អំពើ​ល្អ​ដែល​យើង​បាន​ធ្វើ​ហើយ​មិន​បាត់បង់​ទៅ​ណា​ទេ


សេចក្តី​ល្អ​នីមួយ​ៗ​ដែល​យើង​បាន​ធ្វើ​រួច​ហើយ​នោះ​មិន​បាន​បាត់បង់​ទៅ​ណា​ទេ ផល​នេះ​នឹង​ហុច​ឱ្យ​យើង​វិញ​នៅ​ពេល​ណាមួយ​មិន​ខាន នេះ​ជា​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ។

ផល​នៃ​សេចក្តី​ល្អ​នេះ​កើតមក​អំពី​ចិត្ត​ត្រេកអរ​រីករាយ​មុន​ធ្វើ កំពុង​ធ្វើ និង​ធ្វើ​រួច​ហើយ ហើយ​សេចក្តី​ល្អ​នេះ​នឹង​ឱ្យ​ផល​ជា​សុខ​គ្រប់យ៉ាង ទាំង​ក្នុង​បច្ចុប្បន្ន និង​អនាគត ព្រមទាំង​ទទួល​អារម្មណ៍​ជា​បុណ្យ​ជា​សុខ​ជាប់​ជា​និច្ច​ក្នុង​ចិត្ត​សន្តាន ។

ពុទ្ធមាមកជន ដែល​ស្រឡាញ់​ពេញចិត្ត​កល្យាណកម្ម​តែង​នាំ​គ្នា​និយាយ​ត​ៗ​គ្នា​ថា ធ្វើ​ល្អ​រមែ​ង​បាន​ល្អ ដែល​ពាក្យ​នេះ​មាន​ន័យ​ថា ធ្វើ​ល្អ​តែង​ទទួល​ផលានិសង្ស​អំពី​សេចក្តី​ល្អ​នោះ​វិញ​ជាក់​ជា​មិន​ខាន បើ​ទោះជា​ជាតិ​នេះ​មិន​បាន​ទទួល ក៏​គង់​ទទួលផល​ក្នុង​ជាតិ​ខាង​មុខ​ៗ​ណាមួយ​ជាក់​ជា​មិន​ខាន គឺ​អានិសង្ស​នៃ​សេចក្តី​ល្អ​នេះ​មិន​បាត់បង់​ទៅ​ណា​ឡើយ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ