ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ដែល​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក​ធ្វើ​នៅ​ពេលទំនេរ

3 ឆ្នាំ មុន

មនុស្ស​ដែល​ជោគជ័យ​ជុំវិញ​ពិភពលោក​យល់​ដឹង​ថា​ជីវិត​មិន​ត្រឹមតែ​ទាក់ទិន​នឹង​ការ​ទទួលទាន​អាហារ ចូល​ដំណេក និង​ធ្វើការ​ទេ ពួក​គេ​ដឹង​ថា​ពួក​គេ​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ដែរ​។ ប៉ុន្តែ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​ជោគជ័យ​មិនមែន​ចេះ​តែ​ធ្វើ​សកម្មភាព​អ្វីមួយ​ព្រោះ​ខ្លួន​អផ្សុក​ទេ​។ ផ្ទុយ​មក​វិញ ពួក​គេ​ជ្រើស​យក​នូវ​សកម្មភាព​ដែល​ជួយ​ដល់​ជំនាញ ឬ​សមត្ថភាព​ខួរក្បាល​របស់​ពួក​គេ​ជាដើម​។ ខាងក្រោម​គឺជា​សកម្មភាព​ដែល​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក​ធ្វើ​នៅ​ពេលទំនេរ​៖…

មនុស្ស​ដែល​ជោគជ័យ​ជុំវិញ​ពិភពលោក​យល់​ដឹង​ថា​ជីវិត​មិន​ត្រឹមតែ​ទាក់ទិន​នឹង​ការ​ទទួលទាន​អាហារ ចូល​ដំណេក និង​ធ្វើការ​ទេ ពួក​គេ​ដឹង​ថា​ពួក​គេ​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ដែរ​។ ប៉ុន្តែ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​ជោគជ័យ​មិនមែន​ចេះ​តែ​ធ្វើ​សកម្មភាព​អ្វីមួយ​ព្រោះ​ខ្លួន​អផ្សុក​ទេ​។ ផ្ទុយ​មក​វិញ ពួក​គេ​ជ្រើស​យក​នូវ​សកម្មភាព​ដែល​ជួយ​ដល់​ជំនាញ ឬ​សមត្ថភាព​ខួរក្បាល​របស់​ពួក​គេ​ជាដើម​។ ខាងក្រោម​គឺជា​សកម្មភាព​ដែល​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក​ធ្វើ​នៅ​ពេលទំនេរ​៖

១. លោក​មហាសេដ្ឋី​ចាក ដរ​ស៊ី (Jack Dorsey) ចូល​ចិត្ត​ដើរ​ឡើង​ភ្នំ
មហាសេដ្ឋី និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Twitter និង Square រូប​នេះ​ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា​លោក​ចូល​ចិត្តរក​វិធី​បង្រួម​ស្មារតី​ដើម្បី​សម្រេច​នូវ​កិច្ចការ​សំខាន់​ៗ​ដែល​មាន​ក្នុង​ដៃ​។ ជាមួយ​គ្នា​នេះ​ដែរ លោក​តែងតែ​ទុក​ថ្ងៃ​សៅរ៍​សម្រាប់​ការ​ឡើង​ភ្នំ​។

២. លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) លេង​ហ្គឺ​តា Ukulele
យោង​ទៅ​តាម​ទស្សនាវដ្តី Forbes បាន​ឲ្យ​ដឹង​ថា នាយក​ប្រតិបត្តិ​របស់ Berkshire Hathaway ម្នាក់​នេះ​ចូល​ចិត្ត​លេង​ហ្គី​តា​តូច​របស់​លោក​អស់​រយៈពេល​ជា​ច្រើន​ឆ្នំ​ឫ​មក​ហើយ​។ លោក​ភាគច្រើន​ប្រើ​ទេព​កោសល្យ​របស់​លោក​សម្រាប់​រឿង​សប្បុរសធម៌​ដូច​ជា​ការ​បរិច្ចាគ​ឧបករណ៍​តន្ត្រី និង​បង្រៀន​ក្មេង​ៗ​រៀន​ឧបករណ៍​តន្ត្រី​ជាដើម​។

៣. អ្នកស្រី អេ​ញ​ជេ​លី​ណា ចូ​លី (Angelina Jolie) ចូល​ចិត្ត​ប្រមូល​អាវុធ
អ្នកស្រី​ធ្លាប់​បាន​និយាយ​ប្រាប់ Business Insider ថា​អ្នកស្រី​មាន​ចំណូលចិត្ត​លើ​កាំបិត ដូច្នេះ​អ្នកស្រី​ចូល​ចិត្ត​ប្រមូល​វា​ទុក​។ អ្នកស្រី​ធ្លាប់​បាន​ចែករំលែក​ថា ម្តាយ​របស់​អ្នកស្រី​បាន​បង្ហាញ​កូនកាំបិត​ចំបាំង​ដល់​អ្នកស្រី​តាំងពី​នៅ​វ័យក្មេង ហើយ​អ្នកស្រី​បាន​ជះ​ឥទ្ធិពល​នេះ​ដល់​កូនប្រុស​របស់​អ្នកស្រី​ផង​ដែរ​។
៤. អ្នកស្រី​អូ​ផ្រា វី​ន​ហ្វ្រី (Oprah Winfrey) ចូល​ចិត្ត​អាន
មហាសេដ្ឋី និង​តារា​ដ៏​ល្បីល្បាញ​ប្រចាំ​សហរដ្ឋអាមេរិក​រូប​នេះ​ចូល​ចិត្ត​អាន​ពេល​ដែល​អ្នកស្រី​ទំនេរ​ពី​ការងារ​។ អ្នកស្រី​ធ្លាប់​បាន​បកស្រាយ​ថា ការ​អាន​ប្រៀប​ដូច​ជា​នាំ​អ្នកស្រី​ទ​កាន់​ពិភពលោក​ថ្មី​មួយទៀត​។

៥. អ្នកស្រី មី​ស្សែ​ល អូ​បា​ម៉ា (Michelle Obama) ចូល​ចិត្តការ​រត់
ភរិយា​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រូប​នេះ​ធ្លាប់​បាន​ចែករំលែក​ថា អ្វី​ដែល​អ្នកស្រី​ចូល​ចិត្ត​ធ្វើ​ពេលទំនេរ​គឺ​ការ​ធ្វើ​លំ​ហាត់ប្រាណ​។ អ្នកស្រី​ថែម​ទាំង​ធ្លាប់​ក្រោកពីដំណេក​តាំងពី​ម៉ោង ៤​កន្លះ​ព្រឹក​ដើម្បី​រត់​លើ​ម៉ាស៊ីន​ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ