កូនប្រុស​សម្តេច​តេ​ជោ សម្តែង​ក្តី​រន្ធត់​ចំពោះ​ឧបទ្ទវហេតុ​នៅ​រដ្ឋធានី​បេ​រូត


រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី កូនប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​ក្តី​រន្ធត់​ចំពោះ​ឧទ្ទ​វ​ហេតុ​ផ្ទុះ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត នៅ​រាជធានី​បេ​រូត ។

ឯកឧត្តម​ហ៊ុន ម៉ា​នី បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២០«​ខ្ញុំ​ពិតជា​មាន​ក្ដី​រន្ធត់​ក្រៃ​លែង​ដោយ​បាន​ទទួល​ដំណឹង​ពី​ឧបទ្ទវហេតុ​ផ្ទុះ​ដ៏​ខ្លាំងក្លា​ចេញពី​ឃ្លាំង​ស្ដុក​អា​ម៉ូ​ញ៉ូ​ម​នីត្រាត (Ammonium Nitrate) នៅ​កំពង់​ផែ​មួយ ក្នុង​រដ្ឋធានី​បេ​រូត នៃ​ប្រទេស​លី​បង់ កាលពី​ថ្ងៃ​អង្គារ ទី​០៤ ខែសីហា ឆ្នាំ​២០២០ នេះ​» ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​៖«​ខ្ញុំ​ពិតជា មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​នូវ​ការ​បាត់បង់​អាយុជីវិត​រាប់​សិប​នាក់ និង​រង​របួស​ប្រជា​ពលរ​ដ្ធ​លី​បង់​ជា​ច្រើន​ពាន់​នាក់ ក្នុង​ឧបទ្ទវហេតុ​ដ៏​រន្ធត់​នេះ ។

ខ្ញុំ​សូម​ចូលរួម​សម្ដែង​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត និង​សូម​បួងសួង​ឲ្យ​អ្នក​ដែល​រង​របួស នៅ​បេសកកម្ម​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​ក្នុង​គំនរ​ផេះ​ផង់​ទទួល​បាន​ជោគជ័យ​»៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ