ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុព្វហេតុ​ដែល​នាំ​ឱ្យ​សម្រេច​បុណ្យ

3 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចេតនា​ហ្នឹងហើយ​ដែល​តថាគត​ហៅ​ថា​ជា​តួ​បុណ្យ ។ ចេតនា​គឺ​សន្តាន​ចិត្ត​ឯណា​ដែល​ជ្រះថ្លា រីករាយ ពេញចិត្ត​ក្នុង​ទ​ង្វើ​ល្អ​ផ្សេង​ៗ សន្តាន​ចិត្ត​នោះ​ឯង​ឈ្មោះ​ថា ចេតនា ។…

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចេតនា​ហ្នឹងហើយ​ដែល​តថាគត​ហៅ​ថា​ជា​តួ​បុណ្យ ។ ចេតនា​គឺ​សន្តាន​ចិត្ត​ឯណា​ដែល​ជ្រះថ្លា រីករាយ ពេញចិត្ត​ក្នុង​ទ​ង្វើ​ល្អ​ផ្សេង​ៗ សន្តាន​ចិត្ត​នោះ​ឯង​ឈ្មោះ​ថា ចេតនា ។

ចេតនា​ដែល​ជាដើម​ហេតុ​នាំ​ឱ្យ​សម្រេច​បុណ្យ​កុសល​ដោយ​ល្អ​មាន​បី​យ៉ាង​គឺ ១- បាន​ដល់​ចេតនា​មុន​ដំបូង​ដោយ​ការ​តាំងចិត្ត​ត្រៀម រៀបចំ​ទុកជា​មុន គឺ​ញុំ​ា​ង​ចិត្ត​ឱ្យ​ជ្រះថ្លា​មុន​ពិធីបុណ្យ​ចូល​មក​ដល់ ២- ចេតនា​កំពុង​ធ្វើ បាន​ដល់​រាល់​សកម្មភាព​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​ពិធីបុណ្យ គឺ​ចាត់ចែង ខ្នះខ្នែង​ដោយ​ចិត្ត​ជ្រះថ្លា រីករាយ​ប្រពៃ​ពេក និង​៣- ចេត​នា​ក្រោយ​ពេល​ធ្វើ​រួច​ហើយ និង​បន្តបន្ទាប់​រៀង​ទៅ បាន​ដល់​ពេល​ធ្វើបុណ្យ​រួចរាល់​ហើយ ក៏​រឹងរឹត​ញុំាង​ចិត្ត​ឱ្យ​ជ្រះថ្លា រីករាយ ពេញចិត្ត​នឹង​សេចក្តី​ល្អ​នោះ គឺ​មិន​មានការ​ក្តៅក្រហាយ ស្តាយក្រោយ​បន្តិច​ណា​ឡើយ ទោះបី​តទៅ​ខាង​មុខ​ៗ​យូរអង្វែង​ទៀត ក៏​នៅ​តែ​ជ្រះថ្លា​ដដែល ។

ឧបាសក ឧបាសិកា ទាយក ទាយិកា​អ្នក​ពេញចិត្ត​នឹង​បុណ្យ​កុសល​គួរ​ញុំ​ា​ង​ចិត្ត​ឱ្យ​ដល់​ព្រម​ដោយ​ចេតនា​ទាំង​បី​នេះ គង់​នឹង​បានជា​ប្រយោជន៍​ច្រើន​សម្រាប់​ដំណើរ​ជីវិត​នៅ​ក្នុង​វាលវដ្តសង្សារ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ