ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! ល្បិច​ថ្មី ក្លែង​ទំព័រ​ហ្វេ​ស​បុក បន្លំ​លួច​លេខ​សម្ងាត់​ពី​គណនី​ហ្វេ​ស​បុក​របស់​អ្នក

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ទើបបាន​ទទួល​សេចក្តីរាយការណ៍​ជា​ច្រើន​ករណី ស្តី​ពីសារ​ជូនដំណឹង​ពី​ទំព័រ​ហ្វេ​ស​បុក​ក្លែងក្លាយ​ឈ្មោះ​ថា “Faoebook PageVerified Faoebook…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ទើបបាន​ទទួល​សេចក្តីរាយការណ៍​ជា​ច្រើន​ករណី ស្តី​ពីសារ​ជូនដំណឹង​ពី​ទំព័រ​ហ្វេ​ស​បុក​ក្លែងក្លាយ​ឈ្មោះ​ថា “Faoebook PageVerified Faoebook Corporation Network និង Faoebook Social Media” ដែល​បន្លំ​លួច​ព័ត៌មាន​គណនី​ហ្វេ​ស​បុក (​អ៊ី​ម៉ែ​ល លេខ​ទូរស័ព្ទ និង​លេខ​សម្ងាត់​) របស់​អ្នកគ្រប់គ្រង​ទំព័រ​ហ្វេ​ស​បុក ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​មួយ​ចំនួន ដូច​ខាងក្រោម ៖

-​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ “Faoebook PageVerified Faoebook Corporation Network និង Faoebook Social Media” បាន​បន្លំ​ខ្លួន​មក​បាន​សរសេរ​ថា “​ទំព័រ​របស់​អ្នក​ត្រូវ​បាន​រាយការណ៍ ដោយ​អ្នក​ផ្សេង​អំពី​ការ​ភូត​កុហក ឬ​ការ​បន្លំ ដើម្បី​ការពារ​បញ្ហា​នេះ យើង​ចាំបាច់​ត្រូវ​ផ្ទៀងផ្ទាត់​គណនី​របស់​អ្នក​” រួច Mention ឈ្មោះ​ទំព័រ​ហ្វេ​ស​បុក​ជន​រង​គ្រោះ​ដើម្បី​ទាក់ទាញ​អ្នកគ្រប់គ្រង​ផេ​ក​ចុច​ចូល​មើល​ការ​ណែនាំ ។

-​ក្នុង​ខ្លឹមសារ​ឆបោក បាន​ដាក់​តំណរ​ភ្ជាប់ (bit.do/recovery-page-verification) ទៅ​កាន់​គេហទំព័រ​ក្លែងក្លាយ​បន្លំ​លួច​ព័ត៌មាន និង​លេខ​សម្ងាត់​ទំព័រ​ហ្វេ​សបុ​ករប​ស់ជន​រង​គ្រោះ ។

-​បន្ទាប់​ពី​បន្លំ​លួច​យក​លេខ​សម្ងាត់​គណនី​ហ្វេ​សបុ​ករប​ស់ជន​រង​គ្រោះ ពួក​គេ​នឹង Login ចូល​គណនី​នោះ និង​ប្រព្រឹត្តិ​អំពើ​ល្មើសច្បាប់​ផ្សេង​ៗ តួរ​យ៉ាង​លួច​កាន់កាប់​គណនី ឬ​ទំព័រ​ហ្វេ​ស​បុក​ជន​រង​គ្រោះ (Facebook Account or Page Hijacking) ជាដើម ។

ក្រុមការងា​នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ក្រើនរម្លឹក កុំ​ធ្វើ​តាម​តាម​ការ​ណែនាំ​អោយ​សោះ រួច​នាំ​គ្នា​ជួយ​ធ្វើការ Report ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ​ជា​ការ​ស្រេច ។ ចំពោះ​បងប្អូន​ម្ចាស់​ទំព័រ​ហ្វេ​ស​បុក ដែល​បាន​ចាញ់​ការ​ឆបោក បាន​ផ្តល់​ព័ត៌មាន​លេខ​សម្ងាត់ និង​កំពុង​បាត់បង់​គណនី ឬ​ទំព័រ​ហ្វេ​ស​បុក សូម​ធ្វើការ​សហការ​ផ្តល់​ព័ត៌មាន និង​ដាក់​ពាក្យបណ្តឹង​មក​កាន់​នាយកដ្ឋាន​ព័ត៌មានវិទ្យា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ