ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.ន​ចម្រុះ​ជាង​36​គីឡូក្រាម​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ហើយ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ បាន​​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦​មិថុនា…

ខេត្តស្វាយរៀង​៖ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ បាន​​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦​មិថុនា និង​ដុត​បំផ្លាញ​គ្រឿងញៀន​ជាង​៣៦​គីឡូក្រាម សារធាតុ​គីមី ២.២៦៨,៨៩​ក្រាម និង​កញ្ឆា​៨,៩៦​ក្រាម ព្រមទាំង​វត្ថុ​តាង​ជា​ច្រើន​ទៀត ។

លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​ក​ម្មាធិ​ការ​គ្រប់គ្រង​គ្រឿងញៀន​ខេត្ត មាន​ប្រសាសន៍ថា គ្រឿងញៀន​និង​វត្ថុ​តាង​ដែល​ត្រូវ​ដុត​បំផ្លាញចោល​នេះ​គឺ​សមត្ថកិច្ច​បាន​បង្ក្រាប និង​រឹបអូសពី​ក្រុម​ឧក្រិដ្ឋជន​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​ខេត្ត​រួម​មាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម សរុបចំនួន​៥២២​សំណុំរឿង ។

ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦​មិថុនា​នេះ ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ការ​យល់​ដឹង​ច្បាស់លាស់ នាំ​ឲ្យ​ការ​ថែទាំ​មាន​ប្រសិទ្ធភាព​» ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង លោក​អភិបាលរង​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង នាយ​ឧត្ដមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ
មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង
នគរបាល​ជាតិ​ទទួល​ផែន​គ្រឿងញៀន ឧត្តម​សេនី​យ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើសគ្រឿងញៀន និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី កើត រិ​ទ្ធ បាន​ថ្លែង​ថា គ្រឿងញៀន និង​វិបត្តិ​កូ​វី​ដ​-១៩
គឺជា​បញ្ហា​ប្រឈម​របស់​យើង​ទាំងអស់​គ្នា ដែលត្រូវ​តែ​មាន​យុទ្ធនាការ​ដោះស្រាយ ។ ក្នុង​យុទ្ធ
នា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​៥​លើក​នៅទូ​ទាំ​ប្រទេស យើង​បង្ក្រាប​បាន​ជាង​៣​ម៉ឺន​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៦​ម៉ឺន​នាក់ ដកហូត​គ្រឿងញៀន​បាន​ជាង​២.៣០០​គីឡូក្រាម ។

ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែង​ទៀត​ថា ការ​ហូរ​ចូលគ្រឿងញៀន​ពី​ប្រទេស​ជិតខាង​ម​កម្ពុជា មិនមែន​គ្រាន់​តែ​ការ​ឆ្លងកាត់​ទេ គឺ​ក្លាយជា​កន្លែង​ផលិត​គ្រឿងញៀន និង​ទៅ​ជាទី​ផ្សារ​ចែកចាយ​ជួញដូរ​ឆ្លង​ដែន​ផង​ដែរ ។

ឯកឧត្តម កើត រិ​ទ្ធ ក៏​បាន​លើក​ឡើង​ករណី នារី​ខ្មែរ​ម្នាក់ អាយុ​២៧​ឆ្នាំ មានកូន​តូច​ម្នាក់​ទៅជាមួយ ដែល​ត្រូវ​សមត្ថកិច្ច​វៀតណាម​ឆែក​វ៉ា​លី​សនៅ​ទីក្រុង​ហូ​ជី​មិ​ញ រក​ឃើញ​គ្រឿងញៀន​ចំនួន​៤​គីឡូ​ក្រាម​និង​៩​ខាំ ត្រូវ​តុលាការ​វៀតណាម​ឃុំខ្លួន​នៅ​ពន្ធនាគារ ។ វ៉ា​លី​ស​នោះ​គឺ​មាន​គេ​ផ្ញើ​អីវ៉ាន់​ទៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ហើយ​តុលាការ​វៀតណាម​បាន​កាត់ទោស​ប្រហារជីវិត ។

ក្រសួងយុត្តិធម៌​បាន​និង​កំពុង​ខិតខំ​ពិនិត្យនិង​ការពារ​តាម​ផ្លូវច្បាប់​ដល់​ជនសង្ស័យ ហើយ​ទាក់ទង​ក្រសួងការបរទេស​ដើម្បី​អនុវត្ត​តាម​កិច្ចព្រមព្រៀងទ្វេភាគី ធ្វើ​យ៉ាងណា​ឲ្យ​ផុត​ពី​ទោស​​ប្រហារ​ជីវិត ។

ឯកឧត្តម​រដ្ឋមន្ត្រី កើត រិ​ទ្ធ មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​ពី​គ្រឿងញៀន​មាន​៣​ប្រភេទ ៖
១-​បំផ្លាញ​ខ្លួនឯង​ផ្ទាល់ ប៉ះពាល់​សុខភាព​រាង​កាយ ស្មារតី និង​ការងារ​បុគ្គល​តែ​ម្តង
២-​ប៉ះពាល់​គ្រួសារ​និង​សហគមន៍ បើ​មាន​សមាជិកគ្រួសារ​ណា​ម្នាក់​ញៀន​ថ្នាំ​គឺ​បំផ្លាញ​ទ្រព្យ
សម្បត្តិ​គ្រួសារ មាន​អំពើ​ហិង្សា និង​មាន​ឧក្រិដ្ឋកម្ម​ក្នុង​សហគមន៍ ចោរលួច​ចោរប្លន់ ។​ល​។ គឺ​គ្មាន​សេចក្តីសុខ​ក្នុង​សង្គម​ទេ និង៣-​ប៉ះពាល់​សង្គម​ជាតិ ជា​ពិសេស​សេដ្ឋកិច្ចជាតិ វិស័យ​ទេសចរណ៍ ធ្វើ​ឲ្យ​ភ្ញៀវ​បរទេស​គេ​មិន​ហ៊ាន​មក​លេង​ប្រទេស​របស់​យើង ។

ដូច្នេះ​យើង​ត្រូវ​មាន​វិធានការ​៣​យ៉ាង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ៖
ទី​១-​ខ្លួនឯង ពី​បុគ្គល​ម្នាក់​ៗ ត្រូវ​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន ពេល​នោះ​អ្នក​ផលិត​គ្រឿង​ញៀន​គ្មាន​ទីផ្សារ​គ្រឿងញៀន
ទី​២-​គ្រួសារ​និង​សហគមន៍ ពេល​ដឹង​ថាស​មាជិ​ក​គ្រួសា​ណា​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន កុំ​លាក់ ។ បើ​ស្រឡាញ់​កូន​ត្រូវ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជួយ​ទៅ​រក​សេវា​ព្យាបាល​បន្សាប​គ្រឿងញៀន និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច បង្ហាញមុខ​ឧក្រិដ្ឋជន​ចែកចាយ​ជួញដូរ​គ្រឿងញៀន ដើម្បី​សមត្ថកិច្ច​ចុះ​បង្ក្រាប នេះ​គឺ​ជួយ​គ្រួសារ សហគមន៍​និង​សង្គម​ជាតិ ។

ទី​៣-​សង្គម​ជាតិ យើង​ត្រូវ​និយាយ​ថា​ទេ​គ្រឿងញៀន គ្មាន​អំពើ​ពុក​រលួយ រួម​គ្នា​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ចែកចាយ​ជួញដូរ​គ្រឿងញៀន​ឲ្យ​មាន​ប្រសិទ្ធភាព ។បន្ទាប់​មក គឺ​ពិធី​បង្ហោះ​ប៉េងប៉ោង និង​ដុត​បំផ្លាញ​គ្រឿងញៀន​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ