ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បន្ត​ចុះ​ផ្អាក​ហាង​ផឹកស៊ី​៤​កន្លែង​នៅ​​កណ្តាល​ក្រុង​សៀមរាប

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប បាន​បន្ត​សហការ​គ្នា​ចុះ​ផ្អាកសកម្ម​ភាព​ទីតាំង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្ស​ពេញវ័យ បៀរហ្គាឌិន (​មានការ​ប្រគំ​​តន្ត្រី​)​ចំនួន​​៤​កន្លែង នៅ​កណ្តាល​ក្រុង​សៀមរាប ដែលការបង្ក្រាបនេះ បានធ្វើ​​ភ្ញាក់ផ្អើល​​យ៉ាងខ្លាំង ​នៅ​យប់​ថ្ងៃ​ទី​០៤​…

ខេត្តសៀមរាប ​៖ ​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប បាន​បន្ត​សហការ​គ្នា​ចុះ​ផ្អាកសកម្ម​ភាព​ទីតាំង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្ស​ពេញវ័យ បៀរហ្គាឌិន (​មានការ​ប្រគំ​​តន្ត្រី​)​ចំនួន​​៤​កន្លែង នៅ​កណ្តាល​ក្រុង​សៀមរាប ដែលការបង្ក្រាបនេះ បានធ្វើ​​ភ្ញាក់ផ្អើល​​យ៉ាងខ្លាំង ​នៅ​យប់​ថ្ងៃ​ទី​០៤​ សីហា ​ ស្ថិត​នៅ​ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា ​តំណាង​រដ្ឋបាល​ក្រុង​សៀមរាប និង​កម្លាំង​នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ក្រុង​សៀមរាប បាន​ចុះ​សហ​ការជាមួយ ក្រុមការងារ​អ​ធិការកិច្ច​នៃ​មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប ​បន្ត​ធ្វើការ​ល្បាត និង​ចុះ​ផ្អាក​សកម្មភាព​ទីតាំង​មណ្ឌល​កម្សាន្ត​ទេស​ចរណ៍​មនុស្ស​ពេញវ័យ បៀរហ្គាឌិន (​មានការ​ប្រគំ​តន្ត្រី​)​៤​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​មាន ឈ្មោះ ដូច​ខាង ក្រោម​៖

​១-សែនសប្បាយហ្កា​ឡាក់​ស៊ី (​អាជ្ញា​បណ្ណ​ទេសចរណ៍​ហួស​សុពល ភាព​)​ ។ ​២-សែន​មនោ​រម្យ ក្លា​ស៊ិ​ក ​៥ (​គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍​)​។​៣-សែន មនោ​រម្យ ក្លា​ស៊ិ​ក (​គ្មាន​អាជ្ញា​បណ្ណ​ទេស ចរណ៍​។​៤-​ផ្លា​ទី​នឹម សែនសប្បាយ (​គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍​)​។​ទីតាំង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្ស​ពេញវ័យ បៀរ ហ្គា​ឌិន (​មានការ​ប្រគំ​តន្ត្រី​)​ទាំង​៤​ខាងលើ​នេះ មានច្បាប់​អនុញ្ញាត​អាជីវកម្ម ០៣ កន្លែង អាជ្ញាប័ណ្ណ​ហួស​សុពល​ភាព ០១​កន្លែង ព្រមទាំង​លួច​បើក​អាជីវកម្ម​ល្មើស​នឹង​បទបញ្ជា​របស់​រាជរដ្ឋា ភិបាល ព្រមទាំង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត​សៀម រាប ក្នុង​ដំណាក់កាល​នៃ​ការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​១៩​នេះ​។​

ក្រុមការងារ​ចំរុះ​បាន​ធ្វើ​កំណត់ហេតុ និង​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ផ្អាក​អាជីវកម្ម​របស់​ខ្លួន និង​ដាក់​ពាក្យ​ស្នើ​សុំ​ច្បាប់​នៅ​ច្រក​ចេញចូល​តែ​មួយ​រដ្ឋបាល​ខេត្ត និង​អនុវត្ត​តាម​វិធាន​សុវត្ថិភាព​របស់ ក្រសួងសុខាភិបាល និង​ក្រសួង​ទេស ចរណ៍ ដើម្បី​ប្រែ​ក្លាយទៅជា​ភោជនីយ ដ្ឋា​ន​ឲ្យ​បាន​ត្រឹមត្រូវ ទើប​អាច​បើក​ដំណើរការ​អាជីវកម្ម​បាន​វិញ​។

សូម​បញ្ជាក់​ថា ជុំវិញ​ករណី​ខាងលើ​នោះ​ដែរ អាជ្ញាធរ​មូលដ្ឋាន សូម​អំពាវនាវដល់​ម្ចាស់​អាជីវកម្ម​បៀរហ្គាឌិន ស្កា​យ​បារ បារ​បារាំង ក្នុង​ក្រុង​សៀមរាប​ទាំងអស់ អញ្ជើញ​ដាក់​ពាក្យ​ស្នើ​សុំ​ច្បាប់​នៅ​ច្រក ចេញចូល​តែ​មួយ​របស់​រដ្ឋបាល​ខេត្ត និង​អនុវត្ត​តាម​វិធាន​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល ក៏​ដូច​ជា​ក្រសួងទេសចរណ៍ ដើម្បី​ប្រែ ក្លាយទៅជា​ភោជនីយដ្ឋាន ទើប​អាច​ប្រកប​អាជីវកម្ម​បាន​៕​​

អត្ថបទសរសេរ ដោយ