ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹងអត់? ឈ្មួញនាំ​ជ្រូក​លោត​ឆត្រ​​​ទៅលក់​នៅ​វៀត​ណាម​រាល់​​យប់​​​

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ស្រប​ពេល​ដែល​ជំងឺ​កូ​វី​ដ​-១៩ កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស​វៀតណា​ម រហូត​បង្ខំ​ឲ្យ​មានការ​បិទ​ច្រកព្រំដែន លែងឲ្យ​មាន​មនុស្ស​ចេញចូល​អស់​រយៈពេល​ជា​ច្រើនខែ​មកនេះ​ក្តី ក៏​ការ​ដឹក​ជញ្ជូន​ទំនិញ​ផ្សេង​ៗ​នៅ​តែអាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ព្រំដែន​ពី​កម្ពុជា​ទៅ​វៀតណា​ម និង​ពី​វៀតណាម​មក​កម្ពុជា​បានជា​ធម្មតាដោយ​គ្រាន់តែ​មានការ​ផ្លាស់​ប្តូរ​អ្នកបើកបរ​នៅចំណុច​ព្រំដែន និង​មានការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វី​ដ​-១៩​ទៅ​លើ​ទំនិញ និង​មធ្យោបាយ​ដឹក​ជញ្ជូន​យ៉ាង​ម៉ត់ចត់​បំផុត…

ខេត្តព្រៃវែង ៖ ស្រប​ពេល​ដែល​ជំងឺ​កូ​វី​ដ​-១៩ កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស​វៀតណា​ម រហូត​បង្ខំ​ឲ្យ​មានការ​បិទ​ច្រកព្រំដែន លែងឲ្យ​មាន​មនុស្ស​ចេញចូល​អស់​រយៈពេល​ជា​ច្រើនខែ​មកនេះ​ក្តី ក៏​ការ​ដឹក​ជញ្ជូន​ទំនិញ​ផ្សេង​ៗ​នៅ​តែអាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ព្រំដែន​ពី​កម្ពុជា​ទៅ​វៀតណា​ម និង​ពី​វៀតណាម​មក​កម្ពុជា​បានជា​ធម្មតាដោយ​គ្រាន់តែ​មានការ​ផ្លាស់​ប្តូរ​អ្នកបើកបរ​នៅចំណុច​ព្រំដែន និង​មានការ​បាញ់ថ្នាំ​សម្លាប់​មេ
រោគ​កូ​វី​ដ​-១៩​ទៅ​លើ​ទំនិញ និង​មធ្យោបាយ​ដឹក​ជញ្ជូន​យ៉ាង​ម៉ត់ចត់​បំផុត ។

គេ​នៅ​ចាំ​បាន​ថា មុន​មាន​ជំងឺ​កូ​វី​ដ​-១៩​នេះ ប្រទេស​វៀតណាម​បាន​ផ្ទុះ​កើត​ជំងឺប៉េស្ត
ជ្រូក​អាហ្វ្រិក ដោយ​បាន​ឆ្លង​រាលដាល​នៅ​ក្នុង​ខេត្ត​ជា​ច្រើន និង​បណ្តាល​ឲ្យ​ងាប់​ជ្រូក​រាប់​សែន​ក្បាលនិង​រាប់​ម៉ឺន​ក្បាល​ត្រូវ​បាន​កប់​កម្ទេច​ចោល​ទាំង​រស់ ។ រហូត​មក​ដល់​ពេល​នេះ បរិមាណ​ជ្រូក​ដែល​ចិញ្ចឹម​ឡើង​វិញ​មិន​ទាន់​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន​គ្រប់ គ្រាន់​នៅឡើយ​ទេ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​នៅ​ក្នុង​ប្រទេស​វៀតណាម​កើន ឡើង​ខ្ពស់ ហើយ​ក៏​ជា​ឱកាស​មួយ​ដែល​ធ្វើ​ឲ្យ​ឈ្មួញ​ក្នុងស្រុក ចាប់ផ្តើម​ស្វែងរក​ផល​ចំណេញ​តាម​រយៈ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង គឺ​ពី​កម្ពុជា ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សា​រក​អណ្តើក ក្នុងស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ក្នុងអំឡុងពេល​២​ទៅ​៣​ខែ​នេះ មានការ​ដឹកជញ្ជូន​ជ្រូក​យ៉ាង​គ​គ្រឹ​ង​គគ្រេង​ចូល​មក​ក្នុង​តំបន់​ផ្សា​រក​អណ្តើក​នា​ពេល​ថ្ងៃ និង​ដឹក​បន្ត​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​តូច​ៗ​នា​ពេលយប់ ដោយ​ប្រើ​គ្រប់​រូបភាព និង​គ្រប់​ម​ធ្យោបាយ ដោយ​មិន​មានការ​រំខាន​ពី​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ណា​ឡើយ ។ ប្រភព​ដដែល​នេះ​បន្ត​ទៀត​ថា ឈ្មួញ​ដែល​កំពុង​លួច​នាំ​ជ្រូក​ចេញ​ទៅ​វៀតណាម​ទាំងអស់​មាន​៥​ក្រុម ហើយ​ជ្រូក​ទាំងអស់​ដែល​ក្រុម​ឈ្មួញលួច​នាំ​ចេញ​ទៅ​វៀតណាម​រាល់​យប់​នោះ គឺ​ទិញ​មក​ពី​ប្រទេស​ថៃ ដោយ​ដឹក​តាម​រថយន្ត​យី​ឌុ​បធំ​ៗ ។

លុះ​ពេល​មក​ដល់​ឃ្លាំង​ស្តុក​របស់​ឈ្មួញ នៅ​តំបន់​ផ្សា​រក​អណ្តើក ត្រូវ​ប្តូរ​រូបភាព​ថ្មី ដោយ​បំបែក​ដឹក​តាម​រថយន្ត​កូរ៉េ និង​រថយន្ត​កៃ​ទៀង(​រថយន្ត​កែ​ច្នៃ​) ហើយ​រង់ចាំ​ដល់​ពេល​ព្រលប់ ទើបចេញដំណើរ​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ចំនួន​២ គឺ​ច្រក របៀង​ពាម​មន្ទារ និង​ចំណុចមាត់​ព្រែក​ក្បែរ​ច្រក​ស្វាយ​អា​ង៉ោង ។

ដោយឡែក ក្រុម​មន្ត្រី​ខ្លះ​នៅ​តំបន់​ផ្សា​រក​អណ្តើក​នោះ បាន​បង្ហើប​ប្រាប់​ក្រុម​អ្នក​សារ ព័ត៌មាន​ថា សកម្ម ភាព​នាំ​ជ្រូក​ចេញ​ទៅ​វៀតណាម​របស់​ឈ្មួញ​ទាំង​៥​ក្រុម​នោះ ពុំ​មាន ច្បាប់​អនុញ្ញាត​ពី​ក្រសួង កសិកម្ម​ទេ គឺ​ពួក​គេ​រកស៊ី​លោត​ឆត្រ​តែ​ម្តង ប៉ុន្តែ​ក៏​មានការ​ជួយ​សម្របសម្រួល​ពី​គណៈ កម្ម​ការ​ខេត្ត​ដែរ ដែល​មាន​ន័យ​ថា ពេល​ឈ្មួញ​ដឹក​ជ្រូក​ចេញ​ទៅ​គឺ​មិន​ឲ្យ​មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ក្នុង​ខេត្ត​ណា​ម្នាក់​ចេញ​ចាប់​ឡើយ ប៉ុន្តែ​បើ​មាន​ខាង​សារព័ត៌មាន​តាម​ថត ឬ​ខាង​ក្រសួង​ចុះ​ទៅ​ចាប់ ក្រុម​ឈ្មួញ​ត្រូវ​ដោះស្រាយ​ខ្លួនឯង ។

មន្ត្រី​ខ្លះ​ទៀត​ដែល​ប្រចាំការ​នៅ​តាម​ព្រំដែន ក្នុង​ទឹកដី​ស្រុក​កំពង់ត្របែក​នេះ ក៏​បាន​បង្ហើប​ឲ្យដឹង​តាម​របៀប​លាក់លៀម​ថា ការ​នាំ​ជ្រូក​ចេញ​ទៅ​វៀតណាម​របស់​ក្រុម​ឈ្មួញ​ទាំងនេះ វា​មិន​មាន​ប៉ះពាល់​អី្វ​ដល់​ប្រទេស​កម្ពុជា​យើង​ទេ វា​គ្រាន់តែ​បាត់បង់​ប្រាក់​ចំណូល​ជាតិ​បន្តិចបន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​វា​ចំណេញ​បាន​ច្រើន​ដល់​អាជីវករ​ក្នុងស្រុក​របស់​យើង ដូច្នេះ​ហើយ​ទើប​មានការ​ជួយ​សម្របសម្រួល​ឲ្យ​ពួក​គាត់​រកស៊ី​បាន​ស្រួល​បែប​នេះ​ទៅ ។

ទោះជា​បែប​នេះ​ក្តី ខាង​អាជ្ញាធរ​មូលដ្ឋាន​ក្នុងឃុំ​ប្រាសាទ និង​ឃុំ​ព្រៃឈរ បាន​លួច​បង្ហើប​ប្រាប់ថា ទីតាំង​ស្តុក​ជ្រូក​របស់​ឈ្មួញ​ទាំងនោះ កំពុង​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​នោះ គឺ​ក្លិនស្អុយ​លាមក​ជ្រូក​ដែល​ជះភាយ​មក​ខាងក្រៅ និង​សំឡេង​ជ្រូក​ស្រែក​ទ្រហឹងអឺងកង រក​ដេក​ពួន​មិន​បាន​នៅ​ពេល​យប់ រហូត​ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ជា​ញឹកញាប់​រវាង​ក្រុម​ឈ្មួញ​ជាមួយនឹង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​នោះ ។ ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​ថ្នាក់​បង្ក​ជា​របួស​ស្នាម​នៅឡើយ​ទេ គឺ​គ្រាន់តែ​ជេរ​ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ លោក ចិន វិសាលប្រធាន​ការិយាល័យ​ផលិតកម្ម​និងបសុ ព្យា បាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តមិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ សារ​តែ​ទូរស័ព្ទរបស់​លោក​ហៅ​ចូល​ហើយ​គ្មាន​អ្នក​ទទួល ។ ដោយឡែក​ លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បានឲ្យ​ដឹង​ថា ករណី​នេះ​លោក​មិន​បានដឹង​ទេ ដោយសារ​កូនចៅ​មិន​បាន​រាយការណ៍ ប៉ុន្តែ​លោក​អះអាង​ថា បើ​គេ​នាំ​ជ្រូក​ពី​ប្រទេស​ថៃ​មក​បាន ប្រហែល​ជា​គេ​មាន​អាជ្ញាប័ណ្ណ​ហើយ ។

រីឯ​លោក សួន សុ​ម៉ា​លី​ន អភិបាលរង​ខេត្តទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ សីហា​ថា ករណី​នេះ​លោក​មិន​បានដឹង​ទេ ហើយ​ក៏​មិន​ពាក់ព័ន្ធ​អ្វី​ជាមួយនឹង​គណៈកម្ម ការ​ខេត្ត​ដែរ ព្រោះ​ការ​នាំ​ចេញ​នាំ​ចូល​វា​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​គយ​និង​ពេទ្យ សត្វ​ដែល​ជា​មន្ត្រី​ជំនាញ ។

ក្នុង​ករណី​មានការ​នាំ​ចេញ​នៅ​ពេល​យប់ គឺ​វា​ខុសច្បាប់​ហើយ ហើយ​លោក​អរគុណ​កោះ សន្តិភាព ដែល​បាន​ផ្តល់​ព័ត៌មាន​នេះ លោក​នឹង​សុំ​គោលការណ៍​ទៅ​ឯកឧត្តម​អភិបាល ខេត្ត ដើម្បី​ចាត់​វិធានការ​ចំពោះ​រឿង​នេះ ៕


អត្ថបទសរសេរ ដោយ