ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ កើន​ដល់​៦៧០​ករណី និង​ស្លា.ប់​៨​នាក់

3 ឆ្នាំ មុន

ហាណូយ ៖ អ្នក​ឆ្លង Covid-19 ចំនួន​១៨​នាក់​ទៀត​ហើយ ត្រូវ​បាន​ក្រសួងសុខាភិបាល​វៀតណាម​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​០៤ សីហា ២០២០​នេះ ក្នុង​នោះ​មាន​១៧​នាក់ ជាប់​ទាក់ទង​នឹង​ការ​ចម្លង​ក្នុង​សហគមន៍​នៅ​ដា​ណា​ង…

ហាណូយ ៖ អ្នក​ឆ្លង Covid-19 ចំនួន​១៨​នាក់​ទៀត​ហើយ ត្រូវ​បាន​ក្រសួងសុខាភិបាល​វៀតណាម​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​០៤ សីហា ២០២០​នេះ ក្នុង​នោះ​មាន​១៧​នាក់ ជាប់​ទាក់ទង​នឹង​ការ​ចម្លង​ក្នុង​សហគមន៍​នៅ​ដា​ណា​ង និង​ម្នាក់​ទៀត នាំ​ចូល​ពី​ក្រៅប្រទេស ។

ក្នុង​ចំណោម​អ្នកជំងឺ​ថ្មី ទាំង​១៨​នាក់ ក្នុង​នោះ​មាន​១៦​នាក់ គឺជា​អ្នកស្រុក​ដា​ណា​ង ដែល​មាន​អាយុ​ចន្លោះ​ពី​៨ ទៅ ៩៣​ឆ្នាំ ។

គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ ប្រទេស​វៀតណាម បាន​កត់ត្រា​ចំនួន​ឆ្លង​កូ​វី​ដ​-១៩ សរុប​កើន​ដល់ ៦៧០​ករណី និង​ចំនួន​អ្នកជា​សះស្បើយ​មាន ៣៧៨​នាក់ ។ និង​អ្នកជំងឺ​ចំនួន​៨​នាក់​ហើយ​បាន​ស្លាប់ ។ អ្នក​ដែល​ស្លាប់​ពួក​គេ​ទាំងអស់​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ ដោយ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

សូម​ជម្រាប​ថា ចំនួន​សរុប​អ្នក​ឆ្លង​កើន​ដល់​ជាង ១៨.៤​លាន​នាក់ ជា​សះស្បើយ​ជាង​១១.៧​លាន​នាក់ និង​ស្លាប់​ជិត​៧០​ម៉ឺន​នាក់ ដោយសារ Covid-19 នៅ​ជុំវិញ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ