ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​បារាំង​ព្រមាន​ថា អាច​នឹង​ជួប​រលក​កូ​វី​ដ​ទី​២​នៅ​ពេល​ខាង​មុខ

3 ឆ្នាំ មុន

បារាំង ៖ អ្នក​វិទ្យាសាស្ត្រ​កំពូល​ៗ​របស់​ប្រទេស​បារាំង បាន​ណែនាំ​ឱ្យ​ប្រទេស​នេះ​ត្រៀមខ្លួន​សម្រាប់​រលក​នៃ​កូ​វី​ដ​១៩​មួយទៀត ខណៈ​ដែល​ពួក​គេ​ព្យាករណ៍​ថា ការ​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នៃ​ការ​ឆ្លង​វីរុស​ក្នុង​កម្រិត​ខ្ពស់​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ២០២០​។ ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​បារាំង​បាន​និយាយ​នៅ​ចុងខែ​កក្កដា​ថា ខ្លួន​ជឿជាក់​ថា ស្ថានការណ៍​មាន​ភាព​ផុយ​ស្រួយ…

បារាំង ៖ អ្នក​វិទ្យាសាស្ត្រ​កំពូល​ៗ​របស់​ប្រទេស​បារាំង បាន​ណែនាំ​ឱ្យ​ប្រទេស​នេះ​ត្រៀមខ្លួន​សម្រាប់​រលក​នៃ​កូ​វី​ដ​១៩​មួយទៀត ខណៈ​ដែល​ពួក​គេ​ព្យាករណ៍​ថា ការ​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នៃ​ការ​ឆ្លង​វីរុស​ក្នុង​កម្រិត​ខ្ពស់​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ២០២០​។

ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​បារាំង​បាន​និយាយ​នៅ​ចុងខែ​កក្កដា​ថា ខ្លួន​ជឿជាក់​ថា ស្ថានការណ៍​មាន​ភាព​ផុយ​ស្រួយ ហើយ​វា​អាច​ផ្លាស់​ប្តូរ​ទិស​ដៅ​នៅ​ពេល​ណាមួយ កំឡុង​ពេល​ដែល​មាន​ភាព​វឹកវរ​ដូច​ទៅ​នឹង​ប្រទេស​អេ​ស្ប៉ា​ញ​។ ប្រទេស​នោះ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល​ដូច​ជា​ពាក់​ម៉ាស​ជាដើម​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា​៖ «​អនាគត​នៃ​ការ​រាតត្បាត​នា​ពេល​ដ៏​ខ្លី គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ប្រជាជន ហើយ​ជា​ពិសេស​តាម​រយៈ​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​គោរព​រាល់​វិធាន​ការណ៍​រក្សា​គម្លាត​សង្គម​»​។

ដើម្បី​ត្រៀម​សម្រាប់​រលក​ថ្មី​នៃ​ការ​រីក​រាលដាល​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ ក្រុមប្រឹក្សា​បាន​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​ពិធីសារ​មួយ​ចំនួន ដូច​ជា​វិធាន​ការណ៍​រក្សា​គម្លាត​សង្គម ការ​ធ្វើតេស្ត ការ​រក្សា​អ្នក​ដែល​ងាយ​រង​គ្រោះ​ដាក់​មួយ​ឡែក និង​ការពារ​មនុស្ស​ចាស់​ដែល​នៅ​មណ្ឌល​ថែទាំ​ជាដើម​។

ក្រុមប្រឹក្សា​នេះ ក៏​បាន​ចង្អុលបង្ហាញ​ពីសារ​សំខាន់​នៃ​ការ​ស្វែងរក​ប្រភព​ឆ្លង និង​បាន​ផ្តល់​អនុ​សាសន៍​ថា រដ្ឋាភិបាល​ត្រូវ​ផ្សព្វផ្សាយ​កម្មវិធី​តាម​រក​ប្រភព​ឆ្លង​ឈ្មោះ​ថា StopCovid ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ទាញ​យក​ទៅ​ប្រើប្រាស់​ដោយ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​។

កាលពី​ថ្ងៃ​ច័ន្ទ ក្រសួងសុខាភិបាល​បារាំង​បាន​ចេញផ្សាយ​ទិន្នន័យ​ចុង​ក្រោយបង្អស់​ដែល​បង្ហាញ​ពី​និន្នាការ​ជា​មធ្យម​នៃ​ករណី​វិជ្ជមាន​ថ្មី​ជាង ១,០០០​នាក់​ក្នុង​មួយ​ថ្ងៃ សម្រាប់​រយៈពេល​៦​ថ្ងៃ​កន្លង​មកនេះ ដែល​បាន​នាំ​ឱ្យ​មានការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​ឡើង​វិញ​ដល់​ចំនួន​ដែល​បាន​ឃើញ​នៅ​ចុង​ខែមេសា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ