ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​មែន! គ្រាន់តែ​ចាប់​រថយន្ត​ដឹក​គ្រោងទ្វារ បង្អួចភ្លាម អ្នក​រត់​បាត់​ភ្លែត​

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ដឹក​គ្រោងទ្វារ​ និង​បង្អួច​ពេញ បាន​ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​ខាង​រដ្ឋបាល​ព្រៃឈើ បង្ក្រាប​និង​រឹបអូស​​យក​​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ ។ ការ​បង្ក្រាប​រថយន្ត​ដឹក​គ្រោងទ្វារ​និង​បង្អួច​នេះ គឺ​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២…

ខេត្តរតនគិរី ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ដឹក​គ្រោងទ្វារ​ និង​បង្អួច​ពេញ បាន​ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​ខាង​រដ្ឋបាល​ព្រៃឈើ បង្ក្រាប​និង​រឹបអូស​​យក​​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ ។

ការ​បង្ក្រាប​រថយន្ត​ដឹក​គ្រោងទ្វារ​និង​បង្អួច​នេះ គឺ​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​ប៉ូ​យ ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ។

ឧត្តមសេនីយ៍ត្រី នូវ តារា ស្នងការ​រង​នគរ​បាល​ខេត្ត ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ថ្លែង​ថា ការ​បង្ក្រាប​នេះ​គឺ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត និង​លោក យិ​ន ចំណាន ស្នងការ​នគរបាល​ខេត្ត ដោយ​មានការ​សម្របសម្រួល​ពី​លោក លាង អ៊ូ ព្រះ​រាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​នេះ ដឹក​ផល​-​អនុ​ផល​ព្រៃឈើ ចេញពី​ស្រុក​តា​វែង ចូល​មក​ក្រុង​បាន​លុង ដើម្បី​ចែកចាយ​បន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​ឃាត់​ចាប់​នោះ អ្នក​បើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​ដែរ ។

រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ខាងលើ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២G-៤២៣២ បិទ​ស្លាក​ពី​ខាង​ក្រោយ​រត់​ឈ្នួល​(​អូន​សុខ​) ត្រូវ​បាន​រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មួយ​យប់ លុះ​ព្រឹក​ឡើង​រៀបចំ​បែបបទ​ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​ព្រៃឈើ​។

លោកស្នងការ​រង​បន្ត​ថា រថយន្ត​នេះ​ដឹក​ជញ្ជូន​ផល​-​អនុ​ផល​ព្រៃឈើ​ពាក់កណ្តាល​សម្រេច​មាន​បង្អួច​ចំនួន​៧០​វង់ ទ្វារ​ចំនួន​១០​វង់ និង​ឈើ​នី​វ​ចំនួន​៧០​បន្ទះ បម្រុង​យក​ទៅ​ចែកចាយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ក៏​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ចាប់​រឹបអូស​និង​ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ