ថាកុំឲ្យគេឮ តាមច្រកព្រំដែនកម្ពុជា-វៀតណាម…!
នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកោះញែក តាមប៉ុស្តិ៍សង្កេតការណ៍ និងច្រកការពារព្រំដែនគ្រប់គ្រងដោយកម្លាំងយោធានិងប៉ូលិសព្រំដែន ត្រូវបានគេមើលឃើញថា
នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកោះញែក តាមប៉ុស្តិ៍សង្កេតការណ៍ និងច្រកការពារព្រំដែនគ្រប់គ្រងដោយកម្លាំងយោធានិងប៉ូលិសព្រំដែន ត្រូវបានគេមើលឃើញថា
នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកោះញែក តាមប៉ុស្តិ៍សង្កេតការណ៍ និងច្រកការពារព្រំដែនគ្រប់គ្រងដោយកម្លាំងយោធានិងប៉ូលិសព្រំដែន ត្រូវបានគេមើលឃើញថា កំពុងបានបណ្តែតបណ្តោយឱ្យកើតមានបទល្មើសព្រៃឈើឆ្លងដែនខុសច្បាប់យ៉ាងអនាធិបតេយ្យ ។
ប្រភពមួយអះអាងថា មួយរយៈនេះ កម្លាំងយោធានិងប៉ូលិសឈរជើងនៅតាមច្រកព្រំដែនដូចច្រករបៀបការពារព្រំដែន១៤អូរលាវ ប៉ុស្តិ៍សង្កេតការណ៍អូររ៉ូគ្រប់គ្រងដោយយោធានិងប៉ូលិស ដែលពីមុនក៏ដូចជាសព្វថ្ងៃនេះដែរ កងកម្លាំងដែលឈរជើងនៅទីនោះ ត្រូវបានគេដឹងថា មានបទល្មើសព្រៃឈើឆ្លងកាត់យ៉ាងរលូន ។
តែមួយរយៈនេះនៅក្នុងសប្តាហ៍ទី៣ ក្នុងខែមករាឆ្នាំ២០១៥ ជាបន្តបន្ទាប់ត្រូវបានគេរាយការណ៍មកថា បើមន្ត្រីយោធាដឹកជញ្ជូនឈើឆ្លងដែនចូលប្រទេសវៀតណាមខាងប៉ូលិសចាប់ បើមន្ត្រីប៉ូលិសបណ្តែតបណ្តោយឈើខុសច្បាប់ចូលប្រទេសវៀតណាមខាងមន្ត្រីយោធាចាប់ ។
ដូច្នេះមួយរយៈនេះ មន្ត្រីយោធាព្រំដែននិងមន្ត្រីប៉ូលិសការពារព្រំដែន អាចមិនស៊ីសង្វាក់គ្នា ទើបមានការចាប់ឃាត់បទល្មើសនិងវត្ថុតាងជាបន្តបន្ទាប់ ។ ជាក់ស្តែង កាលពីរយៈពេលមុនមានក្រុមយោធាចាប់បទល្មើសឈើ ត្រាក់ទ័រ និងមនុស្សខាងយោធាបានប្រគល់ឱ្យនាយវរការពារព្រំដែនខាងប៉ូលិស ។ ប៉ុន្តែត្រូវបានគេរាយការណ៍ថា នាយវរប៉ូលិសបានដោះលែងស្ងាត់ៗបាត់ទៅ ។
ក្រោយមកទៀត សប្តាហ៍ទី៤ ក្នុងខែមករាឆ្នាំ២០១៥ មានខាងប៉ូលិសព្រំដែននិងជំនាញ បានចាប់ឃាត់ឈើខាងមន្ត្រីយោធានៅប្រចាំការទីនោះ ជាអ្នករកស៊ីត្រូវបានគេក្របួចវត្ថុតាងប្រគល់ឱ្យជំនាញចាត់ការ ។ ជាក់ស្តែង នៅថ្ងៃទី២៧ មករា វេលាម៉ោង៣រសៀល ខាងមន្ត្រីយោធាព្រំដែន បានចាប់បទល្មើសឈើប្រភេទធ្នង់មួយចំនួន ជាមួយត្រាក់ទ័រ១គ្រឿង និងជនជាតិវៀតណាមម្នាក់ត្រង់ចំណុចប៉ុស្តិ៍អូររ៉ូ ដែលមានមេច្រករបៀងទីនោះ ជាអ្នកទទួលខុសត្រូវ ។
ចែករំលែកព័តមាននេះ