ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹម រ​ដ្ឋា ស្ងប់ចិត្ត​ខ្លះ​ពី​ភាព​លះបង់​ជា​មួយ​ម្តាយ និង​ផ្តាំ​ឃ្លា​មួយ​ដល់​យុវវ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មរណភាព​របស់​ម្តាយ​តារា​សម្តែង ទឹម រ​ដ្ឋា បាន​ស្ថិត​នៅ​ក្នុង​អារម្មណ៍​សោក​ស្តាយ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ច្រើន​ណាស់ និង​អ្នកខ្លះ​ទៀត បានឱ្យ​បងប្អូន​ត្រកូល ទឹម រក្សា​ជំហរ…

រាជធានី​ភ្នំពេញ ៖ មរណភាព​របស់​ម្តាយ​តារា​សម្តែង ទឹម រ​ដ្ឋា បាន​ស្ថិត​នៅ​ក្នុង​អារម្មណ៍​សោក​ស្តាយ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ច្រើន​ណាស់ និង​អ្នកខ្លះ​ទៀត បានឱ្យ​បងប្អូន​ត្រកូល ទឹម រក្សា​ជំហរ និង​ការ​តាំងចិត្ត​តស៊ូ​ទៅ​មុខ​ទៀត​។

អ្នក​បាត់បង់​ជីវិត​ទៅ​បាន​សុខ​ហើយ យើង​រស់នៅ​ត្រូវ​ប្រឈម​ការងារ​សំខាន់​ៗ តាម​ផែនការ​ជីវិត​អោយ​ប្រសើរ នេះ​ជា​រឿង​ធម្មជាតិ​របស់​សត្វលោក​។ មានការ​សោកស្តាយ​ដែល​ម្តាយ ទឹម រ​ដ្ឋា នៅ​មិន​ទាន់​បានការ​កូន​ការ​ចៅ​អោយ​មើលឃើញ​នូវ​នឹក​ភ្នែក​ស្តែង និង​បាន​ជូនពរ​កូន​ថ្ងៃជ័យ​។
ម្ល៉ោះហើយ​ម្នាក់​ៗ អាល័យ​ចំណុច​នេះ​ខ្លះ​ដែរ និង​គិត​ថា ក្នុង​ចំណោម​កូន​នៅ​លីវ មាន​តែ​ទឹម រ​ដ្ឋា​ទេ ដែល​បាន​នាំ​អនាគត​កូនប្រសារ​ជា​ជនបរទេស​ជូន​អ្នក​មានគុណ​ស្គាល់ និង​បាន​ស្វែង​យល់​ចិត្ត​។ លើស​ពី​នេះ ផែនការ​រៀប​មង្គលការ ទឹម រ​ដ្ឋា អាច​កើតឡើង​នៅ​ឆ្នាំ​ក្រោយ ដោយ​ម្នាក់​ៗ​បន់​អោយ​ឆាប់​ដល់​ទាំងអស់​គ្នា​។

នៅ​ចុង​ក្រោយ អ្វី​ៗ​មិន​ទៀង​បាន​បន្សល់​ទុក​នូវ​ភាព​ក្តុ​ត​ក្តួល​បែកបាក់ ព្រោះ​ជំងឺ​គាំងបេះដូង​មួយ​ភ្លែត​អាច​ឆក់​យក​ជីវិត​ម្តាយ​តារា​ស្រី​ល្បីឈ្មោះ​នេះ​បាត់​។ តារា​សម្តែង ទឹម រ​ដ្ឋា ដែល​ខូច​ចិត្តជា​អនេក​ពេល​បាត់បង់​ម្តាយ​ជាទី​ស្រឡាញ់​ទាំង​មិន​បាន​គិត​ទុក នៅ​តែ​ខ្វល់ចិត្ត​ទួញ​យំ​។ កញ្ញា​បាន​បង្ហាញ​នូវ​អារម្មណ៍​អស់ចិត្ត​ខ្លះ​ដែរ ពេល​រំលឹក​ដល់​ភាព​លះបង់​របស់​នាង​ជាមួយ​កូន​ៗ​ឯទៀត​ដាក់​អ្នក​ម្តាយ​។

ទឹម រ​ដ្ឋា ដែល​យំ​ហើម​ភ្នែក​បាន​បន្ទរ​ថា « នាង​បាត់បង់​ម្តាយ គឺជា​រឿង​មួយ​សោក​ស​ង្រេ​ក​បំផុត​ដែល​រក​វាចា​អ្វី​ថ្លែង​មិន​បាន​។ រវាង​គាត់ នាង និង​បងប្អូន​បាន​លះបង់​ធ្វើ​អ្វី​ៗ ដើម្បី​គាត់​ច្រើន​មក​ហើយ​នាង​ក៏​រំងាប់​ចិត្តបាន​។ ប៉ុន្តែ​គ្មាន​អ្នក​ណាមួយ​ចង់​បែក​បាត់បង់​គ្នា មិនដឹង​ជាតិ​ណា​ជួប​នោះ​ទេ​»​។

នាង​សូម​សន្យា​មើលថែ​លោកឪពុក បងប្អូន​អោយ​ល្អ សូម​ដួង​ព្រលឹង​អ្នក​ម្តាយ​ស្ងប់ចិត្ត​ចុះ​។ ជា​ពិសេស​សូម​ផ្តាំ​ដល់​យុវវ័យ​ទាំងអស់ គួរតែ​ប្រញាប់​សាង​ល្អ​ៗ​ដល់​អ្នក​មានគុណ ព្រោះ​យើង​មើល​មិនដឹង​ថា ថ្ងៃស្អែក​កើត​អី​មានរឿង​អ្វី ដែល​ដូច​ពួក​យើង​ពេល​នេះ ពិបាក​ទប់​អារម្មណ៍​បំផុត​។
ពិធីបុណ្យ​៧​ថ្ងៃ​របស់​ម្តាយ ទឹម រ​ដ្ឋា បាន​រៀបចំ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០២០​នេះ នា​បណ្តោយ​ផ្លូវ​ព្រែក​លាភ រាជធានី​ភ្នំពេញ ដោយ​សិល្បករ​ជា​ច្រើន​ចូលរួម​ដើម្បី​ជា​កម្លាំងចិត្ត​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ