ការ​ធ្វើនេសាទ​​ខុសច្បាប់នៅ​​តែ​កើត​មាន ខណៈ​​បង្ក្រាបក៏​​បន្ត​​ធ្វើ


ខេត្តក្រចេះ ​៖ បើ​ទោះបីជា​បទល្មើស​នេសាទ​នៅ​តែ​កើត​មាន ដោយ​ប្រព្រឹត្ត​ទៅ​តាម​គ្រប់ រូបភាព ​និង​មាន​ភាព​ស្មុគស្មាញ​បន្តិច​យ៉ាងណា​ក្តី តែ​ការ​ចុះ​បង្ក្រាប​ពី​ក្រុម​សមត្ថកិច្ច​ជំនាញ ខណ្ឌ​រដ្ឋបាល​ជលផល ក៏​ដូច​ជា​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ដ៏​ទៃ​ទៀត​ក៏​នៅ​តែ​បន្ត​ធ្វើ​ឡើង​យ៉ាង​ស​ស្រាក់​ស​ស្រាំ ក្នុង​គោលបំណង​ការ​អភិរក្ស​មច្ឆជាតិ​ឲ្យ​បាន​គង់​វង្ស និង​មាន​ប្រ​សិ​ទ្ធភាព​ ។ នេះបើ​តាម​ការ​បញ្ជាក់​អះអាង​ពី​លោក ម៉ុ​ក ពន្លក នាយ​ខណ្ឌ​រដ្ឋ​បាល​ជលផល​ថ្មី ​ដែល​ទើប​និងឡើង​កាន់​តំណែង​។

ក្រុម​សមត្ថកិច្ច​ក្រុង​ក្រចេះ​និយាយ​ថា មាន​សម្ភារបទល្មើស​នេសាទ​មួយ​ចំនួន​ធំ បាន​ធ្វើ ការ​ចុះ​បង្ក្រាប​បាន​នៅ​ក្នុងបឹង​ធម្មជាតិ​ខាងក្រោយ​ក្រុង​ក្រចេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ សីហា​។
ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ពី​ក្រុម​មន្ត្រី​ជំនាញ​នេះ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ ចុះ​បង្ក្រាប​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​នេះ​។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ​និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស លោក ម៉ុ​ក ពន្លក បាន​ថ្លែង​បញ្ជាក់ ថា សកម្មភាព​នា​ថ្ងៃនេះ ក្រៅពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្រុម អាជ្ញាធរ ក៏​បាន​ចុះ​ណែនាំ​អប់រំ​ផ្សព្វផ្សាយ​ដល់​បងប្អូន​អាជីវករ​លក់​ត្រី ដោយ​ហាម​មិន​ឱ្យ​ទិញ លក់​និង​ដឹក​ជញ្ជូន​ប្រភេទ​ត្រី​ដែល​កំពុង​រង​គ្រោះ ជិត​ផុត​ពូជ​និង​នេសាទ​ដោយ​ឧបករណ៍​ខុសច្បាប់​ ។

លោក​ថា ​អាជ្ញាធរ​និង​ចាត់វិធានការ​ច្បាប់​ទៅ​លើ​អាជីវករ​ទាំងឡាយ​ណា​​ដែល​មិន ព្រម ស្ដាប់​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ ហើយ​នៅ​តែ​បន្ត​ទិញ​លក់​ប្រភេទ​ត្រី​ដែល​មន្ត្រី ជំនាញ​បាន​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​រួច​ហើយ​នោះ ​។ លោក ម៉ុ​ក ពន្លក បានឱ្យ​ដឹង​ថា ប្រភេទ​ធនធាន​ជលផល ​ដែល​កំពុង​រង​គ្រោះ​ជិត​ផុត ពូជ​មាន​ចំនួន២៩​ប្រភេទ ដែល​មានឈ្មោះ​ដូច​នៅ​លើ​រូប​ផ្ទាំង​ស្ទីក​ឃ័​រ ដែល​មន្ត្រី​ជំនាញ​បាន ចែក​ជូន​ដល់​បងប្អូន​អាជី​វករ​និង​បិទ​នៅ​តាម​ទីផ្សារ​។ ហើយ​ត្រី​ដែល​មាន​លក់​លើ​ទីផ្សារ ខេត្តក្រចេះ ប្រចាំ​ថ្ងៃ​ដែល​ត្រូវ​ហាមឃាត់​រួម​មាន​៖ ត្រី​ក្របី​, ត្រី​ត្រសក់​, ត្រី​គល់រាំង​, ត្រី​រមាស​, ត្រី​ត្រចៀកដំរី​, អណ្ដើក​ទឹក និង​ក​ន្ទា​យ​ក្បាល​កង្កែប ជាដើម​។

បើ​តាម​តាម​លោក​ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល ម៉ុ​ក ពន្លក បាន​អះអាង​ទៀត​ថា មន្ត្រី​ជំនាញ​គ្រោង​និង​សហការ​ជាមួយ​អាជ្ញាធរ ចុះ​ត្រួតពិនិត្យ​ចាប់​បង្ក្រាប ព្រមទាំង​ធ្វើការ​វះ កាត់ ត្រី​ពិនិត្យ​មើល​ថា​បើក​មាន​បាក់ឆ្អឹង ឬ​ជាំ​ឈាម គឺជា​ប្រភេទ​ត្រី​ខុសច្បាប់​ដោយ​បាន​មក ពី​ឧបករណ៍​ឆក់ សមត្ថកិច្ច​ក៏​នឹង​ធ្វើការ​ចាប់​រឹក​អូស​យក ចំនែកឯ​ម្ចាស់​ក៏​ត្រូវ​មានទោស​តាម ច្បាប់​ស្តី​ពី​ជលផល​។

សូម​បញ្ជាក់​ថា នារ​យៈពេល​ចុង​ក្រោយ​នេះ ត្រី​ធំ​ៗ​គ្រប់​ប្រភេទ មាន​ទំងន់​រាប់រយ​គីឡូ ក្រាម​ត្រូវ​បាន​អាជីវករ កំពុង​តែ​ដាក់​លក់​យ៉ាង​រាយ​ប៉ាយ​នៅ​តាម​ផ្សារ​និង​តំបន់​ទីប្រជុំជន​នានា ក្នុង​ខេត្តក្រចេះ ​។ ហើយ​ត្រី​ទាំង​អស់នោះ ក៏​ត្រី​បាន​គេ​កំណត់​ថា ជា​ពពួក​ត្រី​មេ​ពូជ ទឹកសាប ដែល​ប្រឈម​និង​ការ​ជិត​ផុត​ពូ​ច​ទៅ​ហើយ​ដែរ​។ ចំណែក​​ប្រភព​នៃ​ការ​នាំ​ត្រី យក​មក​ដាក់​លក់​របស់​​អាជីវករ​រាល់​ថ្ងៃនេះ ក៏​គេ​មិនដឹង​ថា បាន​ដឹក​យក​មកពីណា និង​​ប្រើ​វិធី​ចាប់​ដោយ​របៀបណា​នោះ​ដែរ​៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ