អតីត​ព្រះមហាក្សត្រ​អេ​ស្ប៉ា​ញ​ ចាក​ចេញពី​ប្រទេស សង្ស័យ​ពុក​រលួយ​


ប្រទេស​អេ​ស្ប៉ា​ញ ៖ សង្ស័យ​ពី​រឿង​ពុក​រលួយ ​និង​ស្ថិត​ក្រោម​ការ​ស៊ើ​ប​អង្កេត​របស់​តុលាការ​កំពូល អតីត​ព្រះមហាក្សត្រ​អេ​ស្ប៉ា​ញ​ព្រះ​ចៅ JUAN CARLOS​ទ្រង់​ប្រកាស​នា​ថ្ងៃ​ទី​៣ ​សីហា ពី​ការ​សម្រេច​ព្រះ​ទ័យ​យាង​ចាក​ចេញពី​ប្រទេស ក្នុង​សារលិខិត​មួយ​ច្បាប់​របស់​ទ្រង់ ផ្ញើ​ថ្វាយ​ព្រះរាជបុត្រ​ព្រះមហាក្សត្រ​FELIPE VI​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ព្រះ​បរមរាជវាំង​គូសបញ្ជាក់​ថា អតីត​ព្រះមហាក្សត្រ​ទ្រង់​សរសេរ​ក្នុង​សារលិខិត​ផ្ញើ​ថ្វាយ​ព្រះរាជបុត្រ​ថា ទ្រង់​ពេល​នេះ​កំពុង​បំពេញ​ព្រះរាជកិច្ច​បម្រើប្រជាជន​អេ​ស្ប៉ា​ញ ក្នុង​ព្រះ​ឋានៈ​ជា​ព្រះមហាក្សត្រ ហើយ​បិតា​សូម​ថ្វាយ​ដំណឹង​ដល់​ទ្រង់ ពី​ការ​សម្រេច​ព្រះ​ទ័យ​និរទេស​ខ្លួន​ចេញពី​ប្រទេស ក្នុង​ដំណាក់កាល​នេះ​។ ព្រះ​បុត្រា​ទ្រង់​FELIPE VI​បាន​យល់​ស្រប​តាម​ព្រះ​ទ័យ​នោះ និង​ទ្រង់​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ការ​សម្រេច​ព្រះ​ទ័យ​បែប​នេះ​របស់​ព្រះ​បិតា​។

កាលពីដើម​ខែមិថុនា ​តុលាការ​កំពូល​អេ​ស្ប៉ា​ញ បាន​ប្រកាស​ពី​ការ​បើក​ការ​ស៊ើ​ប​អង្កេត​មួយ ដើម្បី​ឲ្យ​ដឹង​ថា តើ​អតីត​ព្រះមហាក្សត្រ​អង្គ​នោះ ពិតជា​អ្នក​ទទួលខុសត្រូវ​ក្នុង​រឿង​ពុក​រលួយ​មួយ ទាក់ទិន​ពេល​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ឲ្យ​ក្រុមហ៊ុន​អេ​ស្ប៉ា​ញ​មួយ កសាង​ផ្លូវ​រថភ្លើង​លឿន​នៅ​ទីក្រុង​ឡា​ម៉ិក​ដែរ​ឬ​យ៉ាងណា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ