អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ប្រសិនបើ​ចង់​ដើរ​ចេញពី​ការងារ​ទៅ​ចាប់ផ្តើម​អាជីវកម្ម


លោក​ចេ​ន​សេន ហារី​ស (Jensen Harris) បាន​ធ្វើការ​ឲ្យ Microsoft អស់ ១៦​ឆ្នាំ​មក​ហើយ​បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​។ លោក​បាន​ដឹកនាំ​ក្រុម​ផ្នែក​ច្នៃ​ម៉ូ​ដ និង​បង្កើត​ផលិតផល​សំខាន់​ៗ​ដូច​ជា Microsoft Office និង Windows ជាដើម​។

ប៉ុន្មាន ៥​ឆ្នាំ​កន្លះ​មុន លោក​បាន​សម្រេចចិត្ត​ចាក​ចេញពី​Microsoft និង​ចូលរួម​បង្កើត​ក្រុមហ៊ុន Textio​។ លោក​បាន​ប្រាប់​ដល់ CNBC Make It កាលពី​ឆ្នាំ ២០១៨ ថា លោក​បាន​សម្រេចចិត្ត​ដូច្នេះ​ព្រោះ​លោក​ដឹង​ថា​លោក​មិន​អាច​បង្កើត​ផលិតផល​របស់​លោក​ក្នុង​ក្រុមហ៊ុន​ធំ​មួយ​បាន​ទេ​។ វា​ពិបាក​សម្រាប់​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​ការ​ចាប់​យក​ហានិភ័យ​និង​គាំទ្រ​យ៉ាង​ខ្លាំង​លើ​ផលិតផល​ថ្មី​មួយ​ណាស់​។

លោក​បាន​រៀនសូត្រ​ពី​មេរៀន​សំខាន់​ៗ​ទាក់ទិន​នឹង​ជីវិត​ជា​អ្នក​ដែល​ចាក​ចេញពី​ការងារ​ទៅ​ចាប់ផ្តើម​អាជីវកម្ម និង​បាន​ចែករំលែក​នូវ​អ្វី​ដែល​លោក​ចង់​ដឹង​មុន​ពេល​ចាក​ចេញពី​ជីវិត​នេះ​។លោក​បាន​ចែករំលែក​លើ Twitter របស់​លោក​កាលពី​ឆ្នាំ ២០១៨ ដូច​ខាងក្រោម​នេះ​៖

១. អ្នក​នឹង​រក​លុយ​បាន​តិច​ពេល​ដំបូង​ៗ
លោក​បាន​និយាយ​ថា ប្រសិនបើ​លុយ​ជា​កត្តា​ដែល​សំខាន់​ជាងគេ​ក្នុង​ជីវិត​របស់​អ្នក​នោះ​អ្នក​មិន​គួរ​ចាក​ចេញពី​ការងារ​ឡើយ ព្រោះ​អាជីវកម្ម​ដំបូង​របស់​អ្នក​ប្រហែលជា​មិន​អាច​រក​លុយ​បាន​ច្រើន​ភ្លាម​ៗ​ទេ​។ អ្នក​ត្រូវ​ចាំ​ថា​ជីវិត​ជា​អាជីវករ​មិន​ស័ក្តិសម​សម្រាប់​មនុស្ស​គ្រប់​គ្នា​ទេ​។

២. ត្រៀមខ្លួន​ក្នុង​ការ​ធ្វើ​កិច្ចការ​ដែល​លើស​ពី​តួនាទី​របស់​អ្នក
ប្រសិនបើ​អ្នក​បាន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ធំ​ៗ​អស់​ពេល​ជា​យូរ​មក​ហើយ អ្នក​គួរតែ​ព្យាយាម​ដឹង​ថា​តើ​មាន​ជំនាញ និង​បទ​ពិសោធន៍​អ្វីខ្លះ​ដែល​មាន​តម្លៃ​នៅ​ក្រៅ​ក្រុមហ៊ុន​នោះ​។ មូលហេតុ​គឺ​មក​ពី​អ្នក​ប្រហែលជា​ត្រូវ​បំពេញ​នូវ​តួនាទី​ច្រើន​ដែល​មាន​លើស​ពី​ការ​កំណត់ពេល​ដែល​ទើប​ចាប់ផ្តើម​ដំបូង​។

៣. ការ​មាន​ភាព​ងើយ​ឆ្ងល់​ក្នុង​ការ​រៀន​អ្វី​ដែល​ថ្មី​ៗ​មាន​សារៈសំខាន់​ណាស់
ក្រុមហ៊ុន​របស់​អ្នក​មិន​គ្រប់គ្រង​នូវ​អ្វី និង​ពេល​ដែល​អ្នករៀន​ទេ​។ អ្នក​មិន​គួរ​ចូល​ទៅ​ក្នុង​អាជីវកម្ម​មួយ​ព្រោះតែ​អ្នកចេះ ឬ​មានបទពិសោធន៍​លើ​ផ្នែក​នោះ​ទាំងស្រុង​ទេ​។ ផ្ទុយ​មក​វិញ វា​អាច​ជាទី​ផ្សារ​ដែល​អ្នក​ចាប់អារម្មណ៍ និង​ចង់​រៀនសូត្រ​បន្ថែម​ដែរ​។ ចំណុច​នេះ​មាន​សារៈសំខាន់​ណាស់​ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​ចាប់អារម្មណ៍​លើ​វិស័យ​បច្ចេកវិទ្យា​ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ