ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​ណាស់ ! អ្នកខ្លះ​មាន​រោគ​សញ្ញា​កូ​វី​ដ​-១៩ ច្រើន​ខែ​ហើយ​សញ្ញា​ក៏​ប្លែក​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ កូ​វី​ដ​-១៩ កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ឈឺក្បាល​ដោយសារ​តែ​ភាព​ចម្លែក​របស់​វា​នៅ​ក្នុង​ការ​លេច​ញ រោគ​ស​ញ្ញ និង​ថ្មី​ៗ​នេះ​មាន​ភាព​ចម្លែក​មួយទៀត​គឺ​រោគ​សញ្ញា​អាច​អូស​បន្លាយ​រហូត​ដល់​ច្រើន​ខែ​ក្នុង​ចំណោម អ្នកជំងឺ​ខ្លះ​។ រោគ​សញ្ញា​នៃ​កូ​វី​ដ​-១៩ ជា​ទូទៅ​លេចឡើង​រយៈពេល​ពី​២​ទៅ​១៤​ថ្ងៃ បន្ទាប់​ពី​ការ​ឆ្លង​មេរោគ​។…

កូ​វី​ដ​-១៩ ៖ កូ​វី​ដ​-១៩ កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ឈឺក្បាល​ដោយសារ​តែ​ភាព​ចម្លែក​របស់​វា​នៅ​ក្នុង​ការ​លេច​ញ រោគ​ស​ញ្ញ និង​ថ្មី​ៗ​នេះ​មាន​ភាព​ចម្លែក​មួយទៀត​គឺ​រោគ​សញ្ញា​អាច​អូស​បន្លាយ​រហូត​ដល់​ច្រើន​ខែ​ក្នុង​ចំណោម អ្នកជំងឺ​ខ្លះ​។ រោគ​សញ្ញា​នៃ​កូ​វី​ដ​-១៩ ជា​ទូទៅ​លេចឡើង​រយៈពេល​ពី​២​ទៅ​១៤​ថ្ងៃ បន្ទាប់​ពី​ការ​ឆ្លង​មេរោគ​។

សញ្ញា​ទាំងនោះ​រួ​មាន​ក្តៅខ្លួន​ឬ​ញាក់ ក្អក ពិបាក​ដកដង្ហើម ឬ​ដង្ហក់ អស់កម្លាំង ឈឺ​សាច់ដុំ ឈឺខ្លួន ឈឺក្បាល បាត់បង់​ក្លិន ឬ​រសជាតិ ឈឺបំពង់ក តឹង​ច្រមុះ ឬ​ហៀរ​សំបោរ ក្អួតចង្អោរ ឬ​រាគ​ជាដើម​។ ទន្ទឹម​នោះ វា​ក៏​អាច​លេ​ចេញ​រោគ​សញ្ញា​ចម្លែក​ផ្សេង​ទៀត​ផង​ដែរ​ដូច​ជា​បញ្ហា​ចង្វាក់បេះដូង តឹង​ណែន​ក្នុង​ទ្រូង ឈឺសន្លាក់ មាន​កន្ទួល​ក្រហម​ជាដើម​។

នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន The Guardian​។ គេ​ក៏​ស​ម្កាល់​ឃើញ ភាព​ចម្លែក​មួយ​ផ្សេង​ទៀត​គឺ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​អាច​អូស​បន្លាយ​ជា​ច្រើន​ខែ​ទៀត​ផង​។ យោង​តាម​ការ​ស្រាវជ្រាវ អ្នកជំងឺ​ម្នាក់​ក្នុង​ចំណោម​២០​នាក់​គឺ​មាន​រោគ​សញ្ញា​អូស​បន្លាយ​យូរ​ដល់​ច្រើន​ខែ​បែប​នេះ​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ