ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ឈប់​ចិត្ត​បាប​ហើយ​ធ្វើបុណ្យ​ជំនួស​វិញ​ភ្លាម

3 ឆ្នាំ មុន

យើង​គួរ​ធ្វើបុណ្យ​ឱ្យ​បាន​ច្រើន​ដើម្បី​ជម្រះ​នូវ​អកុសលធម៌ សម្អាតចិត្ត​បាប​ចេញពី​ខន្ធ​សន្តាន​របស់​យើង ហើយ​ប្រមូល​យក​សេចក្តី​ល្អ​មក​ទុក​ជំនួស​វិញ កុសលធម៌​ណា​ដែល​ជម្រះ​សន្តាន​ចិត្ត​ឲ្យ​ស្អាត​ផូរផង់ កុសលធម៌​នោះ​ឯង​ឈ្មោះ​ថា​ជា​តួ​បុណ្យ ។ ពាក្យ​ថា​បុណ្យ​នេះ​បើ​បកស្រាយ​ឲ្យ​ងាយ​យល់​មិន​គឺ​អ្វី​ក្រៅ​អំពី​សភាវៈ​ដែល​ហាមឃាត់​ចិត្ត​ឱ្យ​បញ្ឈប់​អំពើ​បាប ឬ​ចិត្ត​បញ្ឈប់​អកុសលធម៌ បំភ្លេច​អារម្មណ៍​បាប​ឲ្យ​អស់ពី​ខន្ធ​សន្តាន រួច​ហើយ​បំពេញ​កុសលធម៌​ជំនួស​វិញ​ភ្លាម…

យើង​គួរ​ធ្វើបុណ្យ​ឱ្យ​បាន​ច្រើន​ដើម្បី​ជម្រះ​នូវ​អកុសលធម៌ សម្អាតចិត្ត​បាប​ចេញពី​ខន្ធ​សន្តាន​របស់​យើង ហើយ​ប្រមូល​យក​សេចក្តី​ល្អ​មក​ទុក​ជំនួស​វិញ កុសលធម៌​ណា​ដែល​ជម្រះ​សន្តាន​ចិត្ត​ឲ្យ​ស្អាត​ផូរផង់ កុសលធម៌​នោះ​ឯង​ឈ្មោះ​ថា​ជា​តួ​បុណ្យ ។

ពាក្យ​ថា​បុណ្យ​នេះ​បើ​បកស្រាយ​ឲ្យ​ងាយ​យល់​មិន​គឺ​អ្វី​ក្រៅ​អំពី​សភាវៈ​ដែល​ហាមឃាត់​ចិត្ត​ឱ្យ​បញ្ឈប់​អំពើ​បាប ឬ​ចិត្ត​បញ្ឈប់​អកុសលធម៌ បំភ្លេច​អារម្មណ៍​បាប​ឲ្យ​អស់ពី​ខន្ធ​សន្តាន រួច​ហើយ​បំពេញ​កុសលធម៌​ជំនួស​វិញ​ភ្លាម កុំ​ឲ្យ​សន្តាន​ចិត្ត​នៅ​ទំនេរ ជា​ហេតុ​នាំ​ឲ្យ​ចិត្ត​ងាករេ​ទៅ​រក​កិលេស គឺ​គ្រឿង​សៅហ្មង​ផ្សេង​ដទៃ​វិញ​បាន ។

ដូចនេះ​យើង​គួរ​ខំ​សាង​កុសលធម៌ ដុះខាត់​អប់រំ​ចិត្ត​ឲ្យ​ស្អាត​ផូរផង់​ដូច​ប្រក្រតី​ដើម​ឡើង​វិញ​ដោយ​ពិធី​ឲ្យ​ទាន រក្សាសីល ចម្រើនមេត្តា ភាវនា នេះ​ហើយ​ជា​បុណ្យ ឬ​សេចក្តី​ល្អ​នោះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ