ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​លះ​ទ្រព្យ​ច្រើន​តែ​មិន​ឈ្លាស​ក៏​មិនសូវ​បាន​​បុណ្យ

3 ឆ្នាំ មុន

រឿង​ធ្វើអំពើ​ល្អ​បាន​ផល​បុណ្យ​តិច​ឬ​ច្រើន​នោះ មិន​អាស្រ័យ​លើ​សកម្មភាព​នៃ​ការ​លះបង់​ទ្រព្យសម្បត្តិ​ប៉ុនណា​នោះ​ទេ តែ​អាស្រ័យ​លើ​ចេតនា​និង​ទឹកចិត្ត​ដ៏​បរិសុទ្ធ​របស់​អ្នក​ប្រព្រឹត្ត​ធ្វើ​ឯណោះ​ទេតើ ។ អ្នក​ទស្សនវិជ្ជា​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា តាម​ពិត​ទៅ​គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់ ឬ​រាប់​ចំនួន​បុណ្យ​ថា​ប៉ុណ្ណេះ ឬ​ប៉ុណ្ណោះ​បាន​ទេ ព្រោះ​វា​ជាស​ភាវ​ធម្មជាតិ​ដែល​កើត​ក្នុង​ចិត្ត ដែល​យើង​មើល​មិនឃើញ…

រឿង​ធ្វើអំពើ​ល្អ​បាន​ផល​បុណ្យ​តិច​ឬ​ច្រើន​នោះ មិន​អាស្រ័យ​លើ​សកម្មភាព​នៃ​ការ​លះបង់​ទ្រព្យសម្បត្តិ​ប៉ុនណា​នោះ​ទេ តែ​អាស្រ័យ​លើ​ចេតនា​និង​ទឹកចិត្ត​ដ៏​បរិសុទ្ធ​របស់​អ្នក​ប្រព្រឹត្ត​ធ្វើ​ឯណោះ​ទេតើ ។

អ្នក​ទស្សនវិជ្ជា​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា តាម​ពិត​ទៅ​គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់ ឬ​រាប់​ចំនួន​បុណ្យ​ថា​ប៉ុណ្ណេះ ឬ​ប៉ុណ្ណោះ​បាន​ទេ ព្រោះ​វា​ជាស​ភាវ​ធម្មជាតិ​ដែល​កើត​ក្នុង​ចិត្ត ដែល​យើង​មើល​មិនឃើញ ស្មាន​មិន​បាន ។

ប៉ុន្តែ​ថ្វីបើ​ការ​ធ្វើបុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន ធ្វើបុណ្យ​តិច​បាន​បុណ្យ​តិច អ្នក​ដទៃ​មិន​អាច​ដឹង​បាន​មែន តែ​គង់​យើង​ខ្លួនឯង ជា​អ្នកដឹង​ពិតប្រាកដ​ថា​តើ​ការ​លះ​ទ្រព្យ​នោះ​ដោយ​សទ្ធា​ពិត ឬ​ក៏​នៅ​ជាប់ជំពាក់ ?

សាធុជន​អ្នក​ប្រារព្ធ​នូវ​កម្មវិធី​បុណ្យ​ធំ​ៗ អស់​លុយរាប់​ម៉ឺន​ដុល្លារ តែបើ​ការ​លះបង់​នោះ​គ្រាន់តែ​ដើម្បី​ឲ្យ​គេ​សរសើរ ចង់បាន​កិត្តិយស​មុខមាត់ មិន​មាន​បញ្ញា មិន​ឈ្លាស​ក្នុង​កិច្ចការ​បុណ្យ​កុសល នោះ​ផល​បុណ្យ​នឹង​មិនកើត​ឡើង​ច្រើន​ឡើយ ។

​ផ្ទុយ​ទៅ​វិញ​សូ​ម្បី​បាយ​តែ​មួយ​វែក ទឹក​មួយ​កែវ​លះបង់​ធ្វើ​ជា​ទាន​ប្រកបដោយ​ចិត្តសប្បុរស​ពិត​ៗ ពោរពេញ​ទៅ​ដោយ​មេត្តាករុណា​ចង់​ឲ្យ​អ្នក​ដទៃ​បាន​សុខ បាន​ឆ្អែត នោះ​ហើយ​ជា​បុណ្យ​​ច្រើន​អនេក ។

ហេតុនេះ​ហើយ គ្រប់ពេល​ដែល​អ្នក​ធ្វើបុណ្យ​សាង​កុសល ទោះបីជា​ធ្វើបុណ្យ​អ្វី​ក៏​ដោយ​ត្រូវ​តែ​ធ្វើ​ចិត្ត​ឱ្យ​បាន​សប្បាយ រីករាយ ជ្រះថ្លា និង​ប្រកបដោយ​បញ្ញា ។ ប្រសិនបើ​អ្នក​ត្រេកអរ ពេញចិត្ត​ហើយ សូ​ម្បី​តែ​ធ្វើបុណ្យ ដោយ​ការ​លះបង់​ទ្រព្យ​តិចតួច​ក៏​ដោយ ក៏​បាន​អានិសង្ស​ច្រើន​លើសលន់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ