ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​រយៈពេល​ខ្លី​! ករណី​ឆ្លង​កូ​វី​ដ​នៅ​ហូ​ឡង់​ឡើង​ជិត​គុណ​នឹង​ពីរ

3 ឆ្នាំ មុន

ហូ​ឡង់ ៖ វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​បរិស្ថាន​របស់​ប្រទេស​ហូ​ឡង់ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បាន​កើនឡើង​ជិត​ទ្វេ​ដង នៅ​ក្នុង​ប្រទេស​ហូ​ឡង់ កាលពី​ស​ប្តា​ហ៍​មុន​។ វិទ្យាស្ថាន​ខាងលើ​នេះ…

ហូ​ឡង់ ៖ វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​បរិស្ថាន​របស់​ប្រទេស​ហូ​ឡង់ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បាន​កើនឡើង​ជិត​ទ្វេ​ដង នៅ​ក្នុង​ប្រទេស​ហូ​ឡង់ កាលពី​ស​ប្តា​ហ៍​មុន​។

វិទ្យាស្ថាន​ខាងលើ​នេះ បាន​រាយការណ៍​ថា​៖ «​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ចំនួន ២,៥៨៨ ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ប្រទេស​ហូ​ឡង់ កាលពី​ស​ប្តា​ហ៍​មុន​។ នេះ​គឺ​ច្រើន​ជាង​ករណី​ដែល​រាយ​ការណ៍​​កាលពី​ស​ប្តា​ហ៍​មុន ដល់​ទៅ ១,២៥៩​ករណី ដែល​នេះ​គឺ​ស្ទើរតែ​ច្រើន​ជាង​មួយ​គុណ​នឹង​ពីរ​ទៅ​ហើយ​។ កាលពី​ស​ប្តា​ហ៍​មុន គេ​រក​ឃើញ ១,៣២៩​ករណី​»​។

វិទ្យាស្ថាន​នេះ បាន​និយាយ​ថា ភាគរយ​ខ្ពស់​បំផុត​នៃ​ការ​ធ្វើតេស្ត​វិជ្ជមាន​ត្រូវ​បាន​គេ​មើលឃើញ​នៅ​ក្នុង​តំបន់ Rotterdam-Rijnmond, Amsterdam, West-Brabant និង Haaglanden ។

វិទ្យាស្ថាន​នេះ​ក៏​បាន​ប្រាប់​ថា គេ​បាន​រក​ឃើញ​ចង្កោម​ករណី​ជាង ២៤២ នៅ​ក្នុង​ប្រទេស ដែល​នេះ​មានការ​កើនឡើង​លើស​កាលពី​ស​ប្តា​ហ៍​មុន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ