ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆេះ​ទីស្នាក់របស់ចិន​ខ្ទេចខ្ទីរ​​ក្នុង​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​ក្រុង​បាវិត​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ​​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​អគារ​ស្នាក់​នៅ​របស់​ជនជាតិ​ចិន​​​អស់ទាំង​​ស្រុង​ ដែល​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិ​​ស​នី​។​ ​ហេតុ​ការណ៍​​​​​កើតឡើង​នៅ​វេលា​ម៉ោង១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ សីហា ​នៅ​ក្នុង​រោងចក្រ​(​ម៉ា​ស្ទ័​រ ប្លេ​កស្មិត​មេ​ថ​ល​) ​ផលិត​គ្រឿង​សង្ហា​រឹម​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង​…

ខេត្តស្វាយរៀង​៖ ​​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​អគារ​ស្នាក់​នៅ​របស់​ជនជាតិ​ចិន​​​អស់ទាំង​​ស្រុង​ ដែល​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិ​​ស​នី​។​ ​ហេតុ​ការណ៍​​​​​កើតឡើង​នៅ​វេលា​ម៉ោង១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ សីហា ​នៅ​ក្នុង​រោងចក្រ​
(​ម៉ា​ស្ទ័​រ ប្លេ​កស្មិត​មេ​ថ​ល​) ​ផលិត​គ្រឿង​សង្ហា​រឹម​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង​ ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ​ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត​ ខេត្ត​ស្វាយរៀង​។

​បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្តិ៍រដ្ឋបាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ​បាន​ឲ្យ​ដឹង​ថា​ ​អគ្គិភ័យ​កើត​ឡើង​នេះ​ បណ្ដាល​អោយ​ឆេះ​កន្លែង​ស្នាក់​នៅ​របស់​កម្មករ​(​ជនជាតិ​ចិន​)​ធ្វើ​អំពី​ដែក​ប្រក់​ស័ង្កសី​ទំហំ ១០០x០៥​ម៉ែត្រ​ទាំងស្រុង​សង្ស័យ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី​។

បើ​តាម​លោក​វណ្ណ សុ​មុន្នី អភិបាលរង​ក្រុង​បា​វិត បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា​៖ ​នៅ​វេលា​កើតហេតុ​ខាងលើ​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​កន្លែង​ស្នាក់​នៅ​របស់​កម្មករ​(​ជន​ជាតិ​ចិន​)​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ​បណ្ដាល​អោយ​ខូចខាត​ទាំងស្រុង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ប៉ុន្តែ​ពុំ​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

លោក​​បន្ត​ទៀត​ថា​ នៅ​ក្នុង​ហេតុការណ៍​នោះ​សមត្ថកិច្ច​យើង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​ចំនួន​​៤​គ្រឿង ក្នុង​នោះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​០១​គ្រឿង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត រថយន្ត​ពន្លត់អគ្គីភ័យ​០១​គ្រឿង​កម្លាំង​នគរបាល​ស្រុក​ស្វាយ​ទាប​ រថយន្ត​ពន្លត់អគ្គីភ័យ​០១​គ្រឿង​ និង​នគរបាល​ក្រុង​បា​វិត រថយន្ត​ពន្លត់អគ្គីភ័យ​០១​គ្រឿង ដែល​ដឹកនាំ​ដោយ​លោក​វណ្ណ សុ​មុន្នី អភិ​បាលរង​ក្រុង​បា​វិត ចេញ​អន្តរាគមន៍​ពន្លត់អគ្គីភ័យ ដោយ​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​០៤​គ្រឿង​និង​ប្រើប្រាស់​អស់​ទឹក​ចំនួន​០៤​រថយន្ដ​(​រថយន្ត​កងរាជអាវុធហត្ថ​០២​គ្រឿង​,​រថយន្ត​នគរបាល​០២​គ្រឿង​)​ ។

លោក​វណ្ណ សុ​មុន្នី អភិបាលរង​ក្រុង​បា​វិត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ចំពោះ​ករណី​អគ្គី​ភ័យ​ដែល​អាច​ងាយ​បង្ក​ឡើង​អោយ​ប្រការ​ណាមួយ​ហើយ​សូម​ពលរដ្ឋ​មានការ​ប្រយ័ត្ន​ចំពោះ ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ នា​រដូវវស្សា​នេះ​ហើយ​ក៏​សូម​បងប្អូន​ពលរដ្ឋ​ចូលរួម​រក្សា​អនាម័យ​និង​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​​

អត្ថបទសរសេរ ដោយ