ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងចង្ក្រាន​ត្របាក់​ផ្ទះ​ឈើ​អស់​១​ខ្នង​ពេល​ម្ចាស់​ចេញ​ទៅ​ចំការ

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​សាងសង់​អំពើ​ឈើប្រក់​ស័ង្ក​សី​មាន​ទំហំ​៤​គុណ​៥​ម៉ែត្រ ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្របាក់​ខ្ទេច ដោយ​មាន​អណ្តាតភ្លើង ​និង​ផ្សែង ហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស

ខេត្តកំពង់ចាម​ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​សាងសង់​អំពើ​ឈើប្រក់​ស័ង្ក​សី​មាន​ទំហំ​៤​គុណ​៥​ម៉ែត្រ ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្របាក់​ខ្ទេច ដោយ​មាន​អណ្តាតភ្លើង ​និង​ផ្សែង ហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស ។​ ហេតុ​ការ​ណ៏​នេះ​កើតឡើងវេលា​ម៉ោង២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២ កុ​ម្ភៈ ២០១៥ នៅ​ភូមិ​ថ្មីឃុំ​ក្រូច ស្រុក​ព្រៃឈរ ក្នុង​ពេល​ដែល​ម្ចាស់​ចេញ​ទៅ​ចំការ​បាត់ ។

លោក​វរ​សេនី​យ៏​ត្រី កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មុនកើតហេតុ​បុរស​ម្ចាស់ផ្ទះ​ឈ្មោះ រឹម រ៉ែ​ន អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ជួប ធី អាយុ​៣៧​ឆ្នាំ បាន​ដាំ​បាយ​នៅ​ពេល​ព្រឹក ដោយ​មិន​បាន​ពន្លត់ភ្លើង​ចង្ក្រាន​ឲ្យ​អស់នោះ​ទេ រួច​បាន​បិទទ្វារ​ផ្ទះ​ចាក់សោរ​ចេញចេញ​ទៅ​ចំការ ​នៅ​ត្រង់​ចំនុច​ត្រង់​ត្រពាំង​អំពិល ឃុំ​ថ្ម​ពូន ដើម្បី​ដឹក​ដំឡូង ។

លោក​វរ​សេនី​យ៏​ត្រី កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ ប្រាប់​បន្ត​ថា លុះដល់​វេលា​ម៉ោង​ខាង​លើ​ ស្រាប់តែ​ភ្លើង​បាន​ឆាប​ចេញ​ចេញពី​ចង្ក្រាន​បាយ ដោយ​មាន​ផ្សែងហុយ​ឡើង​ទ្រលោម ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ បាន​នាំ​គ្នារត់​មក​ជួយ​ពន្លត់​ដោយ​បាន​ដឹក​ទឹក​ពាង​មកជះ​លើ​ជញ្ជាំង​ស្លឹក​តែ​ភ្លើង​បាន​ថមថយ​នោះ​ទេ ។ គឺ​បាន​ឆេះ​រាលដាល​លឿន​យ៉ាង​ពេញបន្ទុក​ មិន​អាចនរណា​ម្នាក់​ទៅ​ជញ្ជូន​ទ្រព្យ​លើ​ផ្ទះ​បាន​ឡើយ ហើយ​ភ្លើង​ក៏​បាន​ឆេះ​ទៅ​ដល់​ផ្ទះ​អ្នក​ភូមិ​ណាមួយទេ​ដោយសារ​តែ​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា ។ ចំពោះ​ទ្រព្យ​បាត់បង់​មាន ផ្ទះ​១​ខ្នង ប្រាក់​ចំនួន​១​លាន​រៀលស្រូវ​៣០​ថាំង សៀវភៅ​គ្រួសារ សំបុត្រ​កំណើត ប្លង់​ដី សំលៀក​បំពាក់​ភួយ​មុង រទេះគោ​១​គ្រឿង ។

លោក​វរ​សេនី​យ៏​ត្រីកែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរបញ្ជាក់​ថា ពេល​ដែល​មាន​គ្រោះអគ្គី​ភ័យ​ខាងលើ​កើតឡើង រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​របស់    អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ បាន​ចេញ​ទៅ​ជួយ​អន្តរា​គម​ន៏​ដែរ តែ​ដោយសារ​ផ្លូវ​ទីនោះ​តូច​ច​ង្កៀ​ត​ចូល​មិន​ដល់ ទើប​ឆេះ​ផ្ទះ​ខ្ទេច​ ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កុ​ម្ភៈ លោក​សុខ ស្រ៊ុ​ន ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត​ អមដំណើរ​ដោយ​លោក​ទេព រៀម​មុនី ប្រធាន​សាខា​កាកបាទក្រហម​ ស្រុក​ព្រៃឈរ   បាន​យក​អំណោយ ​ទៅ​ចែក​ជូនដល់​គ្រួសារ​រង​គ្រោះ​អគ្គី​ភ័យ​នេះ ដោយ​ទទួល​បាន​មាន ៖ អង្ក​៥០​គីឡូក្រាម កន្ទេល​១ មី​១​កេស ស័ង្ក​សី១៥​សន្លឹក ត្រីខ​១០​កំប៉ុង មុង​១ ភួយ​១ សារុង ព្រមទាំង​សំភារៈ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ផង​ដែរ ៕