បើ​កូ​វី​ដ ១៩ បន្ត​អូស​បន្លាយ​អាច​នឹង​មាន​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក​ខ្លះ​ត្រូវ​ក្ស័យ​ធុន


រាជធានី​ភ្នំពេញ ៖ ក្នុងអំឡុងពេល ៦​ខែ​មកនេះ ទូ​ទាំង​សាកលលោក​បាន​ជួប​វិបត្តិនៃ​ការ​វាយប្រហារ​ពី​ជំងឺឆ្លង​កូ​វី​ដ​១៩ ដែល​សឹងតែ​គ្រប់​ប្រទេស​ក្នុង​សាកលលោក​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ មាន​ក្រុមហ៊ុន​ម្ចាស់​ប្រែ​ន​ធំ​ៗ​ជា​ច្រើន​ប្រកាស​ក្ស័យ​ទុន ឬ​បិទទ្វារ​អាជីវកម្ម ឬ​ក៏​កាត់​បន្ថយ​បុគ្គលិក ខ្លះ​ក៏​បិទ​ហាង​តាម​ទីតាំង​មួយ​ចំ​នួ ។ ក៏​មិន​ខុស​គ្នា​ផង​ដែរ ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ទទួល​រង​នូវ​វិបត្តិ​នេះ​ដូច​គ្នា​។

យ៉ាងណាមិញ ក្នុង​ប្រទេស​កម្ពុជា ស្ទើរតែ​គ្រប់​វិស័យ​ទទួល​រង​នូវ​វិបត្តិ​កូ​វី​ដ​១៩​នេះ ជា​ពិសេស​វិស័យ​ឧស្សាហកម្ម កាត់ដេរ និង​វិស័យ​ទេសចរណ៍​ជាដើម​។ អ្នក​មគ្គទេសក៍ និង​ក្រុមហ៊ុន​ទេសចរណ៍​ខ្លះ​ត្រូវ​បាន​ផ្អាក ហើយ​ខ្លះ​ទៀត​បាន​ធ្វើការ​ព្យួរការងារ រហូត​អ្នក​មគ្គទេសក៍​ខ្លះ​ត្អូញត្អែរ​ដាច់​លុយ ខ្លះទៅ​រត់​ម៉ូតូឌុប បាន​ចំណូល​តិចតួច​បំផុត ។

យោង​តាម​ការ​ព្យាករណ៍ របស់​ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ី​វលី​ន បាន​ធ្លាប់​បាន​លើក​ឡើង​ថា ប្រសិនបើ​វិបត្តិ​នេះ​នៅ​តែ​អូស​បន្លាយ ក្រុមហ៊ុន​ទេសចរណ៍ អាច​នឹង​បិទទ្វា និង​មគ្គទេសក៍ នឹង​បន្ត​គ្មាន​ការងារ​ធ្វើ​កាន់តែ​ច្រើន​។ ប៉ុន្តែ​ក៏​អាច ជួយ​បាន​ខ្លះ​ៗ ប្រសិនបើ​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក អាច​ងាក​មក​រក​ការ​ធ្វើ​សេវាកម្ម​ក្នុងស្រុក ហើយ​ប្រជាពលរដ្ឋ មានការ​ធ្វើ​ដំណើរ​កំសាន្ត​ក្នុងស្រុក​ឱ្យ​បាន​ច្រើន និង​ជួយ​ប្រើ​សេវាកម្ម​ខ្លះ​ៗ​របស់ ក្រុមហ៊ុន​ទេសចរណ៍ ឬ​សេវាកម្ម​នានា​ក្នុង​តំបន់​ទេសចរណ៍​នីមួយ​ៗ​។

ជានា​យក​គ្រប់គ្រង នៃ​ក្រុមហ៊ុន អ៊ែ​រ តេ អ៊ែ​រ ទួ​ស៌ ខូ​អិ​ល​ធី​ឌី (RTR Tours Co., Ltd) លោកស្រី ប៊ី ឧដ្ឋានវតី បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោកស្រី អាច​ប្រឈម​នឹង​ការ​ក្ស័យ​ធុន ប្រសិនបើ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​អូស​បន្លាយ​រាប់​ខែ​ទៅ​មុខ​ទៀត​។

លោកស្រី ប៊ី ឧដ្ឋានវតី បាន​និយាយ​ថា «​ផ្នែក​ហិរញ្ញវត្ថុ​គឺ​យើង​អាច​និយាយ​បាន​ថា ស្ទើរតែ​មិន​មាន​ប្រាក់​ចំណូល​។ ហេតុផល​ដែល​ពួក​យើង​នៅ​តែ​ព្យាយាម នៅ​តែ​បន្ត​ឱ្យ​ក្រុមហ៊ុន បើក​ក៏​ព្រោះ​យើង មិន​ចង់ឱ្យ​បាត់បង់​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ទេសចរណ៍​មួយ​នេះ ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ អស់​រយៈពេល ២៤ ឆ្នាំ​មក​ហើយ ហើយ​ទើបតែ​ក្នុងអំឡុងពេល​នេះ​ទេ បាន​ក្រុមហ៊ុន​យើង​មានការ​ថយ​ចុះ ប្រាក់​ចំណូល​យ៉ាង​ខ្លាំង ហើយ​ក៏​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្រៅ​ស្រុក ជំពាក់​យើង​មិន​ព្រម​ធ្វើការ​វេរ​លុយ​សង​យើង​វិញ​ទេ​។ ខ្ញុំ​គិត​ថា​មិនមែន​មាន​តែ​ក្រុមហ៊ុន​ខ្ញុំ​នោះ​ទេ មាន​ក្រុមហ៊ុន​ជា​ច្រើន​ក៏​ជួបនឹង​បញ្ហា ក្រុមហ៊ុន​អាកាសចរណ៍ មិន​បង្វិល​លុយ​ឱ្យ​វិញ​ដែរ​»​។

លោកស្រី​ថា បន្ទាប់​ពី​មាន​ប្រឈម​បែប​នេះ​ហើយ គាត់​ក៏​បាន​ព្យាយាម​រក​វិធីសាស្ត្រ​ផ្សេង​ៗ ដើម្បី​ជា​ការ​ដំណើរការ​ឱ្យ​ក្រុមហ៊ុន​នៅ​តែ​មានឈ្មោះ ដោយ​លោកស្រី បាន​បង្កើត​ឱ្យ​មានដំណើរ​កំសាន្ត​ណាមួយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក និង​សេវាកម្ម​ដឹក​អ្នកដំណើរ​តាម​ឧទ្ធម្ភាគចក្រ និង​ដឹក​អ្នកជំងឺ​ទៅ​ប្រទេស​ថៃ​តាម​ឧទ្ធម្ភាគចក្រ ផង​ដែរ​។

លោកស្រី ប៊ី ឧដ្ឋានវតី បាន​បន្ថែម​ថា «​វា​មិនជា​ចំណេញ​អ្វី​ប៉ុន្មាន​ទេ តែ​យើង​នេះ​ដើម្បី​ឱ្យ​ខាង​បុគ្គលិក​មានការ​ងារ​ធ្វើ​ខ្លះ​ៗ ហើយ​អតិថិជន ខ្លះ​នឹង​មិន​ភ្លេចឈ្មោះ​ក្រុមហ៊ុន​យើង​ផង​ដែរ​។ ក៏​ព្រោះថា ប្រជាពលរដ្ឋ​ខ្លះ​គាត់​ចូល​ចិត្ត​ដើរ​ក្នុង​ក្រៅ​ស្រុក ហើយ​ពេល​នេះ​ពួក​គាត់​ចេញ​មិន​បាន ដូចនេះ​យើង​ព្យាយាម​រក​ទីកន្លែង​ណា​ប្លែក សម្រាប់​រៀបចំ​ដំណើរ​កំសាន្ត​ទាំងនោះ​ជូន​ពួក​គាត់​»៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ