ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ម៉ា​ឡៃ​ត្រូវ​បាន​​​​ថៃ​នាំ​ចូល​ទំនិញ​ម៉ា​សេរី​ តែ​ទំនិញ​កម្ពុជា​មិន​ឱ្យ​នាំ​ចេញ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ច្រក​ម៉ា​ឡៃ ដែល​ជា​ច្រក​តំបន់​រវាង​ប្រទេស​ទាំង​២​កម្ពុជា​-​ថៃ ត្រូវ​បាន​ថៃ​នាំ​ចូល​ទំនិញ​របស់​ខ្លួន​ម៉ា​សេរី​បម្រើ​សេច​ក្តី​ត្រូវការ​របស់​ពលរដ្ឋ​ខ្មែរ តែ​សម្រាប់​ទំនិញ​កម្ពុ​ជា​វិញ គឺ​ខាង​ថៃ​មិន​ទាន់​ឱ្យ​នាំ​ចេញ​នៅឡើយ​ទេ ។ លោក ជា…

ខេត្តបន្ទាយមានជ័យ ៖ ច្រក​ម៉ា​ឡៃ ដែល​ជា​ច្រក​តំបន់​រវាង​ប្រទេស​ទាំង​២​កម្ពុជា​-​ថៃ ត្រូវ​បាន​ថៃ​នាំ​ចូល​ទំនិញ​របស់​ខ្លួន​ម៉ា​សេរី​បម្រើ​សេច​ក្តី​ត្រូវការ​របស់​ពលរដ្ឋ​ខ្មែរ តែ​សម្រាប់​ទំនិញ​កម្ពុ​ជា​វិញ គឺ​ខាង​ថៃ​មិន​ទាន់​ឱ្យ​នាំ​ចេញ​នៅឡើយ​ទេ ។

លោក ជា សេង​អាន ប្រធាន​ស្នាក់​ការ​ច្រក​ព្រំដែន​ម៉ា​ឡៃ បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០​ថា ក្រោយ​កិច្ចប្រជុំ​រវាង​អភិបាលខេត្ត​បន្ទាយ​មាន​ជ័យ​-​កម្ពុជា និង​អភិបាលខេត្ត​ស្រះ​កែវ​-​ថៃ បាន​សម្រេច​បើក​ច្រកព្រំដែន​ម៉ា​ឡៃ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០​កន្លង​មក ។

លោក​បញ្ជាក់​ថា ក្រោយ​ពេល​សម្រេច​បើក​ច្រកព្រំដែន​ម៉ា​ឡៃ គឺ​មាន​តែ​ទំនិញ​ថៃ​ទេ​ទើប​អាច​នាំ​ចូល ដែល​មាន​គ្រឿងសំណង់ ដែក ស៊ីម៉ង់ត៍ ក្បឿង និង​គ្រឿង​ឧបភោគបរិភោគ និង​ជ្រូក​រស់​ដែល​ក្រុមហ៊ុន​នាំ​ចូល​ឆ្លងកាត់​ទៅ​វៀតណាម ។

លោក ជា សេង​អាន បញ្ជាក់​ថា ដោយឡែក​ទំនិញ​កម្ពុជា​មិន​ទាន់​បានឱ្យ​នាំ​ចេញ​នៅឡើយ​ទេ ដែល​កសិផល​កម្ពុជា​មាន​ដំឡូង​មី ពោត សណ្តែក របស់​ប្រជា​កសិករ​នៅ​ស្រុក​ម៉ា​ឡៃ​គឺ​ឈ្មួញ​ទិញ​នាំ​ចេញ​តាម​ច្រក​ភ្នំ​ដី ហៅ​ច្រក​សំពៅ​លូន ស្ថិត​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។ ជ្រូក​រស់​ថៃ​ត្រូវ​បាន​នាំ​ចូល​ក្នុង​១​ថ្ងៃ​ៗ​ប្រមា​ណ​៥០០​ក្បាល ដែល​មាន​ក្រុមហ៊ុន​២​នាំ​ចូល​ដោយ​ស្របច្បាប់​តាម​ច្រក​ម៉ា​ឡៃ ។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​ឲ្យ​ដឹង​ថា ក្រុម​ហុ​៊​ន​២​ដែល​នាំ​ជ្រូក​រស់​ចូល​ពី​ថៃ​មាន ក្រុមហ៊ុន​ចាន់ធូ​មាន​ជ័យ នាំ​ចូល​ក្នុង​១​ថ្ងៃ​ប្រមាណ​១០០​ទៅ​២០០​​ក្បាល និង​ក្រុមហ៊ុន​ស្រ៊ីភី​អេ​ច នាំ​ចូល​ប្រមាណ​ជាង​២០០​ក្បាល​តាម​ច្រក​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ។

លោក​បញ្ជាក់​ថា ជ្រូក​រស់​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​ដឹក​ចូល​ដោយ​រថយន្ត​ថៃ ដាក់​សាង​នៅ​ចម្ងាយ​​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ច្រក​ទ្វារ​ព្រំ​ដែន​ម៉ា​ឡៃ និង​ធ្វើការ​ត្រួតពិនិត្យ​ដោយ​មន្ត្រី​ការិយា​ល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​នៅ​ច្រកព្រំដែន និង​កន្លែង​ដាក់​សាង​ពី​រថយន្ត​ថៃ​ដាក់​ចូល​រថយន្ត​ខ្មែរ​ដើម្បី​ការពារ​ជំងឺឆ្លង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ