ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយ​ខ​ប់​! ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ​ដី​ទឹក​អង្គរ​នឹង​មាន​ពិធី​ជិះ​កង់ ដើរ​ព្រៃ ពិព័រណ៍​បន្លែ​ផ្លែ​ឈើ ប្រកួត​ធ្វើ​ម្ហូប

3 ឆ្នាំ មុន
  • ភ្នំពេញ

សៀមរាប​៖ ក្នុង​ន័យ​បំផុស​ឲ្យ​មាន​ចលនា​កម្សាន្ត​ក្នុងស្រុក​ជួយ​ដល់​វិស័យ​ទេសចរណ៍​ឡើង​វិញ​នោះ ខេត្តសៀមរាប​នឹង​រៀបចំ​កម្មវិធី​កម្សាន្ត​ជា​ច្រើន សម្រាប់​ទទួលភ្ញៀវ​ទេសចរ​នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​លម្ហែកាយ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់ ២១ ខែសីហា ខាង​មុខ​ដែល​ជា​ការ​ឈប់​សម្រាក​ជំនួស​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ​កាលពី​ខែមេសា…

សៀមរាប​៖ ក្នុង​ន័យ​បំផុស​ឲ្យ​មាន​ចលនា​កម្សាន្ត​ក្នុងស្រុក​ជួយ​ដល់​វិស័យ​ទេសចរណ៍​ឡើង​វិញ​នោះ ខេត្តសៀមរាប​នឹង​រៀបចំ​កម្មវិធី​កម្សាន្ត​ជា​ច្រើន សម្រាប់​ទទួលភ្ញៀវ​ទេសចរ​នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​លម្ហែកាយ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់ ២១ ខែសីហា ខាង​មុខ​ដែល​ជា​ការ​ឈប់​សម្រាក​ជំនួស​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ​កាលពី​ខែមេសា ​មុន​នោះ​ដែល​ត្រូវ​បាន​អាក់ខាន​ដោយសារ​តែ​ជំងឺ​កូ​វី​ដ ១៩ ។

រដ្ឋបាល​ខេត្តសៀមរាប​ឲ្យ​ដឹង​ថា កម្មវិធី​បែប​សាសនា ប្រពៃណី​ និង​រៀបចំ​ឡើង​នៅ​ក្នុង​ពេលវេលា​នៃ​ការ​ឈប់​សម្រាក​ច្រើន​ថ្ងៃ​របស់​ពលរដ្ឋ​នោះ​ ។ កម្មវិធី​មាន​ដូច​ជា ពិព័រណ៍ ជិះ​កង់ និង​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដូច​ជា​ កម្មវិធី​ពិព័រណ៍ បន្លែ​ផ្លែ​ឈើ កសិផល ផលិតផល ក្រុង​-​ស្រុក​ទាំង​១២ កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប ផ្សារ​ទឹក pub Street កម្មវិធី​ជិះ​កង់ កម្មវិធី​កីឡា​វាយ​កូន​ហ្គោ​ល កម្មវិធី​ដើរ​ព្រៃ ចង្ក្រាន​រយ ភ្នំ​គូលែន និង​មាន​ផ្ទាំងទស្សនីយភាព​សិល្បៈ​ជា​ច្រើន​ទៀត​។
អាជ្ញាធរ​ខេត្ត​បាន​កំពុង​មមាញឹក ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ទាំង​អស់នោះ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​លើ​ទឹកដី​អង្គរ ក្រោយ​បាន​ទីតាំង​ប្រវត្តិសាស្ត្រ​កម្ពុជា​នេះ បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ដោយសារ​ជំងឺ​កូ​វី​១៩​ ។

ជាមួយ​ការ​ត្រៀម​ស្វាគមន៍ ទទួលភ្ញៀវ​ទេសចរ អាជ្ញាធរ​ក៍បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​បំណង​ទៅ​កម្សាន្ត​នៅ​ទឹកដី​អង្គរ​កុំ​ភ្លេច​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វី​ដ​១៩ ដូច​ជា ត្រូវ​ត្រៀម​យក​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា ជែ​ល ឬ​អាល់កុល​លាងដៃ ជាដើម ។ អាជ្ញាធរ​ក៍បាន​អះអាង​ថា​ខ្លួន បាន ត្រៀម សាប៊ូ​លាងដៃ ដាក់​នៅ​តាម​ទី​សាធារណៈ ផង​ដែរ​។ រដ្ឋបាល​ខេត្ត​បាន​ដាស់តឿន​ពលរដ្ឋ​កុំ​ភ្លេច​រក្សា​គម្លាត​សុវត្ថិភាព​ផង​ដែរ​។

រាជរដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ប​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន​ឈប់​សម្រាក​ចំនួន​៥​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២១ ខែសីហា ជំនួស​ការ​ដែល​មិន​បាន​ឈប់​សម្រាក​កាលពី​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្នុង​ខែមេសា ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នោះ​។
ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​ជា​ច្រើន​បាន​ចេញ​វិធានការ សេចក្តីណែនាំ ផ្សេង​ៗ​គ្នា ដើម្បី​ពង្រឹង​វិធានការ​ការពារ ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នា​ឱកាស​ពលរដ្ឋ​ដើរ​កម្សាន្ត​ច្រើន​នោះ​។

តែ​ទោះ​យ៉ាងណា​ការពារ​ដ៍​មាន​ប្រសិទ្ធិ​ភាព​គឺ​ការ​ប្រព្រឹត្ត​របស់​ពលរដ្ឋ​ម្នាក់​ៗ​។ ពលរដ្ឋ​គួរ​ចាំ​កុំ​ភ្លេច​ថា​កូ​វី​ដ​១៩​ចាំ​ឱកាស​ឆ្លង​មក​មនុស្ស​តែ​ប៉ុណ្ណោះ ប្រសិនបើ​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ របស់​ក្រសួងសុខាភិបាល ដូច​ជា​ការ​រក្សា​គម្លាត​ពី​គ្នា​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ និង​ឧស្សាហ៍​លាង​សម្អាត​ដៃ ជាដើម​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ