ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​កន្លែង​បញ្ជាក់​វិ​ញ្ញាប​ន​ប័ត្រ កូ​វី​ដ​១៩ សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ទីរពិសោធន៍​បង្អែក​ជាតិ របស់​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ត្រូវ​បាន​ទទួលស្គាល់ និង​អនុញ្ញាត​ដោយ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​សុខភាព លើ​តេស្ត​ជំងឺ​កូ​វី​ដ​១៩ (COVID 19)…

រាជធានី​ភ្នំពេញ ៖ មន្ទីរពិសោធន៍​បង្អែក​ជាតិ របស់​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ត្រូវ​បាន​ទទួលស្គាល់ និង​អនុញ្ញាត​ដោយ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​សុខភាព លើ​តេស្ត​ជំងឺ​កូ​វី​ដ​១៩ (COVID 19) សម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ។

បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បានអោយ​ដឹង​នៅ​យប់​ថ្ងៃ​ទី​០៤ សីហា​នេះ​ថា សម្រាប់​លោក​អ្នក ដែល​ចង់បាន​វិ​ញ្ញាប​ន​ប័ត្រ​ខាងលើ សូម​អញ្ជើញ​មក​ពិគ្រោះ និង​ធ្វើតេស្ត នៅ​មន្ទីរពិសោធន៍​បង្អែក​ជាតិ​របស់​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ដោយ​ភ្ជាប់​មក​ជាមួយ​លិខិតឆ្លងដែន ដែល​មាន​សុពលភាព ។

បើសិន​ចង់​សាកសួរ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ 012 939 441 លោក សាស្ត្រាចារ្យ​ជំនួយ ចៅ តារា​ភ័ក្ត្រ ឫ​លេខ 115 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ