ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូន​​ក្នុង​​គំនរ​​​សំរាម មានភ័ព្វ​វាសនា​ខ្ពស់ ព្រោះ​បាន​​ជួបឪពុកម្តាយថ្មី​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​រឿង​ដែល​ស្មាន​មិន​ដល់​មួយ និង​មិន​គួរ​ឱ្យ​មាន​បញ្ហា​នេះ​កើត​ឡើង​ទេ នៅ​ពេល​ដែល​គេ​បាន​ប្រទះ​ឃើញ​ទារិកា​តូច​ម្នាក់​ត្រូវ​គេ​ប្លុង​ចោល​លើ​គំនរ​សំរាមត្រូវ​បាន​ពលរដ្ឋ​និង​កម្មករ​ប្រមូល​សំរាម ប្រទះ​ឃើញ​នៅ​លើ​គំនរ​សំរាម ជាប់​បង្គោល​ភ្លើង​មួយ​កន្លែង ។ គ្មាន​អ្នក​ណា​ដឹង​ថា តើ​ម្តាយ​ឬ​ឪពុក​ចិត្ត​អប្រិយ​ណាមួយ​យក​កូន​មក​បោះបង់​ចោល​ប្រៀប​ដូច​សត្វ​ធាតុ​បែប​នេះ​ទេ…

រាជធានី​ភ្នំពេញ ៖ ពិតជា​រឿង​ដែល​ស្មាន​មិន​ដល់​មួយ និង​មិន​គួរ​ឱ្យ​មាន​បញ្ហា​នេះ​កើត​ឡើង​ទេ នៅ​ពេល​ដែល​គេ​បាន​ប្រទះ​ឃើញ​ទារិកា​តូច​ម្នាក់​ត្រូវ​គេ​ប្លុង​ចោល​លើ​គំនរ​សំរាមត្រូវ​បាន​ពលរដ្ឋ​និង​កម្មករ​ប្រមូល​សំរាម ប្រទះ​ឃើញ​នៅ​លើ​គំនរ​សំរាម ជាប់​បង្គោល​ភ្លើង​មួយ​កន្លែង ។

គ្មាន​អ្នក​ណា​ដឹង​ថា តើ​ម្តាយ​ឬ​ឪពុក​ចិត្ត​អប្រិយ​ណាមួយ​យក​កូន​មក​បោះបង់​ចោល​ប្រៀប​ដូច​សត្វ​ធាតុ​បែប​នេះ​ទេ កាលពី​យប់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០​កន្លង​មក​នៅ​ចំណុច​គំនរ​សំរាម មុខ​រោងចក្រ​កាត់ដេរ​មួយ​ក្បែរ​ផ្សារ​ក្រមួន លើ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តាឡុ​ង​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

អ្នកស្រី លី ឃាង សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចាក់​អង្រែ​ក្រោម បានឱ្យ​ដឹង​ថា ទារិកា​ដែល​គេ​យក​មក​បោះបង់​ចោល​លើ​គំនរ​សំរាម​នេះ​ត្រូវ​បាន បុរស​ស្រី្ត​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​រើស​ទារិកា​នេះ បាន​យក​មក​បីបាច់រក្សា ។ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០ បាន​នាំ​ទារិកា​នេះ​មក​សាលាសង្កាត់​ចាក់​អង្រែ​ក្រោម ដើម្បី​ធ្វើ​បែបបទ​ផ្សេង​ៗ​ពី​អាជ្ញាធរ​សង្កាត់​ចាក់​អង្រែ​ក្រោម​ឱ្យ​ដឹង​ឮ និង​ដើម្បី​បញ្ជាក់​តាម​ផ្លូវច្បាប់​ថា រូប​គាត់​សុខចិត្ត​ចិញ្ចឹម​បីបាច់​ថែរក្សា ដូច​កូនបង្កើត ។

ប្តី​ប្រពន្ធ​ទាំង​២​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ប្ដី​ប្រពន្ធ​ជា​អ្នកលក់​ឆា​ក្ដៅ និង​សាច់​ក្លែម​តាម​រទេះ ដោយ​ទើបតែ​មក​ដាក់​លក់ នៅ​ក្បែរ​នោះ​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ ។ គាត់​និយាយ​ថា នៅ​ថ្ងៃ​រើស​ទារិកា​នេះ ខណៈ​ពេល​ប្ដី​របស់​គាត់​កំពុង​អង្គុយ​ហូប​ចំណី​ជាមួយ​មិត្តភក្តិ​ពីរ​បី​នាក់​ទៀត​នៅ​ក្បែរ​កន្លែង​លក់ ។

គាត់​ថា លុះ​ក្រោយ​បន្តិច​មក​រថយន្ត​ស៊ិ​ន​ទ្រី​ដែល​មាន​កម្មករ​ប្រមូល​សំរាម ដើរ​តាម​ប្រមូល​សំរាម និង​យក​រនាស់ដែក​ចុង​ស្រួច​មុខ​បី កាយ​សំរាម​បោះ​ចូល​ឃ្លុប​រថយន្ត ពេល​រថយន្ត​ដឹក​សំរាម​បើក​មក​ដល់ ស្រាប់តែ​ឮ​សំឡេង​កូនង៉ា​យំ ។ ពេល​នោះ​កម្មករ​ម្នាក់​សង្ស័យ​ថា ជា​សំឡេង​កូន​ឆ្មា​យំ ព្រោះ​មិន​អាច​សង្ស័យ​ថា​ជា​សំឡេង​កូនង៉ា​យំ​ទេ ។

ដោយសារ​ឮ​សំឡេង​យំ​នោះ​ក៏​នាំ​គ្នា​ដើរ​រក​មើល​ឱ្យ​អស់​ច​ម្ង​ល់ ស្រាប់តែ​ឃើញ​ទារិកា​ម្នាក់​នៅ​មានជីវិត​នៅឡើយ​ស្រែកយំ​ឮ​តិច​ៗ ទើប​ស្ត្រី​អ្នកលក់​ឆា​ក្តៅ​ស្ទុះ​ចូល​ទៅ​បី​យក​ចេញ​មក​ពី​ក្នុង​គំនរ​សំរាម​ដែល​ពេញ​ទៅ​ដោយ​ថង់​ធំ​ៗ ។ ទាំង​អារម្មណ៍​ក្ដុកក្ដួល និង​អាណិតអាសូរ​យ៉ាង​ខ្លាំង ដោយ​មិនដឹង​ថា ម្តាយ​ឬ​ឪពុក​រូប​ណា​ចិត្ត​អប្រិយ​បោះបង់​ចោល​កូន​របស់​ខ្លួន​បែប​នេះ ។

ប្រភព​បន្ត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ប្ដី​ប្រពន្ធ​អ្នកលក់​ឆា​ក្ដៅ​ខាងលើ បាន​យក​ទារិកា​ដែល​រើស​បាន​ពី​គំនរ​សំរាម​នេះ​យក​ទៅ​ពិនិត្យ​សុខភាព​នៅ​ឯ​មន្ទីរពេទ្យ ។ ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា ទារិកា​នេះ គឺ​មាន​គ្រប់លក្ខណៈ​ទាំងអស់ តែ​ត្រចៀក​ម្ខាង​មានការ​ហូរ​ឈាម​ចេញ​មក ដោយសារ​ត្រូវ​គេ​បោះបង់​ចោល​លើ​គំនរ​សំរាម ធ្វើ​ឲ្យ​ទឹក​កាក​សំណល់​សំរាម​ផ្សេង​ៗ​ដែល​កខ្វក់​នោះ ហូរ​ចូល​ត្រចៀក ។ ចំណែក ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​តាមដាន​បន្ត​នៅ​ថ្ងៃ​ទី​៤ ខែសីហា​បន្ត​ទៀត​ដោយ​យកចិត្តទុកដាក់​បំផុត ។

ក្នុង​សន្តាន​ចិត្ត​អាណិត​ស្រឡាញ់​ក៏​មាន​សប្បុរសជន​ជា​ច្រើន​បាន​នាំ​គ្នា​យក​ទឹកដោះគោ ក៏​ដូច​ជា​សម្ភារ​វេច​ខ្ចប់​សម្រាប់​ទារិកា​ទៅ​ផ្តល់​ដល់​ម្តាយចិញ្ចឹម​ទារិកា​នេះ និង​ម្នាក់​ៗ​សម្តែង​នូវ​ការ​ថ្កោលទោស ចំពោះ​ការ​បោះបង់​ចោល​កូន​ប្រៀប​ដូច​សត្វ​ធាតុ​នេះ ។
សូម​បញ្ជាក់​ថា ២​នាក់​ប្តី​ប្រពន្ធ​ដែល​រើស​ទារិកា​មក​ចិញ្ចឹម​ជា​កូន​នេះ មានកូន​ស្រី​២​នាក់​រួច​មក​ហើយ បូក​នឹង​ទារិកា​ម្នាក់​នេះ​ទៀត​គឺ​កូនស្រី​៣​នាក់ ៕ ​

អត្ថបទសរសេរ ដោយ