ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​ស្ត្រី​ខ្មែរ​ដែល​ឃាតក​បា.ញ់​សម្លា.ប់​នៅ​ថៃ នឹង​បញ្ជូន​មក​ដល់​កម្ពុជា​យប់​នេះ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សព​ស្ត្រី​ខ្មែរ​ដែល​ឃាតក​បាញ់​សម្លាញ់​កណ្តាល​ក្រុង​បាងកក កាលពី​យប់​ថ្ងៃ​ទី​៣ សីហា ២០២០ នឹង​មក​ដល់​កម្ពុជា​វិញ​យប់​ថ្ងៃ​ទី​៥ សីហា នេះ បើ​តា​មកា​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់…

ខេត្តបន្ទាយមានជ័យ ៖ សព​ស្ត្រី​ខ្មែរ​ដែល​ឃាតក​បាញ់​សម្លាញ់​កណ្តាល​ក្រុង​បាងកក កាលពី​យប់​ថ្ងៃ​ទី​៣ សីហា ២០២០ នឹង​មក​ដល់​កម្ពុជា​វិញ​យប់​ថ្ងៃ​ទី​៥ សីហា នេះ បើ​តា​មកា​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ បុរស​ជា​ប្តី​។ សព​ស្ត្រី​រង​គ្រោះ​នឹង​ត្រូវ​គេ​ដឹក​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្រោយ​ពី​មានកា​អន្តរាគមន៍ ជួយ​ពី​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​។

ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ស្រី​ពៅ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​មាន​ទីកន្លែង​កំណើត​នៅ​ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ គួរ​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ក្នុង​ករណី​បាញ់​រះ​មួយ​ក្នុង​ទីតាំង​បើក​ល្បែង​មួយ​កន្លែង​ក្នុង​ក្រុង​បាងកក ហើយ​មាន​ជន​រង​គ្រោះ​ស្លាប់​៣​នាក់ និង​របួស​២​ផ្សេង​ទៀត​៕ ដោយ ៖ មុត សា​រុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ