ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​សរសើរ​មិន​បាន​! បច្ចេកទេស​ហែល​ទឹក​របស់​កីឡាការិនី​ម្នាក់ (វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កីឡាការិនី​ហែល​ទឹក​ម្ចាស់​មេដាយមាស​សញ្ជាតិ​អា​មេ​រិ​ក​នាង Katie Ledecky បាន​បង្ហោះ​វី​ដេ​អូ​មួយ អំឡុង​ពេល​ហ្វឹកហាត់ ដែល​បង្ក​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន លាន់មាត់​សរសើរ​មិន​ដាច់​ពី​មាត់​គ្រប់​ៗ​គ្នា​។ កីឡាការិនី​វ័យ…

សហរដ្ឋអាមេរិក ៖ កីឡាការិនី​ហែល​ទឹក​ម្ចាស់​មេដាយមាស​សញ្ជាតិ​អា​មេ​រិ​ក​នាង Katie Ledecky បាន​បង្ហោះ​វី​ដេ​អូ​មួយ អំឡុង​ពេល​ហ្វឹកហាត់ ដែល​បង្ក​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន លាន់មាត់​សរសើរ​មិន​ដាច់​ពី​មាត់​គ្រប់​ៗ​គ្នា​។

កីឡាការិនី​វ័យ ២៣​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម Twitter ពី​បច្ចេកទេស​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​នាង​។ នៅ​ពេល​នាង​ហែល​នៅ​ក្នុង​អាង​ទឹក​មាន​ទំហំ ៥០​ម៉ែត្រ ដោយ​មាន​ទឹកដោះ​គោមួយ​កែវ​ដាក់​ពីលើ​ក្បាល ហើយ​នាង​បាន​រក្សា​លំនឹង​ហែល​បាន​យ៉ាង​ល្អ ដោយ​មិន​អនុញ្ញាត​ឱ្យ​ទឹកដោះគោ​ក្រឡក​ចេញពី​កែវ​សម្បី​តែ​មួយ​តំណក់​។

នាង​បាន​សម្រេច​យក​វី​ដេ​អូ​នោះ សម្រាប់​ធ្វើ​ជា​ការ​ប្រកួតប្រជែង​មួយ (Challenge) ដោយ​បាន​ដាក់​ឈ្មោះ​វា​ថា Got Milk Challenge សម្រាប់​អ្នក​ដែល​ចង់​ប្រកួតប្រជែង​វា​ជា​ការ​កម្សាន្ត អំឡុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩​។

សូម​ជម្រាប​ជូន​ថា Katie Ledecky បាន​ឈ្នះ​មេដាយមាស​អូ​ឡាំ​ពិ​ក​ចំនួន​៥ គួរ​ឱ្យ​ភ្ញាក់ផ្អើល​និង​មេដាយមាស​ការ​ប្រកួត​កម្រិត​ពិភពលោក​ចំនួន ១៥​ផ្សេង​ទៀត ដែល​ជា​ចំនួន​ច្រើន​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​កីឡាហែលទឹក​ផ្នែក​នារី​៕ (ដកស្រង់​ចេញពី The Sun)

https://www.youtube.com/watch?v=1GhTMrCzzhY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ