មក​ដឹងពី​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​របស់ Casillas បន្ទាប់​ពី​ប្រកាស​ព្យួរ​ស្រោមដៃ


អេ​ស្ប៉ា​ញ ៖ អតីត​អ្នកចាំទី​ក្រុម​អធិរាជ​ស Real Madrid និង​អេ​ស្ប៉ា​ញ Iker Casillas បាន​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់ជាផ្លូវការ​ក្នុង​វ័យ ៣៩​ឆ្នាំ នៅលើគេហ​ទំព័រ Twitter ​របស់​ខ្លួន​កាលពី​ម្សិលមិញ​។

សូម​រំលឹក​ជូន​ថា Casillas បានកើត​ចេញពី​យុវជន​ថ្នាល​របស់​ក្លិប Real Madrid ចាប់តាំងពី​ឆ្នាំ​១៩៩០ និង​ក្លាយជា​កីឡាករ​អាជីព​ក្នុងឆ្នាំ​១៩៩៨ ជាមួយ​ក្រុម​ឈុត C និង B មុន​ពេល​ចូលរួម​ក្រុម​ឈុត​ធំ​ក្នុង​ឆ្នាំ​១៩៩៩​។ ដោយ​បាន​បង្ហាញខ្លួន​ចំនួន ៧២៥​ប្រកួត​អំឡុងពេល​អាជីព​រយៈពេល ១៦​ឆ្នាំរបស់ខ្លួន​លើ​ទឹកដី Bernabeu។ និងបានឈ្នះ​ពានរង្វាន់ Champions League ៣ដង, ​ជើងឯក La Liga ៥​ដង​រួម​ទាំង​ពានរង្វាន់​ដទៃ​ទៀត​ជា​ច្រើន​។ ហើយ​ត្រូវ​បាន​ចារ​ឈ្មោះ​ជា​វីរបុរស​ Real Madrid ផង​ដែរ​។

ងាក​មក​កាន់​ក្រុម​ជម្រើសជាតិ​​អេស្ប៉ាញវិញ Casillas ត្រូវ​បាន​កោះហៅ​ឱ្យ​ចូលរួម​ក្នុង​ឆ្នាំ​២០០០ ដោយ​បាន​បង្ហាញខ្លួន​ចំនួន ១៦៧​ប្រកួត និង​បាន​ឈ្នះ​ពានរង្វាន់ World Cup ក្នុង​ឆ្នាំ​២០១០ នៅ​អាហ្វ្រិក​ខាងត្បូង រួម​ទាំង​ឈ្នះ Euro ២​លើក​ក្នុង​ឆ្នាំ​២០០៨ និង ២០១២​។

អាជីព​ចុង​ក្រោយ​របស់ Casillas គឺជា​មួយ​ក្លិប​ព័រ​ទុ​យ​ហ្គា​ល់ FC Porto បន្ទាប់​ពី​បាន​ចួ​ល​រួម​ក្នុង​ឆ្នាំ​២០១៥ ដោយ​បង្ហាញខ្លួន​បាន ១៥៦​ប្រកួត​។ ប៉ុន្តែ​រូបគេ​មិន​បាន​លេង​ចាប់តាំងពី​គាំងបេះដូង អំឡុង​ពេល​ហ្វឹកហាត់​កាលពី​ខែមេសា ឆ្នាំ​២០១៩​។ នៅ​ទីនោះ​រូបគេ​ក៏​បាន​ឈ្នះ​ជើងឯក Primeira Liga ២​ដង​ផង​ដែរ​។

សមិទ្ធផល​អស់ទាំង​នេះ​ហើយ វា​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក ចាត់​ទុក​អ្នកចាំទី​រូប​នេះ ជា​កីឡាករ​ដ៏​ជោគជ័យ​បំផុត​ម្នាក់​ក្នុង​ពិភព​បាល់ទាត់​៕ ដកស្រង់ចេញពី​ BBC

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ