ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​នាយក​រដ្ឋមន្ត្រី មាន​ថ្ងៃ​ខួបកំណើត​ដល់​ទៅ​ពីរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​មន្ត្រី និង​អ្នកគាំទ្រ​ជា​ច្រើន​បា​នប​ញ្ជួ​ន​សារ​ជូនពរ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​អាថ៌​កំបាំង​មួយ​ទាក់ទង​នឹង​រឿង​ដែល​ថាស​ម្តេច​មាន​ថ្ងៃកំណើត​ដល់​ទៅ​ពីរ​ដែល​ខុស​ពី​គេឯង​។ សម្តេច​បាន​មាន​ប្រសាសន៍​តាម​ហ្វេ​ស​ប៊ុ​កថា ថ្ងៃ​០៥…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​មន្ត្រី និង​អ្នកគាំទ្រ​ជា​ច្រើន​បា​នប​ញ្ជួ​ន​សារ​ជូនពរ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​អាថ៌​កំបាំង​មួយ​ទាក់ទង​នឹង​រឿង​ដែល​ថាស​ម្តេច​មាន​ថ្ងៃកំណើត​ដល់​ទៅ​ពីរ​ដែល​ខុស​ពី​គេឯង​។ សម្តេច​បាន​មាន​ប្រសាសន៍​តាម​ហ្វេ​ស​ប៊ុ​កថា ថ្ងៃ​០៥ ខែសីហា ឆ្នាំ​២០២០ ជា​ខួបកំណើត​គម្រប់​៦៨ ឈាន​ចូល​៦៩​ឆ្នាំ របស់​របស់​សម្តេច​(០៥ សីហា ១៩៥២ – ០៥ សីហា ២០២០)​។

ប៉ុន្តែ​សម្តេច​បាន បន្ថែម​ទៀត​ថា សម្តេច​មាន​ថ្ងៃ​ខួបកំណើត​ដល់​ទៅ​ពីរ​។ ថ្ងៃ​ខួបកំណើត​ទី​មួយ​គឺ ថ្ងៃ​០៤ មេ​សា ១៩៥១​។ សម្តេច​បាន​បកស្រាយ​ថា ថ្ងៃ​០៤ មេ​សា យក​ថ្ងៃ​ចូល​បម្រើកងទ័ព​តាម​ការ​អំពាវនាវ​របស់​សម្តេចឪ​សម្តេច ព្រះ​នរោត្តម​សីហ​នុ​ឆ្នាំ​១៩៧០​។ ឯ​ឆ្នាំ​១៩៥១ ដោយ​អ្នក​វាយ​អង្គុលីលេខ​វាយ​ច្រឡំ និង​យក​ទៅ​ផ្សាយ​ល្ងាច​ថ្ងៃ ០៨ មក​រា ១៩៧៩ ក្រោយ​ពេល​សម្តេច​ត្រូវ​បាន​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​។

សម្តេច​មាម​ប្រសាសន៍​បន្ត​ថា «​ពេល​នោះ​ខ្ញុំ​មិន​បាន​កែតម្រូវ​ទេ​ព្រោះ ចង់ឱ្យ​ខ្លួន​មាន​អាយុ​ច្រើន​បន្តិច​ដោយសារ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស អាយុ​មិន​ទាន់​គ្រប់​២៧​ឆ្នាំ​ផង​។​» ចំណែក​ថ្ងៃកំណើត​ពិតប្រាកដ​របស់​សម្តេច​គឺ ថ្ងៃ​០៥ សីហា ១៩៥២ ត្រូវ​នឹង​ថ្ងៃ​អង្គារ ១៥​កើត ខែ​ស្រាពណ៍ ឆ្នាំរោង ចត្វា​ស័ក ព​.​ស​២៤៩៦​។ សម្តេច​បាន​មាន​ប្រសាសន៍​ថា ទោះ​ជូនពរ​៦៩​ឆ្នាំ​ឬ​៧០​ឆ្នាំ​គឺ​ទទួល​បាន​ទាំងអស់ និង​សូម​អរគុណ​សម្រាប់​ការ​ស្រឡាញ់​រាប់អាន​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ