Man City បង្ហាញមុខ​សមាជិក​ថ្មី​ជា​ផ្លូវការ


អង់គ្លេស ៖ ខ្សែបម្រើ​ស្លាប Ferran Torres បានបង្ហាញខ្លួន​​សម្រាប់​ក្រុម​ថ្មីជា​ផ្លូវការ បន្ទាប់ពីក្លិប Manchester City ​បញ្ចប់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប Valencia ក្នុង​តម្លៃ ២៣​លាន​អឺ​រ៉ូ (២០,៨៧ លាន​ផោន​) លើ​កុងត្រា​រយៈពេល ៥​ឆ្នាំ​។

Torres ក្លាយជា​កីឡាករ​ដំបូងគេដែល​ Man City ចុះហត្ថលេខា​នាំ​យក​នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​នេះ ដើម្បីយកមក​ជំនួស​តំណែង​របស់ Leroy Sane ដែល​ចាកចេញ​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ទៅ​ចូលរួម​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ Bundesliga គឺ Bayern Munich​។

សមាជិកក្រុមយុវជនជម្រើសជាតិ​អេ​ស្ប៉ា​ញ​វ័យ ២០​ឆ្នាំ​ខាងលើ​បាន​និយាយ​ថា «​កីឡាករ​គ្រប់​រូប​តែងតែ​ចង់​ចូលរួម​ជាមួយ​ក្រុម​មានការ​ប្រយុទ្ធ​ខ្លាំង​។ ហើយ Manchester City គឺជា​ផ្នែក​មួយ​នៃ​ការ​ប្រយុទ្ធ​ស​ដ៏​ខ្លាំង​បំផុត ​នៅ​ក្នុង​ពិភព​បាល់ទាត់​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់ ដែល​បាន​ចូលរួម​ជាមួយពួកគេ»​។

សូម​រំលឹក​ថា Ferran Torres គឺជា​យុវជន​ថ្នាល​របស់​ក្លិប Valencia ចាប់តាំងពី​ឆ្នាំ​២០០៦។ មុន​ក្លាយជា​កីឡាក​អាជីព​ក្នុង​ក្រុម​ឈុត B នៅ​ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១៧​។ ដោយ​បាន​បង្ហាញខ្លួន​ចំនួន ៩៧​ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ៩​គ្រាប់ និង​បាន​រួមចំណែក​ជួយ Valencia ឱ្យឈ្នះ​ពានរង្វាន់ Copa del Rey នៅ​រដូវ​កាល ២០១៨-១៩ ផង​ដែរ​៕ ដកស្រង់​ចេញពី BBC

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ