ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​លូ​២០​ខ្សែ​ត្រូវ​បាន​ស្ដារ ដើម្បី​កាត់​បន្ថយ​ការ​ជន់​លិច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន និង​កំពុង​ស្ដារ​ប្រព័ន្ធ​លូ​ចំនួន​២០​ខ្សែ នៅ​តាម​បណ្តា​ខណ្ឌ ចំនួន​៨ ដើម្បី​សម្រួល​ប្រព័ន្ធ​ផ្លូវទឹក​ហូរ​បាន​លឿន​ចៀសវាង​ការ​ជន់​លិច​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ នៅ​ក្នុង រដូវវស្សា​នេះ​។ លោក…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន និង​កំពុង​ស្ដារ​ប្រព័ន្ធ​លូ​ចំនួន​២០​ខ្សែ នៅ​តាម​បណ្តា​ខណ្ឌ ចំនួន​៨ ដើម្បី​សម្រួល​ប្រព័ន្ធ​ផ្លូវទឹក​ហូរ​បាន​លឿន​ចៀសវាង​ការ​ជន់​លិច​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ នៅ​ក្នុង រដូវវស្សា​នេះ​។ លោក ដួង ចាន់​សា​រ៉ាត់ ប្រធាន​អង្គភាព​លូ​ទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៤ សីហា​នេះ​ថា​៖

ក្នុង​ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រុមការងារ អង្គភាព​លូ​ទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ក្រោយ​ពី​មានការ​ណែនាំ​ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អង្គភាព​លូ​ទឹក​បូមទឹក បាន​ធ្វើការ​ស្ដារ​លូ ចំនួន​២០​ខ្សែ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បើក​មុខទឹក​រំដោះ​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ ចៀសវាង នូវ​ការ​លិចលង់​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ចំនួន​៨ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ក្នុង​នោះ​មាន​ខណ្ឌ​ចំនួន​៥ នៅ​កណ្ដាល​ក្រុង និង​ខណ្ឌ​៣​ទៀត​នៅ​ជាយក្រុង គឺ​ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ