ហាងឆេងប្រាក់រៀលខ្លាំងជាងដុល្លារអាមេរិក តែចាញ់ប្រៀបប្រាក់អឺរ៉ូ និងដុល្លារអូស្ត្រាលី


រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះមានកម្លាំងខ្លាំងជាងដុល្លារអាមេរិក ប៉ុន្តែបែរជាចាញ់ប្រៀបប្រាក់អឺរ៉ូ និងដុល្លារអូស្រ្តាលី ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៥ខែសីហា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងប្រាក់ដុល្លារអាមេរិកចាញ់ប្រៀបប្រាក់រៀលខ្មែរបន្តិច ដែល ១ដុល្លារអាមេរិក ស្មើនឹង ៤០៩៣ រៀល ហើយកាលពីថ្ងៃម្សិល មិញ ១ដុល្លារ ស្មើនឹង ៤០៩៥ រៀលឯណោះ ។

ទន្ទឹមនេះដែរសម្រាប់ហាងឆេងប្រាក់អឺរ៉ូបានបង្ហាញពីកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរដែរ ដោយថ្ងៃនេះ ១អឺរ៉ូ ទិញចូលរហូតដល់ ៤៨៣៤ រៀល ហើយលក់ចេញ ៤៨៨២ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៤៨១៣ រៀល និងលក់ចេញតែ ៤៨៦១ រៀលប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរសម្រាប់ប្រាក់ដុល្លារអូស្ត្រាលី វិញក៏ប្រៀបជាងប្រាក់រៀលខ្មែរដែរដែល ថ្ងៃនេះ ១ដុល្លារអូស្ត្រាលី ទិញចូលរហូតដល់ ២៩៣៧ រៀល លក់ចេញ ២៩៦៦ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ២៩១១ រៀល និងលក់ចេញតែ ២៩៤០ រៀលប៉ុណ្ណោះ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ