ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​កំណត់​ស្លៀក​ខើច​លើ​ខើ​ច​ក្រោម ត្រូវ​យក​អ្វី​មក​វាស់ ហើយ​កន្លែង​ណា​ដែល​អនុញ្ញាត?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​នេះ​មានការ​ជជែក​ដេញដោល​ច្រើន​នៅ​លើ​បណ្តាញ​សង្គម ដែល​មហាជន​កំពុង​តែ​លើក​ជា​ច​ម្ង​ល់ ទៅ​លើ​សេចក្តីព្រាងច្បាប់​មួយ​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យ​ដែល​មាន​ជំពូក​មួយ​នោះ​ចែង​អំពីប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ ក្នុង​នោះ​បាន​បញ្ជាក់​ថា ហាម​មិន​ឲ្យ​បុរស​ស្ត្រីស្លៀកពាក់​ប៉ះពាល់​ប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ​នៅ​ទី​សាធារណៈ…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​នេះ​មានការ​ជជែក​ដេញដោល​ច្រើន​នៅ​លើ​បណ្តាញ​សង្គម ដែល​មហាជន​កំពុង​តែ​លើក​ជា​ច​ម្ង​ល់ ទៅ​លើ​សេចក្តីព្រាងច្បាប់​មួយ​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យ​ដែល​មាន​ជំពូក​មួយ​នោះ​ចែង​អំពីប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ ក្នុង​នោះ​បាន​បញ្ជាក់​ថា ហាម​មិន​ឲ្យ​បុរស​ស្ត្រីស្លៀកពាក់​ប៉ះពាល់​ប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ​នៅ​ទី​សាធារណៈ ​។

ចំពោះ​បុរស​សេចក្តីព្រាងច្បាប់ ហាម​ស្លៀក​តែ​ខោ​អត់​ពាក់អាវ​នៅ​ទីប្រជុំជន ឬ​ស្លៀក​តែ​ខោ​ទ្រនាប់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេររ្តិ៍ភេទ​។ ចំណោះ​នារី ហាម​ស្លៀកពាក់​ខ្លី ខើច​លើ​ខើច​ក្រោម ឬ​ស្លៀកពាក់​ស្តើង​ឃើញ​កេររ្តិ៍ភេទ ឬ​ស្លៀកពាក់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេររ្តិ៍ភេទ ​។

ជាក់ស្តែង អ្នក​នាង ម៉េ​ង សុភា​រី ដែល​ជា​មេធាវី​ស្រី​មួយ​រូប​ក៏​បាន​លើក​ជា ​ចំណោទ​មួយ​ផង​ដែរ​ថា​ តើ​ការ​ស្លៀកពាក់​ឈុត​ហែល​ទឹក​នៅ​មាត់សមុទ្រ​នឹង​ត្រូវ​ហាមប្រាម​ដែរ ឬទេ ខណៈ​នៅ​កន្លែង​ហែល​ទឹក​មួយ​ចំនួន​ក៏​តម្រូវ​ឲ្យ​ស្លៀក​ឈុត​ប៊ី​គី​នី ទើប​ឲ្យ​ចូល​អាង​ហែល​ទឹក ។ អ្នក​នាង​ម៉េ​ង សុភា​រី​បាន​ចោទ​ជា​សំណួរ​ថា «​តាម​ពង្រៀង​ច្បាប់​ថ្មី តើ​ការ​ស្លៀក​ប៊ី​គី​នី​ងូតទឹក​នៅ​សមុទ្រ ឬ​អាង​ហែល​ទឹក​សាធារណ​: ខុសច្បាប់​ដែរ​ឬទេ?​» ។

ងាក​ទៅ​អ្នកលេង​បណ្តាញ​សង្គម​ផ្សេង​ទៀត​ក៏​បាន​បញ្ជាក់​ថា បើសិនជា «​ស្រវឹងស្រា មាន​ម៉ាស៊ីន​វាស់ និង​មា​នក​ម្រឹត​ជាតិ​ស្រវឹង និង​មាន​ភ្នាក់ងារ​រដ្ឋ​ដែល​មាន​ជំនាញ​នេះ​ចុះ​មក​ត្រួតពិនិត្យ រួច​ចេញ​វិ​ក័យ​ប័ត្រ​ឱ្យ​។ តើ​ស្លៀក​ខើច​លើ ខោ​ច​ក្រោម ក​ម្រឹត​ណា យក​អ្វី​មក​វាស់ អ្នក​ណា​ជា​អ្នក​វាស់? បើ​វា​ជា​បទល្មើស ចឹ​ង​តើ​ត្រូវ​បង្កើត​អង្គភាព​ប៉ូ​លី​ស​ថ្មី ដើម្បី​តាមដាន​អ្នក​ស្លៀកខោ​ច​លើ​ខោ​ច​ក្រោម​ទេ? បើ​ឃើញ នឹង​ត្រូវ​ចាប់​វាស់ ពី​ក​ម្រឹត​ខោ​ច? ខ្ញុំ​គ្រាន់តែ​ឆ្ងល់​ទេ កុំ​អគតិ​លើ​ការ​ឆ្ងល់​របស់ខ្ញុំ​ពេក​» ។

ជុំវិញ​បញ្ហា​នេះ​ផង​ដែរ សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ ដែល​មាន​អន្តរក្រសួង​ពាក់ព័ន្ធ គឺ​ពិតជា​មាន​ជំពូក​មួយ​និយាយ​ពី​ប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ​។ ត្រង់​ចំនុច​នោះ ក្នុង​សេចក្តីព្រាងច្បាប់​បាន​ចែង «​ហាម​មិន​ឲ្យ​បុរស​ស្ត្រី ស្លៀកពាក់​ប៉ះពាល់​ប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ​នៅ​ទី​សាធារណៈ​។ ចំពោះ​បុរស​សេចក្តីព្រាងច្បាប់ ហាម​ស្លៀក​តែ​ខោ​អត់​ពាក់អាវ​នៅ​ទីប្រជុំជន ឬ​ស្លៀក​តែ​ខោ​ទ្រនាប់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ្តិ៍​ភេទ​។ ចំណោះ​នារី ហាម​ស្លៀកពាក់​ខ្លី ខើច​លើ​ខើច​ក្រោម ឬ​ស្លៀកពាក់​ស្តើង​ឃើញ​កេរ្តិ៍​ភេទ ឬ​ស្លៀកពាក់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ្តិ៍​ភេទ​» ។

ទោះ​យ៉ាងណា​សេចក្តីព្រាងច្បាប់ បាន​ចែង​ថា ការ​អនុវត្ត​កថាខណ្ឌ​ខាង «​ត្រូវ​លើកលែង​ចំពោះ​វិស័យ​ទេសចរណ៍ សិល្បៈ កីឡា ប្រពៃណី ឬ​តំបន់​ដែល​មានការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​»​។

ក្រសួងមហាផ្ទៃ ដែល​ជា​ស្ថាប័ន​ផ្តួចផ្តើម​តាក់តែង​សេចក្តីព្រាងច្បាប់​សណ្តាប់ធ្នាប់​សាធារណៈ​នេះ​ឡើង បាន​ផ្សាយ​ឲ្យ​ដឹង​ថា​សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​ធានា ការ​គ្រប់គ្រង​សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​មាន​របៀបរៀបរយ សោភ័ណ​ភាព អនាម័យ បរិស្ថាន ភាព​ស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម រក្សា​ប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ របស់​ប្រជាពលរដ្ឋ​។ មន្ត្រី​បាន​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​នេះ អាច​នឹង​អនុម័ត​នៅ​ចុងឆ្នាំ​២០២០​ឬ​ដើមឆ្នាំ​២០២១​។សេចក្តីព្រាងច្បាប់ ស្ដី​ពី​សណ្ដាប់ធ្នាប់​សាធារណៈ​ខាងលើ​នេះ មាន ៨​ជំពូក នឹង ៤៨​មាត្រា នៅ​ពេល​នេះ ក្រសួងមហាផ្ទៃ​បា​នប​ញ្ជួ​ន​ទៅ​រដ្ឋបាល​ខេត្ត រាជធានី​ទូ​ទាំង​ប្រទេស ដើម្បី​ពិនិត្យ សិក្សា​ដើម្បី​ប្រមូល​ធាតុ​ចូល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។

លោក ខៀវ សុភ​ក្រ័ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ថា​ការ​គ្រប់គ្រង​សណ្តាប់ធ្នាប់​សាធារណៈ​មាន​ច្រើន​ណាស់ ដែល​កន្លង​មក​សមត្ថកិច្ច​មានការ​លំបាក​នៅ​ក្នុង​ការ​គ្រប់គ្រង​ដោយសារ​មិន​ទាន់​មានច្បាប់ ​។ លោក​បាន​លើក​ឡើង​បញ្ហា​ខ្លះ​ថា ដូច​ជា​ការ​រៀបចំ​បរិស្ថាន គឺ​ការ​បូជាសព ដែល​កន្លង​មក​តាម​ទំនៀប​ទម្លាប់ ពលរដ្ឋ​បាន​បូជាសព នៅ​កណ្តាលវាល​ប៉ះពាល់​បរិស្ថាន​និង​សាធារណជន ប៉ុន្តែ​សកម្មភាព​នោះ​បាន​ធ្វើ​ត​ៗ​គ្នា​តាំងពី​ដើម​មក​។ លោក​ថា នៅ​មានច្បាប់ នឹង​រៀបរយ​បញ្ហា​នេះ មិន​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​សាធារណជន​ឡើយ​។«​ច្បាប់​មាន​វិសាលភាព​ធំ ងាយស្រួល​ដល់​អាជ្ញាធរ​អនុវត្ត​វិធានការ ។ ជា​ធម្មតា​ច្បាប់​មានការ​អប់រំ និង​ការ​ដាក់​ពិន័យ​» ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ខៀវ សុភ​ក្រ័​។

យ៉ាងណាមិញ សេចក្តីព្រាងច្បាប់​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន មិន​ទាន់​ឃើញ​ចែង​លម្អិត​ពីទោស​ប្បញ្ញត្តិ​ឡើយ ដោយ​ត្រឹម​សរសេរ​ថា អំពី​ល្មើស​នឹង​ច្បាប់​នេះ «​ត្រូវ​ផ្តន្ទាទោស​ដោយ​ការ​ព្រមាន ការ​ពិន័យ​អន្តរការណ៍ ការ​ដាក់​វិន័យ​រដ្ឋបាល ឬ​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ឬ​និង​ពិន័យ​ជា​ប្រាក់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ