ផល​បុណ្យ​ដែល​គួរ​ទទួល​ពី​ការ​បំពេញ​ទាន


សាធុជន​អ្នក​ធ្វើ​ទាន​បំពេញ​បុណ្យ​កុសល​រមែង​បាន​សុខ​ចម្រើន​ក្នុង​លោក​នេះ​ផង និង​ទៅ​ក្នុង​អនាគតជាតិ​នឹង​ទទួល​បាន​អានិសង្ស​៥​ប្រការ​ជា​ដរាប គឺ​ផល​បុណ្យ​នេះ​នឹង​មិន​បាត់​ទៅ​ណា​ទេ ។

បុណ្យ​កុសល​ដែល​យើង​ដោយ​ចិត្ត​បរិសុទ្ធ ជ្រះថ្លា​ពិត​ៗ​រមែង​ទទួល​បាន​អានិសង្ស​៥​យ៉ាង​គឺ ១-​រមែង​មាន​ប្រាជ្ញា​ក្លៀវក្លា​មុះ​មុត ២-​រមែង​មាន​ព​ណ៍​សម្បុរ​ល្អ ៣-​រមែង​មាន​រូប​យ៉ាង​ល្អ ៤-​រមែង​មាន​ទ្រង់ទ្រាយ​ល្អ ៥-​នឹង​បាន​ទៅ​កើតជា​ស្តេច​ចក្រ​នៅ​ក្នុង​ជាតិ​ណាមួយ​ពុំខាន​ឡើយ ។

អានិសង្ស​បុណ្យ​ទាំង​ប្រាំ​ប្រការ​នេះ​រមែង​ជូន​ដំណើរ​អ្នក​ប្រព្រឹត្ត​ល្អ​ទៅ​ទុក​នៅ​ក្នុង​ទី​ដ៏​សុខសាន្ត​នា​ឋាន​ទេវលោក ឬ​បើ​កើត​ក្នុង​ឋានមនុស្ស​លោក ក៏​ស្ថិត​នៅ​ក្នុង​ត្រកូល​ឧត្តម​ខ្ពង់​ខ្ពស់​បរិបូណ៌​ទ្រព្យសម្បត្តិ បុណ្យ ឋានៈ​ខ្ពង់ខ្ពស់ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ