ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មានរឿង​អ្វី? ស្រី​ស្រស់​ម្នាក់​ធ្លាក់​ពីលើ​ខុន​ដូរ​ជាន់​ទី​១២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​ជា​ជនជាតិ​ចិន​ម្នាក់​បាន​លោត​ពី​លើ​អគារ​ខុន​ដូរ​ជាន់​ទី​១២ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​ជា​ជនជាតិ​ចិន​ម្នាក់​បាន​លោត​ពី​លើ​អគារ​ខុន​ដូរ​ជាន់​ទី​១២ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច CONDO THE PENTHOUSE residence ផ្លូវ​សុធារស ស្ថិត​ក្នុងភូមិ​៥ ក្រុម​២៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សព​នារី​រង​គ្រោះ​ខាងលើ​ជា​ជនជាតិ​ចិន អាយុ​២០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​លេខ ១២០៨ ជាន់​ទី​១២ កន្លែង​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​សន្តិសុខ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គាត់​កំពុង​តែ​យាម​នៅ​ក្រោម​ខុន​ដូរ ស្រាប់​តែ​ប្រទះ​ឃើញ​នារី​រង​គ្រោះ​បាន​ធ្លាក់​ពីលើ​ខុន​ដូរ​មក​ដល់​ក្រោម​បែកក្បាល បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ដោយ​មិនដឹង​ថា រអិល​ជើង​ធ្លាក់​ចុះ ឬ​ក៏​ជា​ករណី​អ្វី​ផ្សេង​នោះ​ទេ ហើយ​ក៏​មិន​ថា​ធ្លាក់​ពី​ជាន់​ទី​ប៉ុន្មាន​ដែរ ។

ក្រោយ​ពេល​កើតហេតុ បាន​បន្តិច​ក្រោយមក ក៏​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​ជំនាញ​កោសល្យវិច័យ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​យក​ខ្សែ​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ ចំណែកឯ​អ្នក​មើល​ការ​ខុស​ត្រូវ​បាន​បិទ​ភ្លើង និង​រារាំង​អ្នក​សារព័ត៌មាន​មិន​ឱ្យ​ថតរូប​នោះ​ទេ ។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា បន្ទប់​ជន​រង​គ្រោះ​ស្នាក់​នៅ​មាន​គ្នា​៣​នាក់ សុទ្ធតែ​ជា​ស្រី​ៗ​ទាំងអស់ ហើយ​នៅ​ពេល​ដែល​ជន​រង​គ្រោះ​លោត​ចុះ​ពីលើ​អគារ​ខុន​ដូរ​នោះ គឺ​នៅ​តែ​ម្នាក់ឯង​នោះ​ទេ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម គឺ​រក​ឃើញ​ថា ជន​រង​គ្រោះ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ចំណែក​ចំពោះ​ករណី​ផ្សេង​ៗ​ទៀត សមត្ថកិច្ច​កំពុង​តែ ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ហើយ ។ ហើយ​ចំពោះ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​សាច់ញាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ