ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សពនាង​ដល់កម្ពុជា​យប់​មិញ​នេះ លើករណី​បា.ញ់រះ​​នៅ​​ក្រុង​បាង​កក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ ស្ត្រី​កម្ពុជា​ម្នាក់​ដែល​ស្លាប់​ក្នុង​ចំណោម​៤​នាក់​ នៅ​ក្នុង​ករណី​បាញ់ប្រហារ​ក្នុង​បន​ល្បែង​អន​ឡាញ​កណ្តាល​ក្រុង​បាងកក ​ប្រទេស​ថៃនោះ ​ត្រូវ​បាន​បញ្ជូន​សាកសព​ដល់​កម្ពុជា​ នៅ​វេលា​ម៉ោង​៧និង៣០​នាទី​យប់​ថ្ងៃ​ទី​០៥ ​សីហា​ ២០២០​ស្ថិត​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​…

ខេត្តបន្ទាយ​មាន​ជ័យ ៖ ស្ត្រី​កម្ពុជា​ម្នាក់​ដែល​ស្លាប់​ក្នុង​ចំណោម​៤​នាក់​ នៅ​ក្នុង​ករណី​បាញ់ប្រហារ​ក្នុង​បន​ល្បែង​អន​ឡាញ​កណ្តាល​ក្រុង​បាងកក ​ប្រទេស​ថៃនោះ ​ត្រូវ​បាន​បញ្ជូន​សាកសព​ដល់​កម្ពុជា​ នៅ​វេលា​ម៉ោង​៧និង៣០​នាទី​យប់​ថ្ងៃ​ទី​០៥ ​សីហា​ ២០២០​ស្ថិត​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។ សូមរំលឹកថា៖ ពិតជា​លឿន​​ពេក​ហើយប្រពន្ធខ្ញុំ​! នេះ​ជា​​សម្តី​​ខ្លោច​ផ្សា​របស់​​ប្តី​

លោក​វរសេនីយ៍ទោ ជួន សារី មន្ត្រី​នគរបាល​អន្តោ​ប្រវេ​ស​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ យប់​ថ្ងៃ​ទី​០៥ ​សីហា ឆ្នាំ​២០២០​ថា​៖​ ស្ត្រី​កម្ពុជា​ដែល​រង​គ្រោះ​ដែល​ស្លាប់​ដោយ​បាញ់ប្រហារ​ក្នុង​ទឹកដី​ថៃ​កន្លែងធ្វើការ​ត្រូវ​បាន​បញ្ជូន​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត សាកសព​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ម៉ៅ ស្រី​ពៅ កើត​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​១៩៩១​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ដែល​កាន់​លិខិតឆ្លងដែន​កម្ពុជា​លេខ​Noo408969​ដែល​ស្លាប់​កាលពី​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០ នៅ​ប្រាក់​រ៉ា​ម​៣ ច្រក​៦៦ ផ្លូវ​ប្រាក់​រ៉ា​ម​៣ សង្កាត់​ឆ​ង​នុ​ន​ស្សី ស្រុក​យ៉ា​ន​ណា​រ៉ា ក្រុង​បាងកក​ប្រទេស​ថៃ​។

អ្នក​នាំ​សាកសព​មានឈ្មោះ តន់ ចាន់​តា​រ៉ា​វុ​ធ ភេទ​ប្រុស​កើត​ថ្ងៃ​ទី​៧ ​កុម្ភៈ ឆ្នាំ​១៩៧៣ ដែល​កាន់​លិខិតឆ្លងដែន​ការទូត​កម្ពុជា​លេខ​D0005559​ត្រូវជា​មន្ត្រី​ស្ថានទូត​កម្ពុជា​លេខាធិការ​ទី​២ ​ទទួល​បន្ទុក​ការងារ​កុងស៊ុល​ស្នើ​សុំ​នាំ​សព ​ដែល​មាន​ភិនភាគ​ដូច​ខាងលើ ​ត្រឡប់​ប្រទេស​កម្ពុជា​ តាម​ច្រកព្រំដែន​អា​រ័​ញ្ញ​ប្រ​ថេ​ត ​ប្រទេស​ថៃ ​និង​ច្រក​ព្រំដែន​ប៉ោយ​ប៉ែ​ត​កម្ពុជា​ ដែល​ដឹក​ដោយ​រថយន្ត​អំ​ប៊ុ​យ​ឡុ​ង​ថៃ​មក​ផ្ទេរ​នៅ​ក្រុង​ប៉ោយ
​ប៉ែ​ត​។

គួរ​រំលឹក​ថា ​ស្ត្រី​រង​គ្រោះ​កម្ពុជា​ដែល​ស្លាប់​ កាលពី​វេលា​ម៉ោង​២២.០០​នាទី​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០​នៅ​ប្រាក់​រ៉ា​ម​៣ ច្រក​៦៦ ផ្លូវ​ប្រាក់​រ៉ា​ម​៣ សង្កាត់​ឆ​ង​នុ​ន​ស្សី ស្រុក​យ៉ា​ន​ណា​រ៉ា ក្រុង​បាងកក​ប្រទេស​ថៃ​។​នៅ​ពេល​ស្ត្រី​រង​គ្រោះ​កំ​ណុ​ង​ធ្វើ​ការងារ​ល្បែង​អន​ឡាញ​នៅ​ប្រទេស​ថៃ ត្រូវ​ជនល្មើស​បាញ់ប្រហារ​បណ្តាល​ស្លាប់​៤​នាក់​និង​របួស​២​នាក់​ក្នុង​មាន​ស្ត្រី​កម្ពុជា​ម្នាក់​ដែល​មាន​តួនាទី​ជា​អ្នក​ចែក​ប៊ៀ​រ​ត្រូវ​បាន​ឃាតករ​បាញ់​ស្លាប់​នៅ​លើ​តុ​ចែក​ប៊ៀ​ដែល​ឈ្មោះ ម៉ៅ ស្រី​ពៅ អាយុ​២៩​ឆ្នាំ​មាន​ប្តី​កូនប្រុស​ម្នាក់​អាយុ​១​ខួប​រស់នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មានស្រុក​កំណើត​ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

គ្រួសារ​សាកសព​ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​ឃាត់ករ​ដៃ​ឆៅ​ថៃ​បាញ់​សំលាប់​នៅ​កន្លែងធ្វើការ​អាជ្ញា​ធរមាន​សមត្ត​កិច្ច​ថៃ ជួយ​រក​យុត្តិធម៌​ដល់​ស្ត្រី​រង​គ្រោះ​ដើម្បី​ចាប់​ឃាត់ករ​ដៃ​ឆៅ​បាញ់​សំលាប់​៤​នាក់​ និង​របួសធ្ងន់​២​នាក់ ហើយ​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ និង​មន្ត្រី​ស្ថានទូត​កម្ពុជា​លេខាធិការ​ទី​២ ​ទទួល​បន្ទុក​ការងារ​កុងស៊ុល​ ដែល​បាន​ជួយ​អន្តរាគមន៍​ ជួយ​យក​សាកសព​ស្ត្រី​រង​គ្រោះ​បាន​ធ្វើបុណ្យ​តាម​ប្រពៃណី​យនៅ​លំ​ដៅឋាន​ក្រុង​ប៉ោយ​ប៉ែ​ត​៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ