ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ និង​ស្ត្រី​ជនជាតិ​កា​ហ្សា​ក់​ស្តង់​កើត​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា រហូត​ដល់​ម៉ោង ០៧:៥០​ព្រឹក ថ្ងៃ​ទី​៥ សីហា ២០២០ យេ​ី​ងរ​ក​ឃេ​ី​ញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា រហូត​ដល់​ម៉ោង ០៧:៥០​ព្រឹក ថ្ងៃ​ទី​៥ សីហា ២០២០ យេ​ី​ងរ​ក​ឃេ​ី​ញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន ២​នាក់​ទៀត ជា​ករណី​នាំ​ចូល ជនជាតិ​ខ្មែរ​១​នាក់ និង​កា​ស្សាក់​ស្តង់​១​នាក់ និង​ករណី​ជា​សះស្បើយ​មាន​២​នាក់​ដែរ ។

ក្រសួង​បាន​បញ្ជាក់​ថា អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​២​នាក់​ខាងលើ គឺជា​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ និង​ស្ត្រី​ជនជាតិ​កា​ហ្សា​ក់​ស្តង់ ។ បុរស​រូប​នេះ ជា​អ្នក​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ប៉ា​គី​ស្ថាន បន្ត​ជើង​យន្តហោះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី មក​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បូ​រី​១០០​ខ្នង រាជធានី​ភ្នំពេញ តាំងពី​ពេល​នោះ​មក រហូត​ដល់​ការ​ធ្វើតេស្ត​លើក​ទី​ពីរ​នេះ ឃើញ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​នេះ ។

ចំណែក​ស្ត្រី​ជនជាតិ​កា​ហ្សា​ក់​ស្តង់​អាយុ ៤២​ឆ្នាំ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​កា​ហ្សា​ក់​ស្តង់ បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០ ។ លទ្ធផល​វិភាគ​វត្ថុ​សំណាក​របស់​គាត់ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០ បច្ចុប្បន្ន ត្រូវ​បាន​ដាក់​ឱ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​-​ខ្មែរ​សូ​វៀត ។
ក្រសួង​បាន​បន្ត​ថា ចំនួន​សរុប​នៅ​កម្ពុជា​យើង​មាន​២៤៣​នាក់ ខណៈ​កំពុង​តែ​ព្យាបាល​មាន ៤១​នាក់ ៕