ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ឈ្លក់​ផ្សែង​ភ្លើង​​សន្លប់​ក្នុង​ផ្ទះ ក្រោយ​ដុត​ផ្ទះ​​ខ្លួនឯង​ផ្អើល​អ្នក​ជិត​ខាង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត បណ្ដាល​ឲ្យ​វង្វេងវង្វាន់​រហូត​ដុត​ផ្ទះ​ខ្លួនឯង​ហើយ​ឈ្លក់ផ្សែង​ភ្លើង​សន្លប់​ផ្អើល​ដល់​អ្នក​ជិតខាង និង​សមត្ថកិច្ច​ទៅ​អន្តរា​គមន៍ ។ ករណី​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត បណ្ដាល​ឲ្យ​វង្វេងវង្វាន់​រហូត​ដុត​ផ្ទះ​ខ្លួនឯង​ហើយ​ឈ្លក់ផ្សែង​ភ្លើង​សន្លប់​ផ្អើល​ដល់​អ្នក​ជិតខាង និង​សមត្ថកិច្ច​ទៅ​អន្តរា​គមន៍ ។ ករណី​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២០ នៅ​ក្នុង​បុរី​ចំការ​ដូង ផ្ទះ​លេខ​E២៧A យីហោ​នី​ន​ស្តាយ​សំអាងការ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

បុរស​ដែល​ដុត​ផ្ទះ​ខ្លួនឯង​នេះ​ឈ្មោះ កេង នី​ន អាយុ​៣៥​ឆ្នាំ ។ ប្រភព​ពី​អ្នក​រស់នៅ​ជុំវិញ​ផ្ទះ​កើត​ហេតុ​និយាយ​ថា បុរស​ខាងលើ​ក្រុម​គ្រួសារ​និយាយ​មិន​ស្តាប់​ទេ សូ​ម្បី​ឪពុក​ម្តាយ​ក៏​ដោយ ហើយ​ដោយ​សារ​តែ​ការ​ប្រើប្រាស់​គ្រឿងញៀន គឺ​តែង​បង្កជម្លោះ​និង​រករឿង​អ្នក​ជិតខាង​ជា​ច្រើន​លើក​ច្រើន​សា សព្វថ្ងៃ​ស្នាក់​នៅ​តែ​ម្នាក់ឯង ក្នុងផ្ទះ​បើក​សម្អាងការ​ខាងលើ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នា​វេលា​ទៀប​ភ្លឺ​នោះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​ចេញ​ហាត់​ប្រាណ និង​ខ្លះ​ទៀត​ក៏​ចេញ​ទៅ​ប្រកបការងារ​លក់ដូរ​ដូច​សព្វដង ស្រាប់តែ​ប្រទះ​ឃើញ​ផ្ទះ​ខាងលើ​មាន​ផ្សែងហុយ​ខ្មួល និង​មាន​អណ្ដាតភ្លើង​ឆេះ​នៅ​ខាងក្នុង ។ ពេល​នោះ​ពួក​គាត់​ក៏​ឆោឡោ​ថា​មាន​ភ្លើង​ឆេះ ផ្អើល​អស់អ្នក​ជិតខាង​ជួយ​អន្ត​រាគ​មន៍​ហៅ​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ផង​ដែរ ។ ដោយ​ផ្ទះ​នោះ​ចាក់សោ​ពី​ខាងក្នុង ពួក​គាត់​ជា​អ្នក​ជិតខាង​បាន​សម្រេច​យក​រណារ​មក​អារ​សោ និង​ទាញ​ទុយោ​ទឹក​បាញ់​បណ្តើរ​ទើប​ភ្លើង​រលត់​ទៅ​វិញ ត​ក៏​ែ​នៅ​មាន​ផ្សែងហុយ​នៅ​ពេញ​ផ្ទះ ។

ក្រោយមក ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​១​គ្រឿង​ទៅ​ដល់ តែ​មិន​បានបាញ់​ទឹក​ពន្លត់​នោះ​ទេ ។ សមត្ថកិច្ច​បាន​ចូល​ទៅ​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​បុរស​ខាងលើ​សន្លប់​ស្ដូកស្ដឹង​នៅ​មុខ​បន្ទប់ទឹក ក៏​នាំ​គ្នា​សែង​ចេញ​មក​ខាងក្រៅ​ដើម្បី​ជួយ​សង្គ្រោះ ។

បន្ទាប់​ពី​យក​ចេញ​មក​ក្រៅ​ហើយ សមត្ថកិច្ច​បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​មក​ដឹក លុះ
ពេល​រថយន្ត​សង្គ្រោះ​មក​ដល់ ស្រាប់តែ​បុរស​នេះ​ដឹងខ្លួន​និង​និយាយ​រវើរវាយ​ដូច​ជា​មនុស្ស​បែក​ថ្នាំ ក៏​ដឹក​យក​ទៅ​គ្លីនិក​សួគ៌ា​តែ​ម្តង​ទៅ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​មិន​មាន​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ​ទេ គ្រាន់តែ​ខូចខាត​សម្ភារ​គ្រឿងសម្អាង​នៅ​ក្នុងផ្ទះ​អស់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ