ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីចំណាស់ទីទ័លក្រអំពាវនាវ​រក​សប្បុរសជន​ឱ្យ​ជួយ

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ព្រោះតែ​ជីវភាពទីទ័ល​ក្រ​ខ្លាំង​ពេក ស្ត្រី​ចំណាស់​ម្នាក់​បាន​ខិត​ខំ​ត្រដរ​ដាំ​បន្លែ​បន្តិចបន្តួច​ដើម្បី​ហូប​ និង​ទុក​លក់​ផង គ្រាន់​បាន​លុយ​ចិញ្ចឹម​កូន​តូច​ឆ្កួត​ម្នាក់ ឯ​ប្ដី​ស្លា.ប់​គ្មាន​កូន​នឹង​ទីពឹង មើលទៅ​គួរ​ឲ្យ​សង្វេគ​ណាស់

ខេត្តមណ្ឌលគិរី ៖ ព្រោះតែ​ជីវភាពទីទ័ល​ក្រ​ខ្លាំង​ពេក ស្ត្រី​ចំណាស់​ម្នាក់​បាន​ខិត​ខំ​ត្រដរ​ដាំ​បន្លែ​បន្តិចបន្តួច​ដើម្បី​ហូប​ និង​ទុក​លក់​ផង គ្រាន់​បាន​លុយ​ចិញ្ចឹម​កូន​តូច​ឆ្កួត​ម្នាក់ ឯ​ប្ដី​ស្លាប់​គ្មាន​កូន​នឹង​ទីពឹង មើលទៅ​គួរ​ឲ្យ​សង្វេគ​ណាស់ បច្ចុប្បន្ន​កំពុងរស់នៅ​ក្នុងផ្ទះ​ចាស់​ទ្រុឌទ្រោម ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ ។

ស្ដ្រី​ចំណាស់​ខាងលើ​ត្រូវ​បាន​លោក​មេឃុំ​ស្រែ​ខ្ទុ​ម ប្រាប់​ថា គាត់​មានឈ្មោះ អ៊ុ​ក ហិន អាយុ៦៩​ឆ្នាំ ប្ដី​ស្លាប់ មានកូន​ស្រី​ម្នាក់​ឆ្កួត​ក្នុង​បន្ទុក សព្វថ្ងៃ​រស់នៅ ក្នុងភូមិ​-​ឃុំ​ខាងលើ​ ។ លោក​មេឃុំ បាន​បញ្ជាក់​ថា គាត់​មាន​វ័យ​កាន់តែ​ជរា​ណាស់​ហើយ បញ្ហា​គឺ​កូនស្រី​របស់​គាត់​ដែល​មាន​សតិ​មិន​គ្រប់ មិនដឹង​ថា​ត្រូវធ្វើ​យ៉ាងណា​ពេល​ដែល​ផុតរលត់​ពី​គាត់ ព្រោះ​គាត់​មិន​សាច់ញាតិ​ផ្សេង​ទៀត​ទេ ហើយ​ជីវភាព​ប្រចាំ​ថ្ងៃ​វិញ គឺ​លំបាក​ខ្លាំង​ណាស់ ដាំ​បន្លែ​ ជី បន្តិចបន្តួច ហូប​និង​ទុក​លក់​គ្រាន់​បាន​ប្រាក់​មក​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ ។

លោកយាយ អ៊ុ​ក ហិន ដែល​មានកូន​ស្រី​ម្នាក់​មិន​គ្រប់​ទឹក​នៅ​ក្នុង​បន្ទុក បាន​អំពាវនាវ​​ដល់​អាជ្ញាធរ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ មេត្តា​ជួយ​គាត់​ផង ក្រែង​មាន​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ណា​ដែល​អាច​ព្យាបាល​ និង​មើល​ថែ​កូនស្រី​គាត់បាន​​ពេល​ដែល​អត់​ពី​គាត់​ទៅ ព្រោះ​វ័យ​របស់​គាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់តែ​ដុនដាប​ទៅ​ៗ និង​ភ័យ​ខ្លាច​​ដោយ​សារ​កូន​ផង ព្រោះ​មួយ​យប់​ៗ​កូនស្រី​របស់​គាត់​មិន​ដេក​ទេ គិតតែ​វ៉ៃ​ជញ្ជាំង​ផ្ទះ កាច​ខ្លាំង​ណាស់ បើ​រួច​ពី​ច្រ​វ៉ា​ក់ គឺ​ខ្ទេចខ្ទី​អស់ហើយ​ក្នុងផ្ទះ ទោះ​មនុស្ស៤-៥ នាក់​ក៏​ចាប់​មិន​ឈ្នះ​ផង មាន​ពេល​ខ្លះ​គាត់​មិន​ហ៊ាន​ដេក​ក្នុងផ្ទះ​ទេ ខ្លាច​កូន​រួច​ពី​ច្រវាក់​វាយ​ធ្វើបាប​ ។

ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិភាព ។