ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពលរដ្ឋ​ចោមរោម​មើល​! បុរស​ម្នាក់​​ត្រូវ​ម៉ូតូ​សង្កត់ពីលើ​ក្នុង​ប្រឡាយ​ទឹក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ជា​ជាងដែក​ម្នាក់​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​មេជាង​របស់​ខ្លួន លុះ​ពេល​ស្រវឹង​ធ្លាក់​ភ្នែក​ក៏​បាន​បែក​គ្នា​រួច​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​កាន់​កន្លែង​ស្នាក់​នៅ​វិញ ស្រាប់តែ​បាត់​ដំណឹង​ឈឹង​តែ​ម្ដង​។ ក្រោយមក​ក៏​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​បាត់បង់​ជីវិត​ដោយ​ត្រូវ​ម៉ូតូ​សង្កត់ពីលើ​ក្នុង​ប្រឡាយ​ទឹក​ដែល​គេ​ដាក់​លូ​មិន​ទាន់​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​យប់ ថ្ងៃ​ទី​៤ ខែសីហា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ជា​ជាងដែក​ម្នាក់​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​មេជាង​របស់​ខ្លួន លុះ​ពេល​ស្រវឹង​ធ្លាក់​ភ្នែក​ក៏​បាន​បែក​គ្នា​រួច​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​កាន់​កន្លែង​ស្នាក់​នៅ​វិញ ស្រាប់តែ​បាត់​ដំណឹង​ឈឹង​តែ​ម្ដង​។ ក្រោយមក​ក៏​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​បាត់បង់​ជីវិត​ដោយ​ត្រូវ​ម៉ូតូ​សង្កត់ពីលើ​ក្នុង​ប្រឡាយ​ទឹក​ដែល​គេ​ដាក់​លូ​មិន​ទាន់​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​យប់ ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង​ក្បែរ​អតីត​សាលាសង្កាត់​ត្រពាំង​ក្រសាំង ស្ថិត​ក្នុងភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា យុវជន​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ​បូ ហួរ អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​ដែក ស្នាក់​នៅ​កន្លែងធ្វើការ​នៅ​ក្នុងភូមិ​ត្រពាំង​អណ្ដូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ​ព្រែក​គ្រោះ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ប្រឡាយ​ទឹក​ដោយ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល​1B-4299 សង្កត់ជាប់​ពីលើ ហើយ​នៅ​ក្បែរ​មាត់​ប្រឡាយ​នោះ​មាន​វ៉ែនតា​ខ្មៅ​២ ឆ្នាំង​សាក​ទូរស័ព្ទ និង​ស្បែកជើងផ្ទាត់​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ទើបតែ​មក​ស្នាក់​នៅ​ធ្វើការ​នៅ​កន្លែង​ជាងដែក​ស្ថិត​ក្នុងភូមិ​ត្រពាំង​អណ្ដូង​បាន​រយៈពេល​១​ខែ​ប៉ុណ្ណោះ ដោយឡែក​នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែសីហា យុវជន​រង​គ្រោះ​បាន​ទៅ​ចូលរួម​ផឹកស៊ី​នៅផ្ទះ​មេជាង​ដែក​នៅ​ក្នុងភូមិ​សាមគ្គី​ទី​៤ សង្កាត់​ត្រពាំង​ក្រសាំង​។ ខណៈនោះ​ផឹក​ជុំ​គ្នា​៣​នាក់ ហើយ​ផឹកស្រា​បៀរ​អស់​១​កេស​កន្លះ​លុះដល់​ពេល​យប់​ជ្រៅ​ក្រោយ​ពី​ស្រវឹង​ធ្លាក់​ភ្នែក ទើប​បែក​គ្នា​ទៅរ​កក​ន្លែ​សម្រាក​រៀង​ៗ​ខ្លួន ចំណែក យុវជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ រួច​ក៏​ស្រាប់តែ​បាត់​ខ្លួន​រហូត​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ថា រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ទើបត្រូវ​បាន​អ្នក​ភូមិ​ធ្វើ​ដំណើរ​​ឆ្លងកាត់​តាម​ផ្លូវ​បេតុង​ខាងលើ ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​នៅ​ក្នុង​ប្រឡាយ​ទឹក​ដែល​គេ​ជីក​ដាក់​លូ​មិន​ទាន់​ហើយ ក៏​ចូល​ទៅ​មើល​ជិត ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ត្រូវ​ម៉ូតូ​សង្កត់ពីលើ និង​ដេក​បាត់បង់​ជីវិត​នៅ​ក្នុង​ទឹក​ប្រឡាយ​លិច​បាត់ ដោយ​មើលឃើញ​តែ​ដៃ និង​ជើង​ប៉ុណ្ណោះ​។

បន្ទាប់​មក​ក៏​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​នគរបាល​ប៉ុស្តិ៍​បាន​ការពារ​កន្លែង​កើតហេតុ និង​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ផ្នែក​ចរាចរ និង​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានដឹង ដើម្បី​ចុះ​សហការ​គ្នា​ធ្វើការ​តាម​ជំនាញ ព្រោះ​ក្រៅពី​ការ​សង្ស័យ​ថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក៏​សង្ស័យ​ថា​ជា​អំពើ​ឃាតកម្ម​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា រហូត​ដល់​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៥ ខែសីហា​នេះ ទើប​កម្លាំង​នគរ​បាល​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ និង​ពិនិត្យ​ជុំវិញ​ទីនោះ ព្រមទាំង​លើក​ម៉ូតូ និង​សាកសព​ចេញពី​ក្នុង​ទឹក​ប្រឡាយ​។ ហើយ​ជា​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សង្ស័យ​ថា ជា​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​ឃើញ​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ដោយសារ​តែ​បុក​ជាមួយ​មាត់​លូ ។

ចំណែក​សាកសព​ជន​រង​គ្រោះ​បែកក្បាល​យ៉ាងដំណំ​ដែល​សង្ស័យ​ថា ពេល​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ ដោយ​ជន​រង​គ្រោះ​បាន​ធ្លាក់​ទៅ​មុន​ម៉ូតូ ហើយ​ក្បាល​ជន​រង​គ្រោះ​បុក​ជាមួយ​មាត់​លូ រួច​ទើប​ម៉ូតូ​ធ្លាក់​តាម​ក្រោយ​សង្កត់ពីលើ​ជន​រង​គ្រោះ​តែ​ម្តង ។

ទោះបីជា​បែប​ណា ក្រោយ​ពី​ស្រង់​ចេញពី​ក្នុង​ប្រឡាយ​ទឹក​រួច សមត្ថកិច្ច​បាន​ដឹក​យក​សព​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​អរុណ​វ​តី ដើម្បី​ធ្វើ​កោសល្យវិច័យ​បន្ត និង​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ