ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខូចមែន ! ភ្ញៀវម្នាក់​ដែល​ចូល​ហាង​ផឹក​ស៊ី​​នេះ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​បុរស​ម្នាក់​ជា​បុគ្គលិក​កា​ស៊ី​ណូ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កោះធំ​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​ជោក​ជាំរករឿង​វាយ​មេការ និង​បោក​បំផ្លាញ​សម្ភារក្នុង​ហាង​អស់​ជា​ច្រើន​។ហេតុការណ៍​នេះ​ ​​កើតឡើង​នៅ​ថ្ងៃ​ទី​៤ ​សីហា ឆ្នាំ​២០២០ វេលា​ម៉ោង១៨…

ខេត្ត​កណ្តាល ​៖ ​បុរស​ម្នាក់​ជា​បុគ្គលិក​កា​ស៊ី​ណូ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កោះធំ​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​ជោក​ជាំរករឿង​វាយ​មេការ និង​បោក​បំផ្លាញ​សម្ភារក្នុង​ហាង​អស់​ជា​ច្រើន​។ហេតុការណ៍​នេះ​ ​​កើតឡើង​នៅ​ថ្ងៃ​ទី​៤ ​សីហា ឆ្នាំ​២០២០ វេលា​ម៉ោង១៨ និង​២០​នាទី នៅ​ចំណុច​ហាង​លក់ដូរ​យីហោ «ពិ​ទ័​រ គ​ន្ធា»ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ឈ្មោះ ទុ​យ ហុង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ​មុខរបរ​មេការ​ផ្ទះសំណាក់​ពិ​ទ័​រ​គ​ន្ធា​ មាន​ទីលំនៅ​ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។ ជនសង្ស័យ​ឈ្មោះ អៀង សុគន្ធ ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ជា​​បុគ្គលិក​កាស៊ីណូ ​មាន​ទីលំនៅ​ភូមិ​ព្រែក​ស្ដី ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ។

នគរបាល​ស្រុក​កោះធំ​បាន​ប្រាប់​អោយ​ដឹង​ថា កន្លង​មក ​ជនសង្ស័យ អៀង សុគន្ធ ធ្លាប់​ចូល​ផឹកស៊ី​នៅ​ហាង​យីហោ​ពិ​ទ័​រ​គ​ន្ធា​ជា​ញឹកញាប់​មក​ហើយ ​ពុំដែល​មាន​បង្ក​​បញ្ហា​អ្វី​ទេ​។ លុះ​នៅ​ថ្ងៃ​ទី​០៣ ​សីហា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​ជា​១៩ និង ០០​នាទី ឈ្មោះ អៀង សុគន្ធ និង​មិត្តភក្ដិ​បួន​ទៅ​ប្រាំ​នាក់ បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​ខាង​លេ​ី ក្រោយមក​ក៏​បាន​ទាក់​ពាក្យ​សម្ដី​គ្នា​ជាមួយ​នារី​រត់​តុ ហេ​ី​យ​ជនសង្ស័យ​បាន​បោក​កែវ បោក​ចាន ខូចខាត​អស់​ជា​ច្រេ​ី​ន តែ​ម្ចាស់​ហាង​ពុំ​រករឿង​ទេ គ្រាន់តែ​បាន​ទទួល​សំណង​ការ​ខូចខាត​បាន​មួយ​ចំនួន នៅ​ខ្វះ​មួយ​ចំនួន​ទៀត​ចាំ​គិត​ពេល​ក្រោយ​។

លុះ​នៅ​ពេល​កេ​ី​ត​ហេតុ​ខាង​លេ​ី ជនសង្ស័យ និង​មិត្តភក្ដិ​ម្នាក់​ទៀត បាន​ចូល​ទៅ​ហាង​ផឹកស៊ី​ខាង​លេ​ី​នោះ​ទៀត ដោយ​ស្ថិត​ក្នុង​សភាព​ស្រវឹង​ទៅ​ហេ​ី​យ ពេល​ចូល​ទៅ​ដល់​ក៏​មាន​ទំនាស់​ជាមួយ​មេការ​នៅ​ទីនោះ រួច​បាន​បោក​កៅអី​ជ័រ​ក្នុង​ហាង និង​វាយ​ទៅ​លេ​ី​ជន​រង​គ្រោះ​មួយ​ដៃ​ចំ​មុខ​ថែម​ទៀត​ផង​។ ក្រោយមក​ជន​រង​គ្រោះ​ ក៏​បាន​រាយការណ៍​តាម​ទូរស័ព្ទ​មក​នគរបាល​ប៉ុស្ដិ៍​សំពៅ​ពូន​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​នគរ​បាល​ប៉ុស្ដិ៍​បាន​ចុះ​នាំ​ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​តែ​ម្ដង​។

នៅ​ចំពោះ​មុខ​នគរបាល ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ផឹកស៊ី​ស្រវឹង​វាយ​បំផ្លាញ​សម្ភារៈ​ប្រើ​ប្រាស់​នៅ​ក្នុង​ហាង​យីហោ​ពិ​ទ័​រ​គ​ន្ធា និង​វាយ​ទៅ​លើឈ្មោះ ទុ​យ ហុង ប្រាកដ​មែន​។ ​

អត្ថបទសរសេរ ដោយ