ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! ​​​លួចលាក់​​​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​​ទៀត​​នៅ​តែ​គេចមិន​ផុត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​បើក​លេងល្បែង​អាប៉ោង​មួយ​កន្លែង បាន​ត្រូវ​កម្លាំង​គណៈ​បញ្ជាការ​ឯក ភាព​ខណ្ឌឫស្សីកែវ ចុះ​ទៅ​បង្ក្រាប​ដោយ​ដេញចាប់​រត់​ប្រសាច​ទាំង​យប់ និង​ឃាត់ខ្លួន​អ្នក​ញៀន​​ល្បែង​ចំនួន​៣​នាក់ ព្រមទាំង​ដកហូត​បាន​មេអាប៉ោង ព្រមទាំង​ចាន និង​សម្ភារ​មួយ​ចំនួន​ទៀត…

រាជធានី​ភ្នំពេញ ៖ ទីតាំង​បើក​លេងល្បែង​អាប៉ោង​មួយ​កន្លែង បាន​ត្រូវ​កម្លាំង​គណៈ​បញ្ជាការ​ឯក ភាព​ខណ្ឌឫស្សីកែវ ចុះ​ទៅ​បង្ក្រាប​ដោយ​ដេញចាប់​រត់​ប្រសាច​ទាំង​យប់ និង​ឃាត់ខ្លួន​អ្នក​ញៀន​​ល្បែង​ចំនួន​៣​នាក់ ព្រមទាំង​ដកហូត​បាន​មេអាប៉ោង ព្រមទាំង​ចាន និង​សម្ភារ​មួយ​ចំនួន​ទៀត ។

ការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់​ថ្ងៃ
ទី​៤ ខែសីហា ឆ្នាំ​២០២០ នៅ​តារាង​បាល់​ចំណុច​ដី​ឡូត៍​គ្មាន​លេខ ផ្លូវ​លេខ​៩៩ ភូមិ​បឹង​សាឡា​ង​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ដោយ​លោក ជា ពិសី អភិបាល​ខណ្ឌ ។ ក្រុម​អ្នក​ញៀន​ល្បែង​៣​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន ១-​ឈ្មោះ យ៉ា​ន់ ច័ន្ទ​ណា​រាជ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ២-​ឈ្មោះ សេង អាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​៣-​ឈ្មោះ លឹ​ម ខួច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។

តាម​នគរបាល​ឲ្យ​ដឹង​ថា ល្បែង​អាប៉ោង​នេះ​បាន​បើក​លេង​លួចលាក់​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ ក្នុង​បរិវេណ​តារាង​បាល់ទះ​ខាងលើ​ជា​យូរ​មក​ហើយ ។ ដោយ​មានការ​រាយការណ៍​ពី​ប្រជា​ពលរដ្ឋ ទើប​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាល​ខណ្ឌ ចុះ​បង្ក្រាប​តែ​ម្តង ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​មានការ​ទៅ​បង្ក្រាប​នោះ គេ​ឃើញ​ក្រុម​អ្នក​ញៀន​ល្បែង ពពាក់​ពពូន​គ្នា​ចាក់ ព្រមទាំង​ហោ​៊​កញ្ជ្រៀវ​ផង​ដែរ ។​លុះ​សមត្ថកិច្ច​ទៅ​ដល់ ក្រុម​អ្នក​ញៀន​ល្បែង ទាំង​នោះ​បាន​រត់​ប្រសាច​គេចខ្លួន​អស់ ឃាត់ខ្លួន​បាន​៤​នាក់ តែ​ពាក់ព័ន្ធ​៣​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន មេអាប៉ោង​២​គ្រាប់ ចាន​សម្រាប់​អាប៉ោង​២​ផ្តិល​សម្រាប់​គ្រប​១ ហាន់​តោ​១​ផ្ទាំង ចាន​ជ​រ័​១ ព្រមទាំង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

អ្នក​ញៀន​ល្បែង​ទាំង​៣​នាក់​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សី​កែវ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ