ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្ដល់​រង្វាន់​១០​លាន​ដុល្លារ​សម្រាប់​ការ​ចាប់ខ្លួន​បរទេស​លូកដៃ​​​ក្នុង​​ការ​បោះ​ឆ្នោត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការ​បរទេស​អាមេ​រិ​ក​លោក MIKE POMPEO ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ថ្លែង​ថា សហរដ្ឋអាមេរិក​នឹង​ផ្ដល់​ប្រាក់​រង្វាន់​រហូត​ដល់​១០​លាន​ដុល្លារ​សម្រាប់​ការ​ផ្ដល់​ព័ត៌មាន ដែល​អាច​កំណត់​អត្តសញ្ញាណ​ ឬ​រក​ឃើញ​រាល់​មនុស្ស​ដែល​លោក​ថា ធ្វើ​សកម្មភាព​តាម​​បញ្ជា…

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការ​បរទេស​អាមេ​រិ​ក​លោក MIKE POMPEO ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ថ្លែង​ថា សហរដ្ឋអាមេរិក​នឹង​ផ្ដល់​ប្រាក់​រង្វាន់​រហូត​ដល់​១០​លាន​ដុល្លារ​សម្រាប់​ការ​ផ្ដល់​ព័ត៌មាន ដែល​អាច​កំណត់​អត្តសញ្ញាណ​ ឬ​រក​ឃើញ​រាល់​មនុស្ស​ដែល​លោក​ថា ធ្វើ​សកម្មភាព​តាម​​បញ្ជា ឬ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​បរទេស ដែល​លូកដៃ​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​នា​ខែ​វិ​ចិ្ឆ​កា​ខាង​មុខ​នេះ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ជាក់​ថា អា​មេ​រិ​ក​លើកទឹកចិត្ត​ដល់​រាល់
មនុស្ស​ដែល​ដឹង​បណ្ដា​ព័ត៌មាន​ស្ដី​ពី​ការ​ជ្រៀតជ្រែក​របស់​បរទេស​ចូល​ក្នុង​ការ​បោះ​ឆ្នោត​អា​មេ
រិ​ក តាម​រយៈ​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​ខុសច្បាប់​មួយ​ចំនួន ដោយ​រាយការណ៍​ដល់​រដ្ឋា​ភិបាល​អា​មេ​រិ​ក ឬ​ដល់​ស្ថានទូត​សហរដ្ឋអាមេរិកដែល​នៅ​ក្បែរ ។

សេចក្ដី​ប្រកាស​បន្ត​ថា កម្មវិធី​ផ្ដល់​រង្វាន់​នោះ​សម្រាប់​ការ​ចាប់ខ្លួន​បណ្ដា​មនុស្ស ដែល​តាមរ​ក​ដោយ​​តុលាការ​អា​មេ​រិ​ក គ្រប់គ្រង​ដោយ​ក្រសួងការបរទេស ។ ចាប់តាំងពី​បង្កើត​វា​ពី​ឆ្នាំ​១៩៨៤​មក​ទឹកប្រាក់​ជាង​១៥០​លាន​ដុល្លារ​ត្រូវ​បាន​ប្រគល់​ឲ្យ​ដល់​មនុស្ស​ប្រមាណ​ជា​១០០​នាក់​លើ​ពិភពលោក ។

បណ្ដា​មេដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​អា​មេ​រិ​ក​ក្នុង​សភា កាលពី​ខែ​មុន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​យុទ្ធនាការ​បំភ្លៃ​រៀបចំ​ឡើង នៅ​បរទេស ដែល​សំដៅដាក់​ទម្ងន់​លើ​ការ​បោះ​ឆ្នោត​​ប្រធានាធិបតី​នា​ថ្ងៃ​ទី​៣ វិច្ឆិកា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ