ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ទី​ហ្វុ​ងវាយប្រហារ​ខ្លាំង​​ ធ្វើ​ឱ្យ​ទឹក​ធ្លាក់​​ហូរ​បញ្ច្រាស​​ឡើងលើ​វិញ (វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ចិន​៖ ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ HAGUPIT នា​ព្រឹក​ថ្ងៃ​ទី​៤ សីហា បាន​បោកបក់​លើ​ខេត្ត​ZHEJIANG ភាគ​ខាងកើត​ចិន ជាមួយ​កម្លាំង​ខ្យល់​ដល់​លើស​ពី​១៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ វា​ជា​ព្យុះ​ទី​ហ្វុ​ង​ទី​៤…

ប្រទេស​ចិន​៖ ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ HAGUPIT នា​ព្រឹក​ថ្ងៃ​ទី​៤ សីហា បាន​បោកបក់​លើ​ខេត្ត​ZHEJIANG ភាគ​ខាងកើត​ចិន ជាមួយ​កម្លាំង​ខ្យល់​ដល់​លើស​ពី​១៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។

វា​ជា​ព្យុះ​ទី​ហ្វុ​ង​ទី​៤ ​សម្រាប់​ឆ្នាំ​នេះ​វាយ​ប្រហារ​លើ​ប្រទេស​ចិន ដោយ​កម្លាំង​ខ្យល់​របស់​វា​អាច​​ផ្លាស់​​​​ប្ដូរ​ទិស​ទឹក​ដែល​ហូរ​ចាក់ នៅ​តំបន់​ទឹក​ធ្លាក់​មួយ​មាន​កម្ពស់​ដល់​ទៅ​១៩០​ម៉ែត្រ​នៅ​លិញ​ហ្វេ​ង ។ វី​ដេ​អូ​មួយ​ចេញផ្សាយ​ដោយ CHANA PLUS NEWS បង្ហាញ​ទឹក​នៃ​តំបន់​ទឹកធ្លាក់​នោះ
ត្រូវ​ខ្យល់កួច​នាំ​ទឹក​ទៅ ។

ព្យុះ​នោះ​ដែល​កកើត​នៅមហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​មាន​ខ្យល់​បោកបក់​ខ្លាំង ព្រមទាំង​ភ្លៀង​ធ្លាក់​ខ្លាំង ។ មនុស្ស​ជាង​៣៨០.០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​បណ្ដា​តំបន់​រងគ្រោះ ។ ចរាចរណ៍​ផ្លូវ​ថ្នល់ ​និង​ផ្លូវដែក​ត្រូវ​ស្ទះ​និង​មានការ​ដាច់​ភ្លើង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.youtube.com/watch?v=znGOyN9sYLI
https://www.youtube.com/watch?v=ZZIW5vGMHGo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ