ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដកហូត​ថ្នាំ​ញៀន​២៩​កញ្ចប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ស្រាវជ្រាវ និង​ឃាត់ខ្លួន ជា​បន្តបន្ទាប់​ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​២៨​កញ្ចប់ និង​១​កញ្ចប់​ធំ​។ ការ​ឃាត់ខ្លួន…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ស្រាវជ្រាវ និង​ឃាត់ខ្លួន ជា​បន្តបន្ទាប់​ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​២៨​កញ្ចប់ និង​១​កញ្ចប់​ធំ​។ ការ​ឃាត់ខ្លួន ជនសង្ស័យ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​០៥ និង​វេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០​នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​មានការ​ដឹកនាំ ដោយ​លោក​វរសេនីយ៍ទោ ចាន់ ស្លី អធិការរង​ទទួល​ផែន​អន្តរាគមន៍ និង​លោក​វរសេនីយ៍ទោ អ៊ុ​ង សឿ​ន អធិការរង​ទទួល​ផែន​គ្រឿងញៀន​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​១.​ឈ្មោះ សំ​រិ​ទ្ធ អៀន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល កន្លែង​ឃាត់ខ្លួន​ខាងលើ​ជា​ម្ចាស់​ថ្នាំ​២៤​កញ្ចប់​តូច និង​១​កញ្ចប់​ធំ​។ ទី​២.​ឈ្មោះ ប៉ាត់ សូ​នី អាយុ​២២​ឆ្នាំ ដកហូត​ថ្នាំ​បាន ៤​កញ្ចប់​តូច សរុប​ទាំងអស់​ចំនួន​២៨​កញ្ចប់​តូច និង​១​កញ្ចប់​ធំ​។ តាម​នគរបាល​ខណ្ឌ ជ្រោយចង្វារ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​០៥ ខែកក្កដា កម្លាំង​នគរបាល​ប៉ុស្តិ៍​បាក់​ខែង បាន​ល្បាត ក្នុង​មូលដ្ឋាន​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉ាត់ សូ​នី ដោយ​ដកហូត​បាន​ថ្នាំ​ញៀន ចំនួន ៤​កញ្ចប់​។

បន្ទាប់​ពី​ឃាត់ខ្លួន តាម​ចម្លើយ​សារភាព នគរបាល​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត ដែល​ជា​មេខ្លោង ព្រមទាំង​ឆែកឆេរ​ដកហូត​បាន ថ្នាំ​ញៀន ចំនួន​២៤​កញ្ចប់ និង​១​កញ្ចប់​ធំ​ទៀត​។ ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ប​ញ្ចូ​ន ទៅ​កាន់​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ