ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​រក​ពេល​សម្រាប់​គ្រប់គ្រង​អាជីវកម្ម​ខណៈ​ដែល​ត្រូវ​រ៉ាប់រង​ការងារ​ពេញ​ម៉ោង

3 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​មានគំនិត​ល្អ​ៗ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​មាន​ភាព​ក្លាហាន និង​ពេលវេលា​ក្នុង​ការ​ធ្វើ​ឲ្យ​ក្តី​សុបិន​របស់​ខ្លួន​ក្លាយជា​ការ​ពិត​។ តើ​មាន​កត្តា​អ្វី​ដែល​រារាំង​ពួក​គេ? ជាក់ស្តែង ការ​ចាប់ផ្តើម និង​គ្រប់គ្រង​អាជីវកម្ម​ទាមទារ​នូវ​ធនធាន ក​ម្លាំ​ា​ង និង​ពេលវេលា​ច្រើន​ណាស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អាជីវករ​ភាគច្រើន​ត្រូវ​បោះបង់​ការងារ​របស់​ខ្លួន​ដើម្បី​វិនិយោគ​ទាំងស្រុង​លើ​អាជីវកម្ម​របស់​ពួក​គេ​។…

មនុស្ស​ជា​ច្រើន​មានគំនិត​ល្អ​ៗ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​មាន​ភាព​ក្លាហាន និង​ពេលវេលា​ក្នុង​ការ​ធ្វើ​ឲ្យ​ក្តី​សុបិន​របស់​ខ្លួន​ក្លាយជា​ការ​ពិត​។ តើ​មាន​កត្តា​អ្វី​ដែល​រារាំង​ពួក​គេ? ជាក់ស្តែង ការ​ចាប់ផ្តើម និង​គ្រប់គ្រង​អាជីវកម្ម​ទាមទារ​នូវ​ធនធាន ក​ម្លាំ​ា​ង និង​ពេលវេលា​ច្រើន​ណាស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អាជីវករ​ភាគច្រើន​ត្រូវ​បោះបង់​ការងារ​របស់​ខ្លួន​ដើម្បី​វិនិយោគ​ទាំងស្រុង​លើ​អាជីវកម្ម​របស់​ពួក​គេ​។

ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ត្រូវ​បោះបង់​ឱកាស​រក​លុយ​មួយ​ដើម្បី​ចាប់​យក​ឱកាស​រក​លុយ​មួយទៀត​ទេ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ទើបតែ​ចាប់ផ្តើម​ដំបូង​និង​មិន​ទាន់​ច្បាស់លាស់​ថា​អាជីវកម្ម​របស់​អ្នក​នឹង​ជោគជ័យ​ឬទេ​។ ខាងក្រោម​គឺជា​វិធី​ងាយ​ៗ​ដែល​នឹង​ជួយ​ឲ្យ​អ្នក​រកបាន​ពេលវេលា​ដើម្បី​ចាប់ផ្តើម​និង​គ្រប់គ្រង​អាជីវកម្ម​ខណៈ​ដែល​នៅ​បន្ត​ធ្វើការ​ពេញ​ម៉ោង​៖

១. រក​មនុស្ស​មក​ជួយ
មនុស្ស​ជា​ច្រើន​តែងតែ​សួរ​ថា “​តើ​អ្នក​ធ្វើ​កិច្ចការ​ទាំងអស់​នេះ​បាន​ដោយ​ម្នាក់ឯង​យ៉ាងដូចម្តេច?​” ចម្លើយ​គឺ អ្នក​មិន​ចាំបាច់​ធ្វើ​ដូច្នេះ​ទេ​។ ផ្ទុយ​មក​វិញ មាន​កិច្ចការ​ជា​ច្រើន​ដែល​អ្នក​មិន​ចាំបាច់​ត្រូវ​រ៉ាប់រង​ដោយ​ខ្លួនឯង​ដោយ​រក​មនុស្ស​មក​ជួយ​អ្នក​ជាដើម​។

២. រួម​បញ្ចូល​ការងារ
ពេល​ដែល​អ្នក​ទើបតែ​ចាប់ផ្តើម​ដំបូង អ្នក​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​បែងចែក​ពេលវេលា​សម្រាប់​ការងារ អាជីវកម្ម និង​ជីវិត​ផ្ទាល់ខ្លួន​។ វិធី​ងាយ​មួយ​ក្នុង​ការ​សន្សំ​សំចៃ​ពេលវេលា​គឺ​ការ​រួម​បញ្ចូល​កិច្ចការ​ដើ​ម្ប​ធ្វើ​ក្នុង​ពេល​តែ​មួយ​។ ឧទាហរណ៍​ដូច​ជា ការ​ចម្អិន​អាហារ​ពេល​ល្ងាច ព្រឹក និង​ថ្ងៃត្រង់​សម្រាប់​ថ្ងៃ​បន្ទាប់​ក្នុង​ពេល​តែ​មួយ​ជាដើម​។ អ្នក​ក៏​អាច​យក​ពេល​ដែល​អ្នកបើកបរ​សម្រាប់​ការ​ស្តាប់​ព័ត៌មាន ឬ​កម្មវិធី​អប់រំ​ផ្សេង​ៗ​ផង​ដែរ​។

៣. ទុក​ពេល​សម្រាប់​សម្រាក
អ្នក​មិន​ចាំបាច់​បង្ខំ​ខ្លួន​ឲ្យ​ធ្វើការ​រាប់​ម៉ោង​ដោយ​មិន​មាន​ពេល​សម្រាក​ដើម្បី​ជោគជ័យ​ទេ​។ មនុស្ស​ត្រូវការ​ពេល​សម្រាក​ជា​ពិសេស​បន្ទាប់​ពី​បាន​ប្រើ​កម្លាំង​ច្រើន​សម្រាប់​កិច្ចការ​អ្វីមួយ​។ ឧទាហរណ៍​ដូច​ជា​បន្ទាប់​ពី​ធ្វើការ​បាន ២៥​នាទី អ្នក​ត្រូវ​សម្រាក ៥​នាទី​ជាដើម​ដើម្បី​ដើរ​ចុះឡើង ឬ​ងាក​ទៅ​ធ្វើ​អ្វី​ផ្សេង​សិន​។

៤. កំណត់​ពេលវេលា​សម្រាប់​កិច្ចការ​ក្រៅ​ម៉ោង
អ្នក​គួរតែ​កំណត់​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ធ្វើការ​លើ​អាជីវកម្ម​របស់​អ្នក ហើយ​អ្នក​ត្រូវ​តែ​ចាត់​ទុក​វា​ដូច​ជា​ការ​ណាត់ជួប​សំខាន់​ផង​ដែរ​។ ក្រៅពី​នេះ​ហើយ អ្នក​គួរតែ​ព្យាយាម​រៀន​បែង​ចែង​ការងារ​ដែល​សំខាន់ និង​ការងារ​កំ​ប៉ិ​កំប៉ុក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ