ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩! កម្ពុជា​រំពឹង​ទទួលភ្ញៀវ​ទេសចរ​បរទេស​ច្រើន​បំផុត​ត្រឹម​២,៥​លាន​នាក់​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​១៩ គិត​មក​ដល់​ខែ សីហា​២០២០​នេះ នៅ​តែ​មិន​ទាន់​ប្រសើរ​ឡើង​នៅឡើយ​នៅ​លើ​ពិភពលោក ហើយ​ជំងឺ​នេះ បាន​បន្ត​រាលដាល​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ដែល​នឺ​ង​ធ្វើ​អោយ​ប្រទេស​នីមួយ​ៗ​កាន់តែ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ខ្លាំង​ឡើង​ៗ ជាក់ស្ដែង​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​និង​កំពុង​គម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​១៩ គិត​មក​ដល់​ខែ សីហា​២០២០​នេះ នៅ​តែ​មិន​ទាន់​ប្រសើរ​ឡើង​នៅឡើយ​នៅ​លើ​ពិភពលោក ហើយ​ជំងឺ​នេះ បាន​បន្ត​រាលដាល​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ដែល​នឺ​ង​ធ្វើ​អោយ​ប្រទេស​នីមួយ​ៗ​កាន់តែ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ខ្លាំង​ឡើង​ៗ ជាក់ស្ដែង​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​និង​កំពុង​គម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ដោយ​រំពឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​ចូល​កម្ពុជា ក្នុង​ឆ្នាំ ២០២០​នេះ នឹង​ធ្លាក់​ចុះ​ខ្លាំង​ផង​ដែរ ហើយ​ភ្ញៀវ​មក​ដល់​កម្ពុជា​យ៉ាងច្រើន​បំផុត​រំពឹង​ថា​ត្រឹម​២,៥​លាន​នាក់​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​មុន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​កម្ពុជា​ប្រមាណ​៦,៦​លាន​នាក់ ។

បើ​តាម​ការ​ព្យាករណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា បាន​បង្ហាញ​ថា ក្នុង​បរិការណ៍​នៃ​ជំងឺ​កូ​វី​ដ​១៩​ឆ្នាំ ២០២០​នេះ ទេសចរណ៍​កម្ពុ​ចា​ត្រូវ​បាន​ព្យាករណ៍​មាន​៣​សេនា​រី​យ៉ូ ៖១) សេនា​រី​យ៉ូ​ទី​១ ថយ​ចុះ​ពី​៥០​ភាគរយ​ទៅ​៦០​ភាគរយ ហើយ​រំពឹង​ថា​កម្ពុជា នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​២,៥​លាន​នាក់ ២) សេនា​រី​យ៉ូ​ទី​២ ថយ​ចុះ​ពី​៦០​ភាគរយ​ទៅ ៧០​ភាគរយ កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​២​លាន​នាក់ និង​សេនា​រី​យ៉ូ​ទី​៣ ថយ​ចុះ​ពី​៧០​ភាគរយ​ទៅ ៩០​ភាគរយ ក្នុង​នោះ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​តែ ១,៥​លាន​នាក់​ប៉ុណ្ណោះ ។

ការ​ព្យាករណ៍​របស់​ក្រសួងទេសចរណ៍​ថា ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​នៃ​ជំងឺ​កូ​វី​ដ​១៩ កម្ពុជា​ប្រហែលជា​ស្ថិត​នៅ​ក្នុង​សេនា​រី​យ៉ូ​ទី​៣ ដែល​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ មាន​ដូច​ជាទី​១ ខាតបង់​ចំណូល​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទី​២ រួមចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប ( GDP) អាច​ថយ​ចុះ​ពី​ជាង​១២​ភាគរយ មក​នៅ​ក្រោម​១០​ភាគរយ ទី​៣ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ៣.១៣៥​ទីតាំង ត្រូវ​បាន​បិទ​និង​ផ្អាក​ដំណើរការ គិត​ត្រឹម​ខែកក្កដា ២០២០ រួម​មាន​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា ស្ប៉ា ទីភ្នាកងារ​ទេសចរណ៍ កីឡា​ទេសចរណ៍ និង​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្កា​ឌិន បុគ្គលិក​បម្រើ​ការប្រមាណ​១១​ម៉ឺន​នាក់ ប្រហែល​ពី​១៥​ភាគរយ​ទៅ​២០​ភាគរយ នៃ​កំលាំង​ពលកម្ម​បម្រើ​ការ​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​បាន​បញ្ឈប់​ការងារ ក្នុង​នោះ​បុគ្គលិក​បម្រើ​ផ្នែក​សេវា​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ដូច​ជា​ម៉ាស្សា ស្ប៉ា ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀ​ហ្កា​ឌិន ស្ទើរតែ​១០០​ភាគរយ និង​ផ្នែក​សេវាកម្ម​ស្នាក់​នៅ​ដែល​ផ្ដោត​លើ​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ ដោយឡែក​ម​គ្គុ​ទ្ទេស​ក៏​ទេសចរ​ប្រមាណ​ជាង​៣​ភាគរយ ត្រូវ​បាន​ព្យួរ​អាជ្ញា​បណ្ណ​ទេសចរណ៍ ។

តាម​ការ​ព្យាករណ៍​ដដែល​ក៏​បាន​បង្ហាញ​ពី​ស្ថានភាព ទេសចរណ៍​ក្នុង​ឆ្នាំ​២០២១​ផង​ដែរ ដោយ​បាន​ព្យាករណ៍​ថា​នឹង​មាន​កំណើន​ឡើង​វិញ​ក្នុង​ន្លោះ​ពី​២៥​ភាគរយ ទៅ​៣៥​ភាគរយ តែ​ស្ថិត​នៅ​ក្នុង​បរិមាណ​តិច​នៅឡើយ ក្នុង​នោះ​ចំណូល​ទេសចរណ៍​អន្តរជាតិ​នឹង​អាច​ទទួល​បាន​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​រួមចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ​១០​ភាគរយ និង​មុខរបរ​និង​ការងារ​ក្នុង​វិស័យ​ទេស​រណ៍​ប្រមាណ​៥០​ម៉ឺន​នាក់ ។

ឆ្នាំ ២០២២ ទេសចរណ៍​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា នឹង​រក្សា​នូវ​កំណើន​ក្នុង​ន្លោះ​ពី​២០​ភាគរយ​ទៅ​៣០​ភាគរយ ហើយ​ឆ្នាំ​២០២៣ ដោយសារ​តែ​កម្ពុជា​គ្រោង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ SEA GAME កម្ពុជា​ព្យាករ​ថា​នឹង​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ពី​២,៥​លាន​នាក់​ទៅ​៣,៥​លាន​នាក់ ។ សូម​បញ្ជាក់​ផង​ដែរ កាលពី​ឆ្នាំ​២០០៣​កន្លង​ទៅ​ពិភពលោក​ក៏​បាន​ជួប​ប្រទះ​នឹង​វិបត្តិ​ជំងឺសារ ដែល​ធ្វើ​អោយ​ទេសចរណ៍​រង​ផល​ប៉ះពាល់​ផង​ដែរ ក៏​ប៉ុន្តែ​កាលនោះ ជំងឺសារ​មិន​ធ្វើ​អោយ​បិទ​ប្រទេស​ដូច​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ។

ជំងឺ​សារបាន​ធ្វើ​អោយ​ទេសចរ​អន្តរជាតិ​ថយ​ចុះ​ប្ម​រា​ណ​៩,៤​លាន​នាក់ និង​ខាតបង់​ចំណូល​ទេសចរណ៍​ប្រមាណ​ពី​៣០​ពាន់​លាន​ទៅ​៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។​ចំណែក​កូ​វី​ដ​១៩ បាន​ធ្វើ​អោយ​វិស័យ​ទេសចរណ៍​ស្ទើរតែ​ធ្លាក់​ដល់​សូន្យ ជាក់ស្ដែង​រយៈពេល​តែ​ជិត​១​ឆមាស​នៃ​ឆ្នាំ ២០២០​នេះ​អង្គការ​ទេសចរណ៍​ពិភពលោក​បាន​ប៉ាន​ប្រមាណ​ថា ធ្វើ​អោយ​បាត់​ចំណូល​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​៣២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បាត់​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៣០០​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ