ឯកឧត្តម លឹម គានហោ ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន


ខេត្តបាត់ដំបង ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើ ញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន មានទីតាំងស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២០ រួមដំណើរដោយឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈ អភិបាលខេត្តបាត់ដំបង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ។

This image has an empty alt attribute; its file name is 0129aec1591c3ec2c27583b3a9cec93b-1024x682.jpg

គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់ សាធារណរដ្ឋកូរ៉េ ។ គម្រោងនេះបានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមករា ឆ្នាំ ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២១ ។ គិតមកដល់ថ្ងៃនេះ ការងារសម្រេចបាន ប្រមាណ ៧០ % លើទំហំការងារសរុបរបស់គម្រោង ។ បន្ទាប់ពីការសាងសង់ត្រូវបាន បញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើ ផ្ទៃដីស្រូវវស្សាបានចំនួន ១១.០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបានចំនួន ៤.០០០ ហិកតា ។

This image has an empty alt attribute; its file name is d8c16a45a3dc4f3319664ea6f8208404.jpg

ទំហំការងារដែលបាននិងកំពុងអនុវត្តរួមមាន ៖
១- សាងសង់ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹង ០១ ខ្សែ ប្រវែង ៣៨០ ម៉ែត្រ ។
២- សាងសង់សំណង់ទ្វារទឹកស្ទាក់ស្ទឹងសង្កែ ប្រវែង ៧៤ ម៉ែត្រ ចំនួន ០១ កន្លែង ។
៣- សាងសង់ប្រឡាយធ្វើពីបេតុង ចំនួន ០៤ ខ្សែ ប្រវែង ១៧,៧៧ គីឡូម៉ែត្រ ។
៤- សាងសង់សំណង់ក្បាលហុង ចំនួន ០៤ កន្លែង ។
៥- សាងសង់សំណង់ស្ទាក់ទឹកប្រឡាយមេ ចំនួន ១៣ កន្លែង ។
៦- សាងសង់សំណង់ចែកចាយទឹក ចំនួន ២១ កន្លែង ។
៧- សាងសង់ស្ពានឆ្លងកាត់ប្រឡាយ ចំនួន ២៣ កន្លែង ។
៨- សាងសង់ជណ្តើរចុះក្នុងប្រឡាយមេ សម្រាប់អ្នកភូមិប្រើប្រាស់ ចំនួន ២៧៤ កន្លែង ។

This image has an empty alt attribute; its file name is 075a4584b46dedc4508fd5cab05e29ef.jpg

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺជាក្តីស្រមៃ របស់ខ្ញុំជាយូរណាស់មកហើយដែលចង់បាននូវសំណង់ដូចនេះ ពេលនេះបានក្លាយជា ការពិតហើយ ។ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាប្រព័ន្ធធារាសាស្រ្តមួយស្ថិតនៅ លើដងស្ទឹងសង្កែ ដែលមានប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ហើយក៏ជា គម្រោងទី ៣ បន្ទាប់ពី គម្រោងពហុបំណងសេកសក និងទំនប់កង្ហត ក្នុងការស្ទាក់ទឹក ទុកមុននឹងហូរទៅទន្លេសាប ។

This image has an empty alt attribute; its file name is 01eec793e09804d8bfcd21c7ce98ee0f-1024x649.jpg

គម្រោងនេះមិនត្រឹមតែផ្តល់ទឹកសម្រាប់បម្រើឲ្យការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទីតាំង ស្ថិតនៅក្នុងស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុង ក្រុងបាត់ដំបងផ្ទាល់តែម្តង មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀសបាននូវការគំរាម កំហែងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលតែងតែយាយីជារៀងរាល់ឆ្នាំផងដែរ ។ មិនតែប៉ុណ្ណោះ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ក៏ជាតំបន់ទេសចរណ៍ និងជាកន្លែង កម្សាន្តដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរកាន់តែច្រើនចូលមកកាន់ខេត្តនេះ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ